ឥណ្ឌា និងចិនអាចប្រឈមនឹងសង្គ្រាមដូចកាលពីឆ្នាំ១៩៦២?

កាលពីថ្ងៃទី១៩ ខែកក្កដា ឥណ្ឌាបានបញ្ចូនរថក្រោះជាង១០០គឿង ប្រភេទT-72 ផលិតកាលពីជំនន់ស៊ូវៀត ទៅកាន់តំបន់ Ladakh នៅភាគខាងកើតប្រទេសនេះ ជាប់ព្រំដែនប្រទេសចិន។ មិនត្រឹមតែប៉ុណ្ណោះឥណ្ឌាមានគម្រោងបញ្ចូនបន្ថែមទៀក្នុងពេលខាងមុខ ។

ព័ត៌មានឥណ្ឌា NDTV បានផ្សាយថា ដោយសារតែមានហេតុផលយុទ្ធសាស្ត្រ និងសន្តិសុខឥណ្ឌាចាំបាញ់ត្រូវតែបញ្ចូនអាវុធទៅកៀកព្រំដែនចិន ។ កាលពីពីរខែមុន ឥណ្ឌាក៏បានបញ្ចូនកងពលរថក្រោះ២កងពលទៅកាន់ទីនោះដែរ។ ការប្រើប្រាស់រថក្រោះចុងក្រោយបំផុតនៅក្នុងតំបន់នោះគឺក្នុងសង្គ្រាមឆ្នាំ១៩៦២ ។

មន្ត្រីយោធាឥណ្ឌាម្នាក់បានឲ្យដឹងថា នៅតាមច្រឡងភ្នុំរាប់ស្មើងាយស្រួលក្នុងការចល័តទ័ពនៅទីនោះ ។ ការបញ្ចូនរបស់ឥណ្ឌា កើតឡើងក្រោយពេលដែលចិនមានសកម្មភាពជាបន្តបន្ទាប់នៅតាំបណ្តោយព្រំដែន។មិនត្រឹមតែប៉ុណ្ណោះចិនបានខិតខំធ្វើផ្លូវថ្នល់តាមព្រំដែនដែលជាក្តីបារម្ភសម្រាប់ឥណ្ឌា ។ ការបញ្ចូនទាហានរបស់ឥណ្ឌាគឺដើម្បីរក្សាដែនអធិបតេយ្យរបស់ខ្លួនគេចផុតពីការឆ្លៀនពានរបស់ចិន។

មូលហេតុបណ្តាលឲ្យមានសង្គ្រាមកើតឡើងគឺវាទនៅព្រំដែន Aksai Chin និងរដ្ឋ Arunachal Pradesh របស់ឥណ្ឌា ដែលចិនហៅថា ទីបេខាងត្បូង ។សង្គ្រាមចិនឥណ្ឌាចាប់ផ្តើមផ្ទុះឡើងនៅថ្ងៃទី២០ខែតុលាឆ្នាំ១៩៦២ ពេលនោះចិនបានបើកការវាយប្រហារតំបន់ Ladakh និងតាមបណ្តោយព្រំដែនប្រវែង៣.៥០០គីឡូម៉ែត្រ ។

ការបញ្ចូនទាហានទៅកាន់ព្រំដែនរបស់ឥណ្ឌាដោយខ្លាចមានហេតុការណ៍អាក្រក់កើតឡើងរវាងចិន នឹងប្រទេសក្នុងតំបន់សមុទ្រចិនភាគខាងត្បូង ៕

ឥណ្ឌា និងចិនអាចប្រឈមនឹងសង្គ្រាមដូចកាលពីឆ្នាំ១៩៦២? ឥណ្ឌា និងចិនអាចប្រឈមនឹងសង្គ្រាមដូចកាលពីឆ្នាំ១៩៦២?

ប្រភព៖ nokorwatnews

  • ឥណ្ឌា និងចិនអាចប្រឈមនឹងសង្គ្រាមដូចកាលពីឆ្នាំ១៩៦២?已关闭评论
  • 1 views
  • Hide Sidebar
    A+
Publish on:2016/07/21  Category:ជីវិតនិងសង្គម
Tags: