បាល់ទាត់​អង់គ្លេស ចេញ​ច្បាប់​ថ្មី នឹង​​ចាយ​កាត​ សាហាវ​ជាង​មុន

សហព័ន្ធបាល់ទាត់អង់គ្លេស (FA), លីគបាល់ទាត់អង់គ្លេស និងលីគកំពូលអង់គ្លេស Premier League បានសម្រេចចេញច្បាប់ថ្មី ដើម្បីកាត់បន្ថយឥរិយាបថមិនសមរម្យរបស់កីឡាករ ទៅលើមន្ត្រីអាជ្ញាកណ្ដាល។

បាល់ទាត់​អង់គ្លេស ចេញ​ច្បាប់​ថ្មី នឹង​​ចាយ​កាត​ សាហាវ​ជាង​មុន

ចាប់ពីរដូវកាលថ្មីនេះតទៅ កាតលឿង និងកាតក្រហម នឹងពិន័យកាន់តែច្រើន ទៅលើកីឡាករណាដែលតវ៉ាប្រឆាំងអាជ្ញាកណ្ដាល និងប្រើប្រាស់ភាសាប្រមាថ ឬកាយវិការឈ្លើយមិនសមរម្យដាក់អាជ្ញាកណ្ដាល។

បាល់ទាត់​អង់គ្លេស ចេញ​ច្បាប់​ថ្មី នឹង​​ចាយ​កាត​ សាហាវ​ជាង​មុន

កំហុសដែលកីឡាករ អាចទទួលបានកាតលឿង សម្រាប់ច្បាប់ថ្មី៖

– បង្ហាញកាយវិការមិនគោរពដាក់មន្ត្រីអាជ្ញាកណ្ដាល

– ប្រឆាំងទាំងកំហឹង ចំពោះការសម្រេចចិត្តរបស់អាជ្ញាកណ្ដាល
– តវ៉ាប្រឈមមុខគ្នាខ្លាំងៗ ជាមួយអាជ្ញាកណ្ដាល
– រត់សំដៅទៅអាជ្ញាកណ្ដាល តវ៉ាប្រឆាំងនឹងការកាត់សេចក្ដី
– ប្រើភាសា ឬកាយវិការឈ្លើយ ប្រមាថ…ដាក់មន្ត្រីអាជ្ញាកណ្ដាល
– ប្រើកាយវិការប្រឆាំង ប៉ះពាល់អាជ្ញាកណ្ដាលកម្រិតស្រាល
– កាតលឿង ទៅលើកីឡាករម្នាក់យ៉ាងតិច នៅពេលពួកគេរត់ទៅតវ៉ាជុំវិញខ្លួនអាជ្ញាកណ្ដាល

កំហុស ដែលត្រូវពិន័យកាតក្រហម ចំពោះច្បាប់ថ្មី៖

– ប្រឆាំងនឹងអាជ្ញាកណ្ដាល ដោយប្រើប្រាស់ភាសា ឬកាយវិការរំលោភបំពាន ប្រមាថមើលងាយខ្លាំង

– ការប្រើប្រាស់ហិង្សាដាក់អាជ្ញាកណ្ដាល ដោយការឈ្លានពាន និងប្រឈមមុខគ្នាខ្លាំងជាមួយអាជ្ញាកណ្ដាល៕

ប្រភព ៖ sabay

 

  • បាល់ទាត់​អង់គ្លេស ចេញ​ច្បាប់​ថ្មី នឹង​​ចាយ​កាត​ សាហាវ​ជាង​មុន已关闭评论
  • 2 views
  • Hide Sidebar
    A+
Publish on:2016/07/21  Category:ជីវិតនិងសង្គម
Tags: