តួឯកស្រី«ហង្សបាក់ស្លាប» ជំនាន់ថ្មី នាងKimberly មិនខ្វល់រវល់យ៉ាងណា​ នៅតែនាំសង្សារដើរលេង យ៉ាងរំភើយ!

ថៃ៖ តារាស្រីថៃ Kimberly Ann Voltemas បានដឹកដៃគូស្នេហ៍ជាទីស្រលាញ់ លោក Mark Prin ទៅដើរលេងជាមួយគ្នា ក្នុងថ្ងៃចុងសប្តាហ៍ យ៉ាងផ្អែមល្ហែម។

ចំពោះតារាស្រីវ័យ២៤ឆ្នាំ បានឆ្លៀតពេលសម្រាកបន្តិចបន្តូច ពីការថតរឿងភាគថៃ មកលំហែអារម្មណ៍ជាមួយនឹងមិត្តប្រុស ដើម្បីបង្កើនក្តីស្រលាញ់រវាងគ្នារឹតតែខ្លាំងហើយរូបនាង ក៏បានបង្ហាញរូបថតជាច្រើនសន្លឹក ក្នុងបណ្តាញសង្គមផងដែរ ពេលដំណើរកំសាន្តតាមតំបន់ធម្មជាតិ ជាមួយនឹងទិដ្ឋភាពស្អាតៗ ស្រស់បំព្រងបែបនេះ។ 

នៅក្នុងថ្ងៃពិសេសរបស់ពួកគេនេះដែរ ត្រូវបានអ្នកគាំទ្រដឹងថា នាង Kimberly បានសុខចិត្តបើកឡាន រីឯគូស្នេហ៍ អង្គុយលេងយ៉ាងសប្បាយចិត្តទៅវិញ។ ជាពិសេស ពួកគេក៏បានឈប់ឡាន នៅកណ្តាលផ្លូវ ដើម្បីជិះក្តាររអិល និងថតរូបស្អាតៗជាមួយគ្នាហើយនៅពេលល្ងាច ពួកគេបានទៅទទួលទានអាហារ ក្នុងភោជនីយដ្ឋានយ៉ាងរ៉ូមែនទិចបំផុត។

គួរបញ្ជាក់ផងដែរថា នាង Kimberly និង លោក Mark Prin ជាគូស្នេហ៍មួយគូ ដែលតែងចំណាយពេលនៅជាមួយគ្នា ទោះបីម្នាក់ៗ មានកិច្ចការរវល់យ៉ាងណាក៏ដោយ ហើយភាគច្រើន ពួកគេតែងទៅ ទទួលទានអាហារ លេងកំសាន្ត និងទៅហាត់ប្រាណជាមួយគ្នាជារឿយៗផងដែរ។

នាពេលបច្ចុប្បន្ននេះ ទីផ្សារនាង Kimberly ត្រូវបានគេចាប់អារម្មណ៍ថា ហាក់ដូចជាខ្ពស់ត្រដែតយ៉ាងខ្លាំង ដែលធ្វើឲ្យនាងស្ទើរតែ គ្មានពេលសម្រាកមើលថែខ្លួនទៅហើយ ព្រោះថាថ្មីៗនេះ នាងកំពុងតែថតរឿងភាគថៃមួយ ចំណងជើងថា "ហង្សបាក់ស្លាប" ជាមួយនឹងលោកJame Jirayu ក្រោយពីនាងទើបថតចប់រឿង "ស្អប់ព្រោះស្រលាញ់"៕ 

កំណត់ហេតុខ្មែរឡួត៖

ដោយឡែក រំលឹកព័ត៌មានចាស់លើកមុនផងដែរថា នាង Kimberly Ann Voltemas បានធ្វើឲ្យអ្នកគាំទ្រភ្ញាក់ផ្អើល ពេលឃើញវត្តមាននាង និងលោក James Ma ក្នុងផ្សារទំនើបមួយកន្លែង។

ចំពោះនាង Kimberly និង លោក James Ma បានចូលរួមជាភ្ញៀវកិត្តិយស ក្នុងកម្មវិធីមួយនៅក្នុងផ្សារទំនើប ដែលកម្មវិធីនោះ តម្រូវឲ្យពួកគេឡើងច្រៀងជាមួយគ្នា យ៉ាងស៊ីអារម្មណ៍តែម្តង។ មិនតែប៉ុណ្ណោះ អ្នកគាំទ្រយ៉ាងច្រើនកុះករ បានឈរមើល និងស្រែកយ៉ាងកងរំពង ពេញផ្សារ ពេលឃើញវត្តមានតារាក្នុងដួងចិត្តរបស់ពួកគេ នៅនឹងភ្នែកបែបនេះ។

កំណើនមនុស្សយ៉ាងសន្ធឹក ដែលមកគាំទ្រនាង Kimberly និងលោក James Ma បានបញ្ជាក់ឲ្យបានឃើញថា ប្រជាប្រិយភាពរបស់ពួកគេ ពិតជាខ្លាំងក្លា នាពេលបច្ចុប្បន្ន ដោយសារតែពេលនេះ ពួកគេបានចាប់ដៃគ្នា សម្តែងក្នុងរឿងភាគថៃដ៏ល្បីមួយ ដែលកំពុងចាក់ផ្សាយគឺរឿង "ស្អប់ព្រោះស្រឡាញ់"៕ 

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload