ម៉ៃ​ឃើ​ល ជេ​ក​សុ​ន កាល​នៅ​រស់​ចង់​រៀប​ការ​ជាមួយ​ក្មេង​ស្រី​វ័យ​11​ឆ្នាំ

គេហទំព័រ Lollipop the Seat Showbiz កាលពី​ពេល ថ្មី​ៗ​កន្លង​មក​ផ្សាយ​ថា តារាចម្រៀង​ប៉ុប​អា​មេ​រិ​ក​ម៉ៃ​ឃើ​ល ជេ​ក​សុ​ន កាលពី​នៅរ​ស់មាន​ក្តី​ប្រាថ្នា​មួយ គឺ​ចង់​រៀប​ការ​ជាមួយ​ក្មេង​ស្រី​វ័យ​១១​ឆ្នាំ​នាង Emma Watson ។ នេះ​គឺជា​សម្តី​របស់​វេជ្ជបណ្ឌិត​ផ្ទាល់ខ្លួន​របស់​តារាចម្រៀង​ម៉ៃ​ឃើ​ល ជេ​ក​សុ​ន គឺ​លោក​Conrad Murray ។ នៅ​ពេល​នោះ​នាង Emma Watson មាន​អាយុ​ត្រឹមតែ​១១​ឆ្នាំ​ប៉ុណ្ណោះ ។

ក្រៅពី​ក្មេង​ស្រី Emma Watson ម៉ៃ​ឃើ​ល ជេ​ក​សុ​ន ធ្លាប់​មាន​បំណង​ចង់​រៀប​ការ​ជាមួយ​កូនស្រី​ធម៌​របស់​លោក​ផង​ដែរ គឺ​ក្មេង​ស្រី Harriet ។

ការ​ទម្លាយ​អាថ៌​កំបាំង​របស់​កំ​ពូ​តារាចម្រៀង​ធ្លាប់​មាន​កេរ្តិ៍​ស័ព្ទ​ល្បី​ខ្ទរខ្ទារ​លើ​សាកលលោក​រូប​នេះ​ធ្វើ​ឱ្យ​មហាជន​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង ៕