សម្តេច​តេ​ជោ ហ៊ុន សែន ៖ កម្ពុជា​គ្រោះថ្នាក់​បំផុត​បើ​ខ្មែរ​នៅ​តែ​លាប​ព៌​ណ​ខ្មែរ​គ្នា​ឯង

ខេត្តបាត់ដំបង ៖ ថ្លែង​នៅ​ក្នុង​ពិធី​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​ប្រ​ព័​ន្ឋ​ចម្រោះ​ទឹក​ស្អាត​តម្លៃ​ជាង​៣៣​លាន​ដុល្លារ​នៅ​ខេត្តបាត់ដំបង​ដែល​ទើបនឹង​បញ្ចប់​ទៅ​នៅ​ប៉ុន្មាន​នាទី​មុន​នេះ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន បាន​មាន​ប្រសាសន៍​ថា «​កម្ពុជា​គ្រោះថ្នាក់​បំផុត គឺ​ខ្មែរ​លាប​ពណ៌​ខ្មែរ​គ្នា​ឯង »​។

នៅ​ក្នុង​ឱកាស​នោះ​ដែរ សម្តេច​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​អាណត្តិ​ទី​៥​ក៍បាន​ស្នើ​ឲ្យ​មន្ត្រី​ទូត​ជប៉ុន​ជួយ​បំភ្លឺ  និង​កែតម្រូវ​នូវ​ការ​ផ្សាយ​ខុស​ការ​ពិត​របស់​កាសែត Cambodia Daily អំពី​ជំនួប​រវាង​សម្តេច​និង​នាយក​រដ្ឋមន្ត្រី​ជប៉ុន​លោក ស៊ិ​ន​ហ្សូ អា​បេ ដែល​ថា លោកនាយក​រដ្ឋមន្ត្រី​ជប៉ុន​រូប​នេះ បាន​ស្តីបន្ទោស​សម្តេច​នៅ​ក្នុង​ជំនួប​ទ្វេភាគី​ក្រៅ​កិច្ចប្រជុំ​អាស៊ី​-​អឺរ៉ុប កាលពី​ស​ប្តា​ហ៍​មុន​ផង​ដែរ ។

សម្តេច​ក៍បាន​បញ្ជាក់​ទៀត​ថា «​នៅ​លើ​ពិភពលោក​នេះ គ្មាន​នរណា​ហ៊ាន​ស្តី​ឲ្យ​សម្តេច​ទេ រាប់​ទាំង​ប្រធានាធិបតី​អា​មេ​រិ​ក បា​រ៉ា​ក់ អូ​បា​ម៉ា »៕