អភិបាលខេត្ត​ត្បូងឃ្មុំ ៖ ព្រៃឈើ​ជា​សម្បត្តិ​ធម្មជាតិ​ដ៏​មាន​សារសំខាន់

ខេត្ត​ត្បូងឃ្មុំ  ៖ នៅ​ក្នុង​បរិវេណ​វត្ត​ចន្ទ​រស្មី (​វត្ត​ចន្ទ​និមិត្ត​) នៅ​ក្នុងភូមិ​ចន្ទ​និមិត្ត ឃុំ​រកា​ព​ប្រាំ ស្រុក​ត្បូងឃ្មុំ នា​ព្រឹក​ថ្ងៃ​ទី​២១ ខែកក្កដា ឆ្នាំ​២០១៦​នេះ មាន​ប្រារព្ធ​ពិធី​រុក្ខទិវា ក្រោម​អធិបតីភាព​លោក ប្រាជ្ញ ចន្ទ អភិបាលខេត្ត និង​ការ​ចូល​ពី​លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និង​ប្រជាពលរដ្ឋ​យ៉ាងច្រើន​កុះករ ។

ក្នុង​ឱកាស​នោះ​ដែរ លោក ប្រាជ្ញ ចន្ទ អភិបាលខេត្ត​ត្បូងឃ្មុំ បាន​លើក​ឡើង​ថា ព្រៃឈើ ជា​សម្បត្តិ​ធម្មជាតិ​ដ៏​មាន​សារសំខាន់ មិន​ត្រឹមតែ​សម្រាប់​ទ្រទ្រង់​អាយុជីវិត​របស់​មនុស្ស និង​សត្វ​ប៉ុណ្ណោះ​ទេ ថែម​ទាំង​ផ្តល់​នូវ​គុណប្រយោជន៍​ដ៏​ធំធេង​ជា​ច្រើន​ទៀត​ក្នុង​ការ​ប្រកប​មុខរបរ ការ​ស្នាក់​នៅ ដំណើរ​ទេសចរណ៍​កំសាន្ត សោភណភាព ភាព​ត្រជាក់ត្រជុំ​ជាដើម ។ ព្រៃឈើ​ផ្តល់​នូវ​តុល្យភាព និង​លំនឹង​បរិស្ថាន​ធម្មជាតិ និង​ការ​ស្ថិតស្ថេរ នៃ​ភព​ផែនដី​របស់​យើង ។

នៅ​ក្នុង​ឱកាស​នោះ​ផង​ដែរ​ក៏​ការ​ចែក​កូន​ឈើជូន​លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និង​ប្រជាពលរដ្ឋ​យក​ទៅ​ដាំ​តាម​លំនៅ​ដ្ឋា​ន​ផង​ដែរ ៕