ការ​ដង្ហែ​សព​លោក កែម ឡី ៖ សាលាក្រុង​ឯកភាព​តាម​ក្រុម​គ្រួសារ​សព

រាជធានី​ភ្នំពេញ ៖ បើ​តាម​អ្នកឆ្លើយឆ្លង​ព័ត៌មាន​កោះសន្តិភាព​បាន​ស្រង់​ប្រសាសន៍​អ្នកនាំពាក្យ​សាលា​រាជធានី​ភ្នំពេញ លោក ម៉េ​ត មាស​ភក្តី បញ្ជាក់​ឲ្យ​ដឹង​នៅ​ប៉ុន្មាន​នាទី​មុន​នេះ​ថា សាលា​រាជធានី​ភ្នំពេញ​បាន​ឯកភាព​តាម​ក្រុម​គ្រួសារ និង​គណៈកម្មការ​បុណ្យសព​លោក​បណ្ឌិត កែម ឡី​ហើយ ក្នុង​ការ​ដង្ហែ​សព​តាមតម្រាយ​ផ្លូវ​មួយ​ចំនួន​ឆ្លងកាត់​រាជធានី​ភ្នំពេញ ប៉ុន្តែ​សាលា​រាជធានី​ភ្នំពេញ​មិន​អនុញ្ញាត​ឲ្យ​ហែ​ដោយ​ថ្មើរជើង​នោះ​ទេ​។

សូម​បញ្ជាក់​ថា តាម​គម្រោង​សព​លោក​បណ្ឌិត កែម ឡី នឹង​ត្រូវ​ដង្ហែ​ចេញពី​វត្ត​ចាស់ ស្ថិត​ក្នុង​សង្កាត់​-​ខណ្ឌ​ជ្រោយចង្វារ យក​ទៅ​ប​ញ្ជុះ​នៅ​ស្រុក​កំណើត​លោក​នៅ​ក្នុងភូមិ​តា​កុប ឃុំ​លាយ​បូរ​ស្រុក​ត្រាំកក់ ខេត្តតាកែវ នៅ​វេលា​ម៉ោង​៧​ព្រឹក​ថ្ងៃ​ទី​២៤ កក្កដា ២០១៦ ៕