ធ្លាប់ដឹងទេថា បន្ទាប់ពីខូចចិត្តរឿងស្នេហារួចមក តើអ្នកនឹងទទួលបាននូវរឿងល្អៗ អ្វីខ្លះត្រឡប់មកវិញ?

ជាធម្មតាគ្មាននរណាម្នាក់ ដែលថាមិនធ្លាប់ទទួលរងការខូចចិត្តនោះទេ គ្រាន់តែ តិចតួច និងច្រើនតែប៉ុណ្ណោះ។ ប៉ុន្តែតើអ្នកមានដឹងទេថា បន្ទាប់ពីបានឆ្លងកាត់ទុក្ខព្រួយ នៃជីវិតទាំងអស់នោះមក ចិត្តគំនិត ឬការគិតរបស់អ្នក នឹងបើកទទួលនូវអ្វីដែលថ្មីៗ សម្រាប់ខ្លួនឯង។ ពេលនោះអ្នកនឹងដឹងថាសុភមង្គលមួយដ៏ពិតប្រាកដ គឺវាមិនមែន ស្ថិតនៅឆ្ងាយពីខ្លួនរបស់យើងនោះទេ តែតាមការពិតវានៅជិតៗយើងនេះឯង ល្មមតែ យើងអាចស្រវាក្តោបវាទុកនៅក្នុងដៃ បានដោយងាយ ហើយវាថែមទាំងចំណេញ ចំពោះខ្លួនឯង និងអ្នកនៅជុំវិញខ្លួនទៀតផង។

អ្នកដែលធ្លាប់ខូចចិត្តរឿងស្នេហា ឬ ធ្លាប់ខកបំណងចំពោះរឿងណាមួយ ច្បាស់ជាមិនបានដឹងច្បាស់មែនទេថា រឿងល្អៗ ដែលនឹងចូលមករកយើងនោះមានអ្វីខ្លះ? បែបនេះយើងទៅមើលជាមួយគ្នាណា៖

១.អ្នកនឹងស្រឡាញ់ខ្លួនឯងកាន់តែច្រើន ៖ ដឹងថាបន្ទាប់ពីជួបរឿងមិនសមបំណង ឬ ការក្បត់ចិត្តវាគឺពិតជាឈឺចាប់ណាស់សម្រាប់អ្នក តែវាក៏បានបង្ហាញឱ្យឃើញថាគ្មាន នរណាស្រឡាញ់អ្នកស្មោះនោះទេ ចូរយកពេលវេលាដ៏ល្អមួយនេះដើម្បីផ្លាស់ប្តូរខ្លួន អ្នកផ្ទាល់សារជាថ្មីម្តងទៀត។ យើងគួរតែអភិវឌ្ឍន៍ ខ្លួនឯងឱ្យកាន់តែល្អប្រសើរឡើង ជារៀងរាល់ថ្ងៃ ទោះបីជាមនុស្សដែលយើងស្រឡាញ់ ត្រូវចាកឆ្ងាយគ្មានថ្ងៃត្រឡប់ ក៏ដោយ ក៏សូមឱ្យអ្នកកុំកើតទុក្ខជាមួយអតីតកាល ដ៏ឈឺចាប់នោះអី! អ្វីដែលគួរធ្វើ នោះគឺការប្រឈមមុខជាមួយការពិត។ ក្រោយពេលភ្លៀង មេឃនឹងស្រឡះ វាជាការ ប្រសើរណាស់ បើអ្នកមើលថែរក្សាខ្លួនឯងឱ្យបានល្អ នោះអ្នកនឹងមានក្តីសុខ។

២.មានពេលវេលាច្រើនដើម្បីជួបជុំគ្រួសារ និងមិត្តភក្តិ ៖ ពិតណាស់ខណៈពេល ដែលអ្នកកំពុងតែមានទំនាក់ស្នេហា ជាមួយមិត្តប្រុស ឬមិត្តស្រីនោះអ្នកច្បាស់ជាគ្មាន ពេលវេលាគ្រប់គ្រាន់ទេ ដើម្បីទៅជួបជុំមិត្តភក្តិស្និទ្ធស្នាល ឬក្រុមគ្រួសារ ដូច្នេះនៅថ្ងៃ ដែលនៅតែម្នាក់ឯង កុំរវល់តែយកភាពក្រៀមក្រំមកដាក់ក្នុងខ្លួនធ្វើអ្វី គួរព្រមទទួល យកការដើរចេញ និងសាងភាពរីករាយនៅជុំវិញខ្លួនឱ្យបានប្រសើរជាងមុនវិញ។ បន្ទាប់មកអ្នក នឹងមានអំណាចនៅក្នុងចិត្ត និងមានក្តីសុខកាន់តែច្រើនក្នុងថ្ងៃបន្ទាប់។

៣.ចេះដោះស្រាយបញ្ហាដោយខ្លួនឯង៖ កាលពីដើមអ្នកធ្លាប់ជាមនុស្សម្នាក់ដែល កំសាក រុញរាតែនៅពេលដែលអ្នកបានជួបបញ្ហាកន្លងមក ទើបធ្វើឱ្យអ្នកបានដឹងថា បញ្ហានោះ វាជាមេរៀនបង្រៀនអ្នកឱ្យចេះដោះស្រាយ និងរៀនដោះស្រាយបញ្ហា ដោយខ្លួនឯង បាននៅពេលក្រោយៗទៀត។

៤.មានសេចក្តីសុខជាមួយនឹងពិភពលោកថ្មី៖ វាជាពេលដែលអ្នកអាចប្រើប្រាស់ សេរីភាពថ្មីបានពេញទី។ ក្រៅពីនោះអ្នកអាចប្រើប្រាស់ពិភពលោក ដ៏ធំទូលាយនេះ សម្រាប់សាងក្តីសុខឱ្យ ខ្លួនឯងបានពេញទំហឹង។ លោកអ្នកនឹងបានជួបមិត្តភក្តិថ្មីក្នុង ដំណើរជីវិតថ្មី ក្នុងនាមជាមនុស្ស ដែលមានតែភាពសប្បាយរីករាយម្នាក់។

៥.សេចក្តីសុខ ១00% មិនមែនកើតមកពីនរណាម្នាក់នោះទេ៖ តើអ្នកនឹងសប្បាយ ចិត្តដែរទេ ពេលដែលបានចែករំលែកសេចក្តីសុខ ទៅដល់អ្នកដទៃខ្លះ? ភាពសប្បាយ រីករាយនៅក្នុងជីវិតរបស់អ្នកគឺគ្មានទីបញ្ចប់នោះទេ។ អ្នកអាចស្វែងរកសុភមង្គល របស់អ្នកឱ្យបានពេញលេញ បានដោយខ្លួនឯង មិនមែនទាល់តែមានដៃគូ ឬនរណា ម្នាក់មកនៅក្បែរនោះទេ។ ជួនកាលមនុស្សទាំងនោះ មានតែនាំទុក្ខសោកមកឱ្យអ្នក វិញទេ។ ដូច្នេះសូមមានអំណរ សប្បាយជាមួយមនុស្ស នៅជុំវិញខ្លួនជានិច្ចទោះបីជា នៅក្នុងស្ថានភាព ដ៏លំបាកយ៉ាងណាក៏ដោយ។

៦.សេចក្ដីស្រឡាញ់ និងទំនាក់ទំនងល្អបន្តទៅមុខទៀត នឹងប្រសើរជាងមុន៖ តើអ្នក ធ្លាប់បានកត់សម្គាល់ឃើញថា បន្ទាប់ពីការបោះបង់ស្នេហាចាស់ ឬរឿងចាស់ៗចោល ទៅអ្នកនឹងមានការ ប្រុងប្រយ័ត្នក្នុងការកសាងទំនាក់ទំនងថ្មីដែរទេ? ទទួលស្គាល់ថា គ្រាដំបូងគ្មាននរណាម្នាក់ជោគជ័យ ឬបរាជ័យទាំងស្រុងក្នុងរឿងស្នេហានោះទេ ដូច្នេះវានឹងធ្វើឱ្យអ្នក បានស្គាល់ថាអ្នកគួរយកបេះដូង និងខួរក្បាលដើម្បីជ្រើសរើស មនុស្សប្រភេទណា ចូលមកក្នុងជីវិតរបស់អ្នកសាជាថ្មី និងមិនឱ្យខុសជាលើកទី២៕

ប្រភព ៖

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត

ធ្លាប់ដឹងទេថា បន្ទាប់ពីខូចចិត្តរឿងស្នេហារួចមក តើអ្នកនឹងទទួលបាននូវរឿងល្អៗ អ្វីខ្លះត្រឡប់មកវិញ?