សាលា​​​​​​នៅ​​អង់គ្លេស​​​ជាង​៨០០០​​កន្លែង​ ​នឹង​បន្ថែម​​វិធី​ដោះ​ស្រាយ​​​​គណិតវិទ្យា​​បែប​ចិន

​​​​សាលា​បឋម​​សិក្សា​​​​​​​ជាង​​៨០០០​​កន្លែង​​​ នៅ​​ប្រទេស​​អង់គ្លេស​ សម្រេច​​ដាក់​​​បង្រៀន​​​វិធី​​ដោះ​ស្រាយ​​លំហាត់​​គណិតវិទ្យា​​​​​​ដល់​កូន​សិស្ស​​​​​​​​​​​ទូ​ទាំង​ប្រទេស​​ ជាមួយ​ទឹក​​​​ប្រាក់​​មូលនិធិ​​​​​ប្រមាណ​​ ៥៤,៣លាន​ដុល្លារ​​​អាមេរិក​ ​ដើម្បី​​​ប្រកួត​ប្រជែង​ជាមួយ​​សិស្ស​​អាស៊ី​។

 

សាលា​​​​​​នៅ​​អង់គ្លេស​​​ជាង​៨០០០​​កន្លែង​ ​នឹង​បន្ថែម​​វិធី​ដោះ​ស្រាយ​​​​គណិតវិទ្យា​​បែប​ចិន

 

ការ​សម្រេច​​​របស់​​អង់គ្លេស​​​ពេល​នេះ​​​ធ្វើ​ឡើង​​ បន្ទាប់​​​​​​ពី​ការ​​​​​ប្រលង​​សិស្ស​ពូកែ​​​​​ជាមួយ​សិស្ស​អន្តរជាតិ​ជុំវិញ​ពិភព​លោក​​​​​ ​គេ​តែង​តែ​រក​ឃើញ​​​​​សិស្ស​​​​នៅ​ទីក្រុង​សៀងហៃ​​​ជាប់​​លេខ​​​​​​កំពូល​​​គេ​ខាង​​មុខ​វិជ្ជា​​​គណិតវិទ្យា​​​​​ជានិច្ច ​​ក្នុង​​កម្មវិធី​​  Program for International Student Assessment ​ឆ្នាំ​​ ២០១២​​ ដល់​​ ២០១៥​។ ​​​​​​​​​

 

កូន​សិស្ស​​​​​អាយុ​​​​​​​​ ៥​ឆ្នាំ ​​ឡើង​​ទៅ​​នឹង​​តម្រូវ​​ឲ្យ​​​​អនុវត្ត​​​​​វិធី​​បូក ​និង​លំហាត់​​ផ្សេង​ៗបែប​ចិន​ ​​​ពី​កម្រិត​​ទាប​ ​​​ទៅ​​ខ្ពស់។

 

នៅ​ឆ្នាំ​​ ២០១២​ ​​​សិស្ស​​អង់គ្លេស​​ស្ថិត​នៅ​លេខ​រៀង​ទី​​២៦ ចាប់​តាំង​ពី​ពេល​នោះ​មក ​អង់គ្លេស​បាន​​​​​អញ្ជើញ​​គ្រូ​​​​​​​មក​ពី​​ទីក្រុង​​សៀងហៃ​ ​ជាង​​១២០​​​នាក់ ​ដើម្បី​​​​ចែក​​​​​រំលែក​​​ល្បិច​​ដោះ​ស្រាយ​​លំហាត់​​​​​ ដើម្បី​​​​ទទួល​បាន​ជោគជ័យ​ទៀត​ផង​៕

 

សាលា​​​​​​នៅ​​អង់គ្លេស​​​ជាង​៨០០០​​កន្លែង​ ​នឹង​បន្ថែម​​វិធី​ដោះ​ស្រាយ​​​​គណិតវិទ្យា​​បែប​ចិន

 

 

សាលា​​​​​​នៅ​​អង់គ្លេស​​​ជាង​៨០០០​​កន្លែង​ ​នឹង​បន្ថែម​​វិធី​ដោះ​ស្រាយ​​​​គណិតវិទ្យា​​បែប​ចិន

 

 

ចុចអាន៖ គ្រូ​គណិតវិទ្យា​អាយុ​១សតវត្សហើយ មិន​ទាន់​ចូលនិវត្តន៍​ទៀត!

ចុចអាន៖ ​គ្រូ​គណិតវិទ្យា​ ល្បី​សង្ហាជាង​គេ​លើ​លោក

 

ប្រែ​សម្រួល៖ ឡេង ភារុណ
ប្រភព៖ Chinadaily​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​