យុ​ត្ថា​រ៉ា ឆា​ន្នី យកនំ​ចំណី​ទៅ​ចែក​កុមារកំព្រា​

6 Videos


ថ្មីៗនេះ តារាសម្ដែងស្រស់សង្ហាល្បីឈ្មោះជាងពីរសតវត្សរ៍ យុត្ថារ៉ា ឆាន្នី បានយកអំណោយទៅចែកជូនកុមារកំព្រាក្នុងមណ្ឌលកុមារមួយកន្លែង ទទួលបានការសរសើរយ៉ាងខ្លាំងពីមហាជន ។

ក្នុងគណនីហ្វេសប៊ុករបស់តារាសម្ដែងល្បីឈ្មោះរូបនេះ បានបញ្ចេញសកម្មភាពសប្បុរសនោះឱ្យដឹងថា « នៅថ្ងៃអាទិត្យ ទី ១០/០៧/២០១៦ នេះខ្ញុំរួមជាមួយម្ដាយឳពុកធម៌ បាននាំយកនំចំណីបន្តិចបន្តួចទៅចែកជូនកូនៗកុមារកំព្រានៅមណ្ឌលកុមារកំព្រាត្រែងត្រយឹង ខេត្តកំពង់ស្ពឺ ដែលកុមារទាំងអស់មានចំនួន ៦០ នាក់ និង ម៉ែដោះ ១៤ នាក់ » ។

P9

យុ​ត្ថា​រ៉ា ឆា​ន្នី យកនំ​ចំណី​ទៅ​ចែក​កុមារកំព្រា​

យុ​ត្ថា​រ៉ា ឆា​ន្នី យកនំ​ចំណី​ទៅ​ចែក​កុមារកំព្រា​

មានមហាជនជាច្រើនបានកោតសរសើរនូវទឹកចិត្តដ៏ប្រពៃរបស់តារាសម្ដែងរូបនេះ ទោះបីតិចក្ដីច្រើនក្ដីក៏នេះសបញ្ជាក់ឱ្យឃើញពីទឹកចិត្តសិល្បករខ្មែរដែលគួរឱ្យសរសើរ និង លើកទឹកចិត្តបន្ថែមក្នុង ការជួយដល់កុមារកំព្រាដែលខ្វះភាពកក់ក្ដៅ និង ខ្វះខាតក្នុងជីវភាពរស់នៅ ហើយនេះបង្ហាញឱ្យឃើញពីសិល្បៈនៃការចែករំលែកជួយគ្នាក្នុងគ្រាក្រគួរឱ្យសរសើរផងដែរដែលកូនខ្មែរគ្រប់រូបគួរយកតម្រាប់តាម ៕ ភូមិន្ទ

យុ​ត្ថា​រ៉ា ឆា​ន្នី យកនំ​ចំណី​ទៅ​ចែក​កុមារកំព្រា​យុ​ត្ថា​រ៉ា ឆា​ន្នី យកនំ​ចំណី​ទៅ​ចែក​កុមារកំព្រា​យុ​ត្ថា​រ៉ា ឆា​ន្នី យកនំ​ចំណី​ទៅ​ចែក​កុមារកំព្រា​យុ​ត្ថា​រ៉ា ឆា​ន្នី យកនំ​ចំណី​ទៅ​ចែក​កុមារកំព្រា​