Justin Bieber ចាប់​ដៃ Jaden​ រំឭក​បទ​ចាស់ “Never Say Never” កក្រើកឆាក

តារា​ចម្រៀង Justin Bieber បាន​រៀបចំ​ការ​​ប្រគំតន្ត្រី​ទេសចរណ៍​​ Purpose ជា​ថ្មី​ម្ដង​ទៀត​នៅ​អាមេរិក​ខាងជើង​កាល​ពី​យប់​ថ្ងៃ​ទី​១៩ ខែ កក្កដា​នៅ​សង្វៀន Madison Square Garden ដោយ​បាន​អញ្ជើញ​មិត្ត​ចាស់ Jaden Smith ជា​ភ្ញៀវកិត្តិយស។

 

Justin Bieber ចាប់​ដៃ Jaden​ រំឭក​បទ​ចាស់ “Never Say Never” កក្រើកឆាក

ដើម្បី​រំឭក​ដល់​អនុស្សាវរីយ៍​ចាស់​ជា​ច្រើន​ឆ្នាំ​​ដែល​តារា​ទាំង​ពីរ​ធ្លាប់​ច្រៀង​ជាមួយ​ក្នុង​បទ “Never Say Never” សម្រាប់​រឿង “The Karate Kid” កាល​នោះ Jaden ជា​តួ​ឯក លើក​ឆាក​ប្រគំតន្ត្រី​ក្នុង​ទីក្រុង​ញីវយ៉ក ពួក​គេ​បាន​ច្រៀង​បទ​នេះ​ម្ដង​ជាមួយ​គ្នា​ធ្វើ​ឲ្យ​កម្មវិធី​រញ្ជួយ​តែម្ដង។

 

សំឡេង​ហ៊ោកញ្ជ្រៀវ​បាន​​កើតឡើង​ពេល​ដែល​ Justin ជា​អ្នក​បើក​ឆាក​ច្រៀង​ ប៉ុន្តែ​សំឡេង​បាន​ដំឡើង​កាន់​តែ​ខ្លាំង​​ បន្ទាប់​ពី​ Jaden ដើរ​ចេញ​ពី​ក្រោយ​ឡើង​រ៉េប​ដ៏​ពិសេស។ ក្រោយ​ចម្រៀង​ចប់​តារា​វ័យក្មេង​ទាំង​ក៏​បាន​ឱប​គ្នា ហើយ​​ម្ចាស់​បទ “Sorry” ក៏​បាន​បង្ហោះ​រូប​ឱប​គ្នា​នេះ​លើ​បណ្ដាញ​សង្គម instagram ព្រម​ទាំង​សរសេរ​ភ្ជាប់​ថា៖”ស្រឡាញ់​អ្នក ​ប្អូន​ប្រុស”៕

 

Justin Bieber ចាប់​ដៃ Jaden​ រំឭក​បទ​ចាស់ “Never Say Never” កក្រើកឆាក

 

 

ចុចអាន៖​Justin Bieber ក៏​វក់​នឹង​ហ្គេម Pokémon GO ​ដេញ​ចាប់​តុក្កតា​ពេញ Central Park

 

ប្រែសម្រួល៖ ហេង សុធារិទ្ធិ
ប្រភព៖ teenvogue