អ្នក​ដឹក​នាំ​សម្ដែង​១ក្រុម ចូល​លុយ​គ្នា​ផលិិត MV បទ Original ឲ្យ​ជន​ពិការ​ម្នាក់

បទ “បរាជ័យ​ជា​មេរៀន”  របស់​លោក ប្រាក់ សុផាន់ណា  តារា​ចម្រៀង Original ​ពិការ​ម្នាក់​​រស់​នៅ​ក្នុង​អង្គការ​មួយ​​នៃ​ខេត្ត​សៀម​រាប ត្រូវ​បាន​​អ្នក​ដឹក​នាំ​សម្ដែង​​មួយ​ក្រុម សម្រេច​​ថត​វីដេអូ​ខារ៉ាអូខេ ឲ្យ​ដោយ​មិន​យក​ប្រាក់​ឡើយ ពោល​គឺ​ពួក​គេ​ចូល​លុយ​គ្នា​ធ្វើ​ឲ្យ​ទទេ​តែ​ម្ដង។

 

អ្នក​ដឹក​នាំ​សម្ដែង​១ក្រុម ចូល​លុយ​គ្នា​ផលិិត MV បទ Original ឲ្យ​ជន​ពិការ​ម្នាក់

 

មូលហេតុ​ដែល​នាំ​​ឲ្យ​ក្រុម​អ្នក​ដឹក​នាំ​​សម្ដែង​ទាំង​នោះ​ ប្រឹង​ស្កាត់​ពី​ភ្នំពេញ​ទៅ​សៀម​រាប ​ដោយ​ចំណាយ​ប្រាក់​ផ្ទាល់​ខ្លួន​ទៅ​ថតវីដេអូ​ចម្រៀង​ (MV)​ ឲ្យ​តារា​ចម្រៀង​ពិការ​ខាង​លើ ​ក៏​ព្រោះ​តែ​ពួក​គេ​​អាណិត ពេញ​ចិត្ត​ស្នាដៃ និង​ចង់​លើក​ទឹក​ចិត្ត​ដល់​ជន​ពិការ​ផ្សេង​ទៀត​ឲ្យ​មាន​ចិត្ត​តស៊ូ។ នេះ​បើ​តាម​ការ​ឲ្យ​ដឹង​ពី​លោក បាន លីម៉ង់ តំណាង​ឲ្យ​ក្រុម​អ្នក​ដឹក​នាំ​សម្ដែង​ខាង​លើ។

 

អ្នក​ដឹក​នាំ​សម្ដែង​​ ដែល​បាន​ទៅ​ថត​​នោះ​មាន លោក បាន ឌីម៉ង់ លោក ទូច ស៊ីដេត និង លោក Shutter Shoot និង​ក្រុម​បច្ចេកទេស​ជា​ច្រើន​ទៀត​ដែល​ពួក​គេ​ សុទ្ធតែ​ជា​អ្នក​​ធ្លាប់​មាន​បទ​ពិសោធ ដឹក​នាំ​ការ​សម្ដែង​ក្នុង​ផលិតកម្ម​ធំៗ ដួច​ជា ហង្ស​មាស ថោន M ជា​ដើម។  ដើម្បី​​ឲ្យ​កាន់​តែ​មាន​អត្ថន័យ​លើ​បទ​ចម្រៀង​ដែល​មាន​ស្រាប់ ក្រុម​អ្នក​ដឹក​នាំ​នោះ បាន​បញ្ចូល​សាច់​រឿង​ជា​ច្រើន​ទៀត ដើម្បី​ជា​​ការ​លើក​ទឹក​ចិត្ត ដល់​ជន​ពិការ​ផ្សេង​ទៀត​ឲ្យ​មាន​កម្លាំង​ចិត្ត ក្នុង​ការ​បន្ត​ជីវិត។

 

អ្នក​ដឹក​នាំ​សម្ដែង​១ក្រុម ចូល​លុយ​គ្នា​ផលិិត MV បទ Original ឲ្យ​ជន​ពិការ​ម្នាក់

 

តំណាង​ឲ្យ​ក្រុម​អ្នក​ដឹក​នាំ​សម្ដែង​ខាង​លើ​បាន​ឲ្យ​​ដឹង​ទៀត​ថា ការ​​ផលិត ​MV មួយ​នេះ មិន​ការ​ឧបត្ថម្ភ​​ពី​ក្រុមហ៊ុន​ណា​មួយ​ឡើយ គឺ​ពួក​លោក​បាន​ចូល​លុយ​គ្នា  ដោយ​ការ​ចំណាយ​ប្រហែល​ជា​១០០០ ដុល្លារ ។ នេះ​ជា​លើក​ទី​១ហើយ ដែល​ក្រុម​អ្នក​ដឹក​នាំ​សម្ដែង​ល្បីៗ​ខាង​លើ ថត​MV មិន​គិត​ប្រាក់​ដល់​តារា​ចម្រៀង។ ចំពោះ​ MVទាំង​មូល​ចេញ​ក្នុង​ពេល​ឆាប់ៗ​នេះ  តែ​មិន​ស្ថិត​ក្រោយ​ផលិតកម្ម​មួយ​ណា​ឡើយ គឺ​សម្រាប់​តែ​ផ្សាយ​លើ​បណ្ដាញ​សង្គម​តែ​ប៉ុណ្ណោះ។

 

 

លោក ប្រាក់ សុផាន់ណា ដែល​ជា​តារា​ចម្រៀង បាន​និយាយ​ថា លោក​ពិត​ជា​សប្បាយ​ចិត្ត​ខ្លាំង​ណាស់ នៅ​ពេល​ដែល​បទ​ចម្រៀង​​របស់​លោក ត្រូវ​បាន​ផលិត​ចេញ​ជា​MV​បែប​នេះ ។ លោក​ថា ​កន្លង​មក​​​ធ្លាប់​គិត​ពី​គម្រោង​ផលិត​MV​នេះ​ដែរ ប៉ុន្តែ​មិន​ដឹង​ថា ទៅ​រក​ប្រាក់​ឯណា ក្នុង​ការ​ជួល​អ្នក​ជំនាញ​មក​ថត​ឡើយ។ សុផាន់ណា បាន​ថ្លែង​អំណរ​គុណ​​ជា​ខ្លាំង​ដល់​ក្រុម​អ្នក​​ដឹក​នាំ​សម្ដែង​​​ទាំង​នោះ។

 

អ្នក​ដឹក​នាំ​សម្ដែង​១ក្រុម ចូល​លុយ​គ្នា​ផលិិត MV បទ Original ឲ្យ​ជន​ពិការ​ម្នាក់

 

បទ”បរាជ័យ​ជា​មេរៀន” មិន​មែន​ជា​ស្នាដៃ​ទី១ របស់ លោក ប្រាក់ សុផាន់ណា នោះ​ទេ តារា​ចម្រៀង​វ័យ២៥ឆ្នាំ​មាន​កំណើត​មក​ពី​ខេត្ត ស្វាយ​រៀង​រូប​នេះ មាន​បទ​ចម្រៀង​​៤ទៅ៥បទ​ទៀត ដែល​សុទ្ធសឹងតែ​ជាង​បទ Original ក្នុង​នោះ​មាន​ដូច​ជា បទ”យប់​ស្ងាត់​នឹក​សង្សារ” ,បទ”ពី​ជន​ពិការ​តស៊ូ​ម្នាក់”,បទ”ទឹក​ចិត្ត​ជន​ពិការ”និង​បទ”បុប្ផា​ក្នុង​ចិត្ត”។

 

លោក រំពឹង​ថា ក្រោយ​MV​ទាំង​មូល​ចេញ​ផ្សាយ ទស្សនិកជន​​​​នឹង​កាន់​តែ​ស្គាល់​​លោក​កាន់​តែ​​ច្បាស់​​ថែម​មួយ​កម្រិត​​ទៀត ទន្ទឹម​គ្នា​នោះ​ដែរ​​MV នេះ​គឺ​ជា​កម្លាំង​ចិត្ត​មួយ ជំរុញ​ឲ្យ​លោក​ការ​ខិតខំ​ផលិត​Original Songs ឲ្យ​កាន់​តែ​មាន​គុណភាព​បន្ត​ទៀត៕

 

អ្នក​ដឹក​នាំ​សម្ដែង​១ក្រុម ចូល​លុយ​គ្នា​ផលិិត MV បទ Original ឲ្យ​ជន​ពិការ​ម្នាក់

 

អ្នក​ដឹក​នាំ​សម្ដែង​១ក្រុម ចូល​លុយ​គ្នា​ផលិិត MV បទ Original ឲ្យ​ជន​ពិការ​ម្នាក់

 

អ្នក​ដឹក​នាំ​សម្ដែង​១ក្រុម ចូល​លុយ​គ្នា​ផលិិត MV បទ Original ឲ្យ​ជន​ពិការ​ម្នាក់

 

អ្នក​ដឹក​នាំ​សម្ដែង​១ក្រុម ចូល​លុយ​គ្នា​ផលិិត MV បទ Original ឲ្យ​ជន​ពិការ​ម្នាក់

 

អ្នក​ដឹក​នាំ​សម្ដែង​១ក្រុម ចូល​លុយ​គ្នា​ផលិិត MV បទ Original ឲ្យ​ជន​ពិការ​ម្នាក់

 

អ្នក​ដឹក​នាំ​សម្ដែង​១ក្រុម ចូល​លុយ​គ្នា​ផលិិត MV បទ Original ឲ្យ​ជន​ពិការ​ម្នាក់

 

អត្ថបទ៖ ខុត សីហា
រូបថត​និង​វីដេអូ៖ ផ្ដល់​ឲ្យ