ខ្លោច​ចិត្ត​នឹង​ក្មេង​ស្រី១៩ឆ្នាំ រស់នៅ​តែ​ក្នុង​កាធុន​ជ័រ ដោយសារ​កើត​ជំងឺ​ចម្លែក

យុវតីអាយុ១៩ឆ្នាំម្នាក់ មានឈ្មោះថា Rahma Haruna រស់នៅក្នុងទីក្រុង Kano នៃប្រទេសនីហ្សេរីយ៉ា បានកើតមកជាទារិកាដែលមានសុខភាពល្អម្នាក់ ប៉ុន្តែនៅពេលដែលនាងមានអាយុ៦ខែ រាងកាយរបស់នាងស្រាប់តែលែងអភិវឌ្ឍមួយរំពេចតែម្ដង។ នាង Rahma គឺដូចជាយុវតីដទៃទៀតអីចឹង នាងវាងវៃ ចូលចិត្តសប្បាយរីករាយ និងមានក្ដីសុបិនចង់បើកហាងផ្ទាល់ខ្លួននៅថ្ងៃណាមួយ ប៉ុន្តែដោយសារតែកើតមានអាការចម្លែក បណ្ដាលឲ្យនាងគ្មានអវយវៈពេញលេញ និងរងការឈឺចាប់ ហើយត្រូវរស់នៅក្នុងកាធុនជ័រតាំងពីតូចមកម្ល៉េះ។

ខ្លោច​ចិត្ត​នឹង​ក្មេង​ស្រី១៩ឆ្នាំ រស់នៅ​តែ​ក្នុង​កាធុន​ជ័រ ដោយសារ​កើត​ជំងឺ​ចម្លែក

ម្ដាយរបស់ Rahma អ្នកស្រី Fadi បាននិយាយថា «ចាប់ពីអាយុ៦ខែ នៅពេលនាងរៀនអង្គុយ គឺរឿងនេះបានកើតឡើង។ នាងចាប់ផ្ដើមក្ដៅខ្លួន បន្ទាប់មកក៏ឈឺពោះ ហើយនាងមិនអាចកម្រើកដៃជើងបានឡើយ នៅពេលដែលអាការដ៏ចម្លែកនេះធ្វើទុក្ខ»។ ទោះបីជាយ៉ាងណា ក្រុមគ្រួសារ Rahma បានព្យាយាមធ្វើអ្វីឲ្យល្អបំផុតដើម្បីបំពេញតម្រូវការរបស់នាង។ ជាងនេះទៅទៀត ប្អូនប្រុសរបស់នាង មានឈ្មោះថា Fahad អាយុ១០ឆ្នាំ ស្រលាញ់ចូលចិត្តនាងខ្លាំងណាស់។

នាង Rahma បាននិយាយថា «ពួកគេជួយខ្ញុំច្រើនណាស់ ពួកគេផ្ដល់ឲ្យគ្រប់យ៉ាង នូវអ្វីដែលខ្ញុំត្រូវការ»។ ចំណែកឯ Fehad វិញបាននិយាយថា «ខ្ញុំជួយនាងច្រើនណាស់ ដូចជា ងូតទឹក និងនាំនាងទៅខាងក្រៅជារៀងរាល់ថ្ងៃ។ ខ្ញុំមានអារម្មណ៍ថាសប្បាយចិត្ត នៅពេលដែលខ្ញុំឃើញមនុស្សជួយនាង។ ខ្ញុំចូលចិត្តនាំនាងទៅលេងសាច់ញាតិណាស់ ព្រោះនាងមានអារម្មណ៍សប្បាយរីករាយ នៅពេលបានជួបពួកគេ»។

ខ្លោច​ចិត្ត​នឹង​ក្មេង​ស្រី១៩ឆ្នាំ រស់នៅ​តែ​ក្នុង​កាធុន​ជ័រ ដោយសារ​កើត​ជំងឺ​ចម្លែក

យ៉ាងណាក៏ដោយ គេមិនបានដឹងពីមូលហេតុ ដែលបណ្ដាលឲ្យកើតមានអាការដ៏ចម្លែករបស់ Rahma ឡើយ បើទោះបីជាក្រុមគ្រួសាររបស់នាងខិតខំយ៉ាងលំបាក ដើម្បីស្វែងរកការពិនិត្យរោគវិនិច្ឆ័យផ្សេងៗក៏ដោយ។ ឪពុករបស់ Rahma លោក Hussaini បានប្រាប់ឲ្យដឹងថា «ខ្ញុំបានចំណាយពេល ១៥ឆ្នាំហើយដើម្បីស្វែងរកថ្នាំព្យាបាលឲ្យនាង។ ខ្ញុំធ្វើស្រែចម្ការ ខ្ញុំទៅផ្សារ និងធ្វើអ្វីជាច្រើនទៀតដើម្បីរកប្រាក់ឲ្យបានច្រើន សម្រាប់ថ្លៃព្យាបាលរបស់នាង។ ខ្ញុំលក់ទ្រព្យសម្បត្តិស្ទើរតែអស់ទៅហើយ»។

គួរបញ្ជាក់ផងដែរថា ថ្មីៗនេះនាង Rahma ទើបតែទទួលបានអំណោយសប្បុរសមួយចំនួន ដូចជា កៅអីរុញ ជាដើម បន្ទាប់ពីនាងបានបង្ហាញខ្លួនលើកាសែតក្នុងស្រុក។ បើទោះបីជាមានបញ្ហាត្រូវប្រឈមរាល់ថ្ងៃក៏ដោយ ប៉ុន្តែយុវតីរូបនេះពោរពេញទៅដោយក្ដីសង្ឃឹមសម្រាប់អនាគត និងក្ដីសុបិន នៃការបើកហាងផ្ទាល់ខ្លួនរបស់នាង។

«ខ្ញុំចង់ចាប់ផ្ដើមអាជីវកម្មមួយ… គឺបើកហាងលក់គ្រឿងទេស… នេះគឺជាអ្វីដែលខ្ញុំចង់បាន»។ នាង Rahma ប្រាប់ឲ្យដឹង៕

ខ្លោច​ចិត្ត​នឹង​ក្មេង​ស្រី១៩ឆ្នាំ រស់នៅ​តែ​ក្នុង​កាធុន​ជ័រ ដោយសារ​កើត​ជំងឺ​ចម្លែក ខ្លោច​ចិត្ត​នឹង​ក្មេង​ស្រី១៩ឆ្នាំ រស់នៅ​តែ​ក្នុង​កាធុន​ជ័រ ដោយសារ​កើត​ជំងឺ​ចម្លែក

ប្រភព៖ sabay

  • ខ្លោច​ចិត្ត​នឹង​ក្មេង​ស្រី១៩ឆ្នាំ រស់នៅ​តែ​ក្នុង​កាធុន​ជ័រ ដោយសារ​កើត​ជំងឺ​ចម្លែក已关闭评论
  • 6 views
  • Hide Sidebar
    A+
Publish on:2016/07/21  Category:កំសាន្ត
Tags: