AFF U16៖ ​ល្ងាច​នេះ​​ក្រុម​​ខ្លាំងណា​​​​ ឡើង​ទៅ​​​​ដណ្ដើម​ជើង​ឯក?

ការប្រកួតបាល់ទាត់ពានរង្វាន់ AFF Smart U-16 Championship 2016 បានឈានដល់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រហើយ ល្ងាចនេះ U16 អូស្ត្រាលីជួប U16 ថៃនាម៉ោង៣:៣០ និង ក្រុម U16 កម្ពុជាស្វាគមន៍ U16 វៀតណាមម៉ោង៦:៣០ នាទីទាំងពីរគូប្រកួតនៅអូឡាំពិក ដែលមានការផ្សាយផ្ទាល់ដោយ MY TV ។ ចាំអ៊ុតមើលល្ងាចនេះទាំងអស់គ្នាតើក្រុមណា នឹងឡើងទៅដណ្ដើមជើងឯក?

AFF U16៖ ​ល្ងាច​នេះ​​ក្រុម​​ខ្លាំងណា​​​​ ឡើង​ទៅ​​​​ដណ្ដើម​ជើង​ឯក?U16 ថៃ

ក្រុមបាល់ទាត់ U16 ថៃមិនទាន់មានដៃគូទាត់ចូលទីរបស់គេមួយគ្រាប់ឡើយនៅវគ្គក្នុងពូលកន្លងមក។ ពួកគេអាចបំប៉ោងសំណាញ់ទីដៃគូរហូត១២គ្រាប់ក្នុងចំណោម៤ប្រកួតក្នុងពូល។ ចំណែកក្រុមជម្រើសជាតិ យុវជនអូស្ត្រាលីវិញជាក្រុមប្រយុទ្ធស្រួចល្អ វាយលុកគ្មានសំចៃជើង ប៉ុន្តែហាក់នៅមានចន្លោះប្រហោងនៅតំបន់ការពារ ពីព្រោះក្រុមមួយនេះតែងរបូតគ្រាប់បាល់សឹងគ្រប់ប្រកួតជម្រុះក្នុងពូល A។

ក្រុមយុវជនថៃ និងអូស្ត្រាលីធ្លាប់បះគ្នាចំនួន ៣លើកថៃឈ្នះពីរលើក និងអូស្ត្រាលីឈ្នះមួយលើក។ ជំនួបគ្នាលើកចុងក្រោយថៃទម្លាក់អូស្ត្រាលី ៣-២ នៅកម្ពុជាកាលពីឆ្នាំ២០១៥ វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រក្នុងពានដូចគ្នានេះ។

AFF U16៖ ​ល្ងាច​នេះ​​ក្រុម​​ខ្លាំងណា​​​​ ឡើង​ទៅ​​​​ដណ្ដើម​ជើង​ឯក?យុវជនអូស្រា្តលី

និយាយពីក្រុមជម្រើសជាតិកម្ពុជាក្រោមអាយុ ១៦ឆ្នាំវិញជាក្រុមដែលបានឡើងដល់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រជាលើកដំបូងក្នុងប្រវត្តិសាស្ត្រនៃពាន AFF U-16 Champonship។ ក្រោយបានឡើងមកដល់វគ្គនេះលោក Inoue Kazunori ជាគ្រូបង្វឹកសប្បាយចិត្តយ៉ាងខ្លាំង និងបាននិយាយអរគុណចំពោះការផ្ដល់កីឡាកររបស់ក្លឹបអាជីពកម្ពុជា មកជួយជម្រើសជាតិ។

គ្រូបង្វឹក U16 កម្ពុជារូបនេះបានបង្ហើបពីទម្រង់លេងរបស់វៀតណាមថា ជាក្រុមខ្លាំងមួយនៅតំបន់អាស៊ាន ដែលមានចង្វាក់លេងល្អ ខ្សែការពារមានសមត្ថភាពខ្ពស់ក្នុងការរារាំងដៃគូមិនឲ្យអូសបាល់ទៅក្បែរទីរបស់ខ្លួន។ ប៉ុន្តែទោះជាបែបនេះក្ដីក៏លោក នៅតែមិនទាន់អស់សង្ឃឹម ហើយបានតាំងចិត្តថា នឹងធ្វើឲ្យបានល្អដើម្បីជួយកម្ពុជាបានឡើងទៅដណ្ដើមជើងឯក។

ក្រុមយុវជនវៀតណាមមិនទាន់ចាញ់មួយប្រកួតឡើងក្នុងពូលA  ថែមទាំងបំបាក់ក្រុមខ្លាំងមាឌធំយុវជនអូស្រា្តលីចាស់ដៃ៣-០ទៀតផង។ ជំនួបរវៀងម្ចាស់ផ្ទះកម្ពុជា និងវៀតណាមច្បាស់ណាស់ក្រុមភ្ញៀវត្រូវបានគេមើលឃើញថា នឹងអាចមានប្រៀបលើក្រុមយុវជនកម្ពុជា ប៉ុន្តែក្រុមកម្ពុជានឹងមានអ្នកគាំទ្រលើកទឹកចិត្តច្រើន។

យុវជនកម្ពុជាធ្លាប់បរាជ័យក្រោមថ្វីជើងយុវជនវៀតណាម ៣លើករួចមកហើយក្នុងចំណោមជួបគ្នាទាំង៣ដង។ កាលពីថ្ងៃទី១៤ ខែតុលា ឆ្នាំ២០០៩ U16 កម្ពុជាចាញ់៧-១ និង ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១១ យុវជនកម្ពុជាចាញ់៥-០ ហើយជំនួបគ្នាលើកចុងក្រោយកាលពីឆ្នាំ២០១៣ យុវជនកម្ពុជាចាញ់ ៦-០។

តើលើកទី៤ នេះ U16 កម្ពុជាអាចបំបែកកំណត់ត្រាមិនដែលឈ្នះ U16 វៀតណាមបានដែរឬទេ?

AFF U16៖ ​ល្ងាច​នេះ​​ក្រុម​​ខ្លាំងណា​​​​ ឡើង​ទៅ​​​​ដណ្ដើម​ជើង​ឯក?U16 កម្ពុជា

AFF U16៖ ​ល្ងាច​នេះ​​ក្រុម​​ខ្លាំងណា​​​​ ឡើង​ទៅ​​​​ដណ្ដើម​ជើង​ឯក?យុវជនវៀតណាម

ប្រភព៖ sabay

  • AFF U16៖ ​ល្ងាច​នេះ​​ក្រុម​​ខ្លាំងណា​​​​ ឡើង​ទៅ​​​​ដណ្ដើម​ជើង​ឯក?已关闭评论
  • 2 views
  • Hide Sidebar
    A+
Publish on:2016/07/21  Category:កំសាន្ត
Tags: