បុរស​ចិន​ព្យួរ​​​រថយន្ត​​​តាម​​ជញ្ជាំង​​ផ្ទះ​​​បង្ក​ការ​ភ្ញាក់ផ្អើល​

បុរសជនជាតិចិនម្នាក់ បានធ្វើឲ្យអ្នកដំណើរឆ្លងកាត់មុខផ្ទះ និងគ្រប់គ្នាមានអារម្មណ៍ភ្ញាក់ផ្អើល និងស្រឡាំងកាំង ក្រោយឃើញរថយន្តថ្មីមួយគ្រឿងដាក់ព្យួរសំយុងចុះតាមជញ្ជាំងផ្ទះ។

បុរស​ចិន​ព្យួរ​​​រថយន្ត​​​តាម​​ជញ្ជាំង​​ផ្ទះ​​​បង្ក​ការ​ភ្ញាក់ផ្អើល​

ម្ចាស់ផ្ទះ និងរថយន្តលោក Liu ត្រូវគេដឹងថាជាមេកានិចរថយន្ត បានចំណាយពេលជាង ២ខែ រិះរកវិធីដាក់បន្តោងរថយន្តលើអគារកម្ពស់ ៣ជាន់នឹងរបារដែកឲ្យមានសុវត្ថិភាព និងរឹងមាំបំផុត។

ការច្នៃដែលគេកម្របានជួបប្រទះនេះ ធ្វើឲ្យគាត់ចំណាយប្រាក់ជាង ១៥០០ដុល្លារទៀតផង។ លោក Liu និយាយថា “ដើម្បីធានាថាវាមានសុវត្ថិភាព ខ្ញុំបានច្នៃរថយន្ត និងរើរបស់របរធ្ងន់ៗក្នុងរថយន្តចេញ រួមទាំងកៅអី និងផ្នែកម៉ាស៊ីនមួយចំនួន ហើយពេលនេះវាមានទម្ងន់តែ ៥០០គីឡូក្រាមប៉ុណ្ណោះ”។ ទោះជាយ៉ាងណា ការច្នៃប្រឌិតនេះ មិនសូវមានមនុស្សច្រើនសាទរឡើយ ដោយសារគេគិតថាជាការខ្ជះខ្ជាយប្រាក់ និងមិនមានប្រយោជន៍៕

បុរស​ចិន​ព្យួរ​​​រថយន្ត​​​តាម​​ជញ្ជាំង​​ផ្ទះ​​​បង្ក​ការ​ភ្ញាក់ផ្អើល​បុរស​ចិន​ព្យួរ​​​រថយន្ត​​​តាម​​ជញ្ជាំង​​ផ្ទះ​​​បង្ក​ការ​ភ្ញាក់ផ្អើល​បុរស​ចិន​ព្យួរ​​​រថយន្ត​​​តាម​​ជញ្ជាំង​​ផ្ទះ​​​បង្ក​ការ​ភ្ញាក់ផ្អើល​បុរស​ចិន​ព្យួរ​​​រថយន្ត​​​តាម​​ជញ្ជាំង​​ផ្ទះ​​​បង្ក​ការ​ភ្ញាក់ផ្អើល​បុរស​ចិន​ព្យួរ​​​រថយន្ត​​​តាម​​ជញ្ជាំង​​ផ្ទះ​​​បង្ក​ការ​ភ្ញាក់ផ្អើល​

ប្រភព ៖ sabay

  • បុរស​ចិន​ព្យួរ​​​រថយន្ត​​​តាម​​ជញ្ជាំង​​ផ្ទះ​​​បង្ក​ការ​ភ្ញាក់ផ្អើល​已关闭评论
  • 8 views
  • Hide Sidebar
    A+
Publish on:2016/07/21  Category:កំសាន្ត
Tags: