ក្រៀល​ញី​១​ក្បាល​ត្រូវបាន​បំពាក់ “​ចំពុះ​សប្ប​និម្មិត​” ក្រោយ​បាក់​ខ្ទេចខ្ទីរ​ក្នុង​ប្រយុទ្ធ​គ្នា​មួយ​

សត្វក្រៀលញី១ក្បាល ដែលមានឈ្មោះថា Lili បានបាក់ចំពុះរបស់វាយ៉ាងដំណំ ក្រោយពីចាញ់ការប្រយុទ្ធគ្នា ជាមួយបក្សីដទៃ ស្ថិតនៅក្នុងសួនសត្វ១កន្លែង ក្នុងទីក្រុង Guangzhou ប្រទេសចិន ។

Lili ពុំអាចចឹកចំណីបានជាមួយចំពុះបាក់ដ៏ធ្ងន់ធ្ងររបស់វាទេ និងអាចងាប់ ប្រសិនពួកអ្នកមើលថែសួន ពុំបានគិតគូររកដំណោះស្រាយមួយប្រកបដោយភាពច្នៃប្រឌិតនោះ ។

Xinhuar រាយការណ៍ថា គំរូចំពុះបណ្តុះជ័រផ្សេងៗគ្នា ត្រូវបានធ្វើឡើង ដើម្បីពិនិត្យមើលថាតើមួយណាសម មុនពេលត្រូវបានបំពាក់ទៅនឹងកន្លែងខូចខាតនៃចំពុះដើមរបស់ Lili ។ ក្រោយដំឡើងឲ្យវារួចរាល់រយៈពេល ៣០ នាទី, Lili ក៏បានបញ្ចេញឲ្យឃើញពីសមត្ថភាពនៃ “ចំពុះថ្មី” នេះ តាមរយៈការចាប់ត្រីនៅក្នុងផើង ។

គួរបញ្ជាក់ថា កាលពីឆ្នាំមុន, បច្ចេកវិទ្យាបោះពុម្ភ 3D នេះ ត្រូវបានដាក់បញ្ចូលទៅក្នុងផ្នែកសុខាភិបាលផ្សេងៗ ។ មនុស្សជាច្រើននៅក្នុងប្រទេសចិន បានទទួលប្រយោជន៍ពីបច្ចេកវិទ្យានេះ តាមរយៈការទទួលបំពាក់ដៃ, ភ្ជាប់ត្រគាក និងសូម្បីចាក់បំពេញលលាដ៏ក្បាល ៕


ក្រៀល​ញី​១​ក្បាល​ត្រូវបាន​បំពាក់ “​ចំពុះ​សប្ប​និម្មិត​” ក្រោយ​បាក់​ខ្ទេចខ្ទីរ​ក្នុង​ប្រយុទ្ធ​គ្នា​មួយ​

សម្តេចតេជោ ហ៊ុន សែន នឹងបើកយុទ្ធនាការជួបមន្រ្តីរាជការ-ប្រជាពលរដ្ឋ២៥រាជធានីខេត្តក្រុង, បាត់ដំបងចាប់ផ្តើមមុនគេ

ក្រៀល​ញី​១​ក្បាល​ត្រូវបាន​បំពាក់ “​ចំពុះ​សប្ប​និម្មិត​” ក្រោយ​បាក់​ខ្ទេចខ្ទីរ​ក្នុង​ប្រយុទ្ធ​គ្នា​មួយ​

អ្នកវិភាគ៖ កម្ពុជា​ឈាន​ដល់​ផ្លូវ​បំបែក​មួយ​រវាង​«បដិវត្តន៍​ពណ៌»​និង​«បដិវត្តន៍​គំនិត»