ក្មេងស្រី​ចម្លែក ធំ​លូតលាស់​ក្នុង​ចានជ័រ​

6 Videos


គួរឲ្យអាសូរក្មេងស្រីវ័យ ១៩ ឆ្នាំម្នាក់ សព្វថ្ងៃរស់នៅទាំងភាពវេទនា ព្រោះនាងគ្មានអវយវៈដូចមនុស្សដទៃឡើយ ហើយការរស់នៅរបស់នាង គឺពឹងផ្អែកតែលើចានជ័រធំមួយ និង រទេះរុញប៉ុណ្ណោះ ។

ក្មេងស្រី​ចម្លែក ធំ​លូតលាស់​ក្នុង​ចានជ័រ​

P9

ក្មេងស្រី​ចម្លែក ធំ​លូតលាស់​ក្នុង​ចានជ័រ​

តាមប្រភពព័ត៌មានបានឲ្យដឹងថា ក្មេងស្រីអភ័ព្វខាងលើមានឈ្មោះ រ៉ាម៉ា ហារុណា ( Rahma Haruna ) រស់នៅជាគ្រួសារក្នុងទីក្រុងកាណូ ( Kano ) ប្រទេសនីហ្សេរីយ៉ា ។ ប្អូនស្រី រ៉ាម៉ា ហារុណា ពេលកើតមកមានសុខភាពល្អ និង មានរូបរាងកាយដូចទារកដទៃ ប៉ុន្តែពេលនាងមានអាយុ ៦ ខែ ស្រាប់តែសកម្មភាពនៃការលូតលាស់ផ្នែករាងកាយរបស់នាងបានផ្អាកលែងរីកចម្រើនទៅមុខសោះ ។

ក្មេងស្រី​ចម្លែក ធំ​លូតលាស់​ក្នុង​ចានជ័រ​

ទាក់ទងជាមួយគ្នានេះដែរ ម្ដាយរបស់ប្អូនស្រី រ៉ាម៉ា ហារុណា ឈ្មោះ ហ្វាឌី ( Fadi ) បាននិយាយឲ្យដឹងថា ធម្មតានៅពេលដែលទារកមានវ័យ ៦ ខែ គឺពួកគេចាប់ផ្ដើមរៀនអង្គុយដោយខ្លួនឯង ប៉ុន្តែសម្រាប់ រ៉ាម៉ា ហារុណា គឺមិនបានរៀនអង្គុយទេ មិនតែប៉ុណ្ណោះនាងបែជាមានអាការៈក្ដៅខ្លួន ឈឺក្រពះ ហើយជើងរបស់នាងក៏ចាប់ផ្ដើមធ្វើចលនាលែងបាន ។

ក្មេងស្រី​ចម្លែក ធំ​លូតលាស់​ក្នុង​ចានជ័រ​

សព្វថ្ងៃគ្រួសាររបស់ប្អូនស្រី រ៉ាម៉ា ហារុណា បានព្យាយាមបំពេញគ្រប់យ៉ាងដើម្បីជាភាពងាយស្រួលសម្រាប់ការរស់នៅរបស់ប្អូនស្រី ដូចជាមធ្យោបាយធ្វើដំណើរជាដើម ។

ក្មេងស្រី​ចម្លែក ធំ​លូតលាស់​ក្នុង​ចានជ័រ​

ជាមួយគ្នានេះដែរ ឪពុករបស់ប្អូនស្រី រ៉ាម៉ា ហារុណា ឈ្មោះលោក ហួសស៊ានី ( Hussaini ) បានពន្យល់ថា លោកបានចំណាយពេលវេលា ១៥ ឆ្នាំ និង លក់ទ្រព្យសម្បត្តិរបស់គ្រួសារស្ទើរអស់ពីខ្លួនដើម្បីព្យាបានកូនស្រី ប៉ុន្តែនៅតែមិនអាចព្យាបាលបាន ។

ក្មេងស្រី​ចម្លែក ធំ​លូតលាស់​ក្នុង​ចានជ័រ​

គួរបញ្ជាក់ដែរថា សម្រាប់អាការៈចម្លែករបស់ រ៉ាម៉ា ហារុណា គ្មានគ្រូពេទ្យណាម្នាក់អាចសន្និដ្ឋានបានថាជាជម្ងឺអ្វីឲ្យប្រាកដឡើយ ប៉ុន្តែពួកគេបាននិយាយថា វាអាចជាទង្វើរបស់ Jinn ( ជំនឿអរូបិយនៃសាសនាអ៊ីស្លាម ) ៕

                                                                                      ( ប្រភព : ឌាលលីមែល ) កុសល

ក្មេងស្រី​ចម្លែក ធំ​លូតលាស់​ក្នុង​ចានជ័រ​