Brown បង្ហាញ​ជំនាញ​ឆុង​កាហ្វេ​ដល់​សាធារណជន​លើក​ដំបូង

កម្មវិធី​បង្ហាញ​ជំនាញ​ឆុង​កាហ្វេ​របស់​ប្រោន Brown Coffee’s Brewing Show គឺ​ជា​សិក្ខា​សាលា​ខ្លី​មួយ​ដែល​ធ្វើ​ឡើង​នៅ​ប្រោន​សាខា​ថ្មី ប្រោន​រ៉េនទ្រី ដែល​ផ្តោត​លើ​ចំណេះដឹង​ផ្នែក​កាហ្វេ ៤ គឺ Aroma (ការ​ស្រង់​ក្លិន​កាហ្វេ), Cupping (ការ​ភ្លក់​រសជាតិ​កាហ្វេ), Coffee Brewing (ការ​ឆុង​កាហ្វេ) និង Latte Art (សិល្បៈ​ដែល​ភ្ជាប់​ជាមួយ​កាហ្វេ)។

 

Brown បង្ហាញ​ជំនាញ​ឆុង​កាហ្វេ​ដល់​សាធារណជន​លើក​ដំបូង

 

កម្មវិធី​នេះ​ត្រូវ​បាន​ធ្វើ​ឡើង​កាល​ពី​ថ្ងៃ​ទី​១៤-១៦ កក្កដា ២០១៦ សម្រាប់​អតិថិជន​របស់​ប្រោន និង មួយ​ថ្ងៃ​ទៀត​កាល​ពី​ថ្ងៃ​ទី​១៧ កក្កដា ២០១៦ សម្រាប់​ក្រុមហ៊ុន​ដៃគូ អង្គភាព និង​អ្នក​សារព័ត៌មាន ខណៈ​អ្នក​ចូលរួម​បាន​ភ្ញាក់​ផ្អើល​នឹង​វិធី​លីង និង​ឆុង​កាហ្វេ​ដែល​ពួកគាត់​មិន​ដែល​បាន​​ដឹង​ពី​មុន​ទាល់​តែ​សោះ។ លោក សម្បត្តិ ប៊ុនសៀ អ្នក​ឯកទេស​លីង និង​ឆុង​កាហ្វេ​របស់​ប្រោន គឺ​ជា​វាគ្មិន​នៅ​ក្នុង​សិក្ខាសាលា​នេះ។

 

 

លោក​ថៃ ឈៀង​ម៉េង អ្នក​ទទួល​បន្ទុក​រៀប​ចំ​កម្ម​វិធី​នេះ បាន​ឲ្យ​ដឹង បន្ទាប់​ពី​មាន​សំណូមពរ​យ៉ាង​ច្រើន​ពី​អតិថិជន ប្រោន​សន្យា​ថា នឹង​បង្ហាញ​កម្មវិធី​បែប​នេះ​នៅ​តាម​សាខា​ផ្សេងៗ ជាមួយ​នឹង​ចំណុច​ថ្មីៗ​ពិសេស​ជាង​កម្មវិធី​លើក​នេះ៕

 

Brown បង្ហាញ​ជំនាញ​ឆុង​កាហ្វេ​ដល់​សាធារណជន​លើក​ដំបូង

 

អត្ថបទ៖ ពាណិជ្ជកម្ម