កីឡាករ​ទាំង​៣​រូប​នេះ​ទទួល​បាន​ប្រាក់​កម្រៃ​ពី​ក្លឹប​មិន​ចាញ់​ Ronaldo និង​ Messi ប៉ុន្មាន​ទេ​

ជាការពិតក្របខណ្ឌ Chinese Super League មួយរយៈចុងក្រោយបានព្យាយាមនាំយកកីឡាករមួយចំនួនពីអឺរ៉ុបដើម្បីបង្វែរការចាប់អារម្មណ៍ពីសំណាក់ការគាំទ្រ ហើយក្នុងនោះក្លឹបនីមួយៗហ៊ានចំណាយប្រាក់លើសក្លឹបនៅអឺរ៉ុបចំពោះទិញកីឡាករដែលពួកគេចង់បាន ជាពិសេសពួកគេហ៊ានឲ្យប្រាក់កម្រៃដល់កីឡាករក្នុងចំនួនដ៏ច្រើនបំផុតគឺស្ទើរតែស្មើកីឡាករកំពូលៗនៅអឺរ៉ុប ។

បើនិយាយពីកីឡាករដែលទទួលប្រាក់កម្រៃប្រចាំឆ្នាំខ្ពស់បំផុតគឺកីឡាករ Cristiano Ronaldo ជាកីឡាករដែលឈរកំពូលគេដោយទទួលបានប្រាក់កម្រៃប្រចាំឆ្នាំពី Real Madrid ប្រមាណជា២១លានអឺរ៉ូ ខណៈ Lionel Messi ឈរនៅលេខ២ដោយទទួលបានប្រាក់កម្រៃប្រមាណជា២០លានអឺរ៉ូក្នុងមួយឆ្នាំពីក្លឹប Barcelona ។

ដោយឡែកត្រលប់មកនិយាយខ្សែប្រយុទ្ធ៣រូបដែលផ្លាស់មកលេងនៅចិនគឺ Hulk , Graziano Pelle និង Ezequiel Lavezi ក៏ទទួលបានកម្រៃមិនចាញ់ Ronaldoនិង Messi ប៉ុន្មានដែរ ។ ដោយកីឡាករ Hulk ដែលបច្ចុប្បន្នលេងនៅក្លឹប Shanghai SIPG ទទួលបានប្រាក់កម្រៃ២០លានអឺរ៉ូក្នុងមួយឆ្នាំ ខណៈ Graziano Pelle បច្ចុប្បន្នលេងនៅក្លឹប Shandung Luneng ទទួលបានប្រាក់កម្រៃ១៦លានអឺរ៉ូក្នងមួយឆ្នាំ ចំណែក Ezequiel Lavezi ដែលបច្ចុប្បន្នលេងនៅក្លឹប Hebei China Fortune ទទួលបានកម្រៃ១៣លានអឺរ៉ូ ។

1 of 3

ថ្វីត្បិតតែពួកគេទទួលបានកម្រៃច្រើនប៉ុន្តែពួកគេសុទ្ធតែត្រៀមខ្លួនក្នុងការបាត់បង់ឱកាសលេងជម្រើសជាតិក៏ដូចជាភាពល្បីល្បាញ ហើយមួយវិញអ្នកគាំទ្រនៅអឺរ៉ុបក៏បានធ្វើការរិះគន់ខ្លាំងទៅពួកគេផងដែរថាព្រោះគេកីឡាករដែលចង់បានតែប្រាក់ប៉ុននោះ ។

រូបខាងក្រោមបញ្ជាក់ពីកីឡាករទាំង១០ដែលទទួលកម្រៃប្រចាំឆ្នាំពីក្លឹបបានច្រើនបំផុត ៖

ប្រភព ៖
ប្រែសម្រួល ៖ វិចទ័រ

  • កីឡាករ​ទាំង​៣​រូប​នេះ​ទទួល​បាន​ប្រាក់​កម្រៃ​ពី​ក្លឹប​មិន​ចាញ់​ Ronaldo និង​ Messi ប៉ុន្មាន​ទេ​已关闭评论
  • 4 views
  • Hide Sidebar
    A+
Publish on:2016/07/21  Category:វីដេអូ
Tags: