«មុខរបរ​ខ្ញុំ» រដូវ​កាល​ទី២ របស់ ភីអិនអិន ជម្រុះ​បេក្ខជន​ជា​លើក​ទី​២

«មុខរបរ​ខ្ញុំ» រដូវ​កាល​ទី​២ ឬ My Place ដែល​ជា​កម្មវិធី​ជីវិត​ពិត​កំពុង​ចាក់​ផ្សាយ​ក្នុង​ម៉ោង​មាស​របស់​ស្ថានីយ​ទូរទស្សន៍ ភីអិនអិន នឹង​បោះ​ឆ្នោត​ជម្រុះ​បេក្ខជន​ទី​២ ​នៅ​យប់​ថ្ងៃ​សុក្រ នេះ។

 

សប្តាហ៍​នេះ បេក្ខជន​ដែល​នៅ​សល់​ចំនួន​៩​រូប បាន​ប្រកួត​ប្រជែង​យ៉ាង​ស្វិតស្វាញ​លើ​ប្រធាន​បទ​លក់​អាវ​យឺត​ដែល​រចនា​ផ្តោត​សំខាន់​លើ​ល្ខោន​បុរាណ​ខ្មែរ។ ក្នុង​នោះ​វាគ្មិន​ដែល​បាន​ចូលរួម​ចែក​រំលែក​បទ​ពិសោធន៍ គឺ​លោក​សាស្ត្រាចារ្យ អោក ប៊ុនធឿន ព្រឹទ្ធបុរស​រង​មហា​វិទ្យាល័យ​សិល្បៈ នាដ​សាស្ត្រ។

 

បេក្ខជន​ទាំង​អស់​ត្រូវ​បាន​ចែក​ចេញ​ជា​២​ក្រុម​ ដូច​វិញ្ញាសា​ដំបូង​ដែរ។ ពួកគេ​ប្រើ​ប្រាស់​គំនិត​ច្នៃ​ប្រឌិត​រចនា​ម៉ូដ​លើ​អាវ​យឺត​ដែល​ពាក់ព័ន្ធ​នឹង​ល្ខោន​បុរាណ​ខ្មែរ ហើយ​ដាក់​លក់​នៅ​ផ្សារ​រាត្រី រាជធានី​ភ្នំពេញ។ ក្រុម​ដែល​លក់​អាវយឺត​បាន​ច្រើន​ជាង​គេ ​នឹង​ទទួល​បាន​ជយជម្នះ​ក្នុង​វគ្គ​នេះ។

 

«មុខរបរ​ខ្ញុំ» រដូវ​កាល​ទី២ របស់ ភីអិនអិន ជម្រុះ​បេក្ខជន​ជា​លើក​ទី​២

 

«មុខរបរ​ខ្ញុំ» រដូវ​កាល​ទី​២​នេះ ​មាន​បេក្ខជន​ចូលរួម​ប្រកួត​ប្រជែង​១០​នាក់​ដើម្បី​ក្លាយ​ជា​អ្នក​ជំនួញ​ឆ្នើម។ បេក្ខជន​ទាំង​១០​រូប សុទ្ធ​សឹង​តែ​មាន​បទ​ពិសោធន៍​លើ​អាជីវកម្ម​ក្នុង​ជីវិត​ពិត​របស់​ពួកគេ ក៏​ដូចជា​និសិត្ស​បញ្ចប់​ថ្នាក់​ឧត្តម​សិក្សា​ផ្នែក​ពាណិជ្ជកម្ម​ជា​ដើម។

 

សប្តាហ៍​មុន​កម្មវិធី​បាន​បាត់បង់​បេក្ខនារី ថន សុភី ដែល​ជា​បេក្ខនារី​ដំបូង​ត្រូវ​បាន​ជម្រុះ​ចេញ​ពី​កម្មវិធី​«មុខរបរ​ខ្ញុំ» រដូវ​កាល​ទី២។ សម្រាប់​សប្តាហ៍​នេះ មនុស្ស​មួយ​ចំនួន​គិតថា បេក្ខជន​ដែល​ទំនង​នឹង​មាន​ការ​បោះឆ្នោត​ជ្រើស​រើស​ឲ្យ​ចាកចេញ​អាច​ជា​បេក្ខជន យិន ឈឿន បេក្ខជន សា សុវណ្ណឌី ឬ​ឡេង រដ្ឋា។

 

«មុខរបរ​ខ្ញុំ» នៅ​រៀង​រាល់​សប្ដាហ៍​នឹងមាន​បេក្ខជន​ម្នាក់​ធ្លាក់​ចេញ​ពី​កម្មវិធី​ដែល​ការ​សម្រេច​តាម​រយៈ​ការ​បោះឆ្នោត​របស់​បេក្ខជន​ចូលរួម​ក្នុង​កម្មវិធី រហូត​ដល់​សប្ដាហ៍​ទី​៩​ទើប​រក​ឃើញ​ជយលាភី។ នៅ​សប្តាហ៍​ក្រោយ បេក្ខជន​នឹង​ធ្វើការ​ជា​ក្រុម​ម្តង​ទៀត​តែ​នឹង​ប្រកួតប្រជែង​លើ​វិញ្ញាសា​ថ្មី​គឺ​លក់​កន្ទេល​កក់​ខ្មែរ​មក​ពី​ខេត្ត​កំពង់ចាម។

 

«មុខរបរ​ខ្ញុំ» ចាប់​ផ្តើម​ចាក់​ផ្សាយ​ជា​លើក​ដំបូង​កាល​ពី​ថ្ងៃ​ចន្ទ ទី៤ កក្កដា ដោយ​ផ្សាយ​ជូន​ទស្សនា​រាល់​ថ្ងៃ​ចន្ទ ​ដល់ សុក្រ វេលា​ម៉ោង ​៨ ដល់​ម៉ោង ៨:៣០ យប់ ដោយ​ផ្តោត​សំខាន់​លើ​ការ​ប្រកួត​ប្រជែង​ពិត​ប្រាកដ​មួយ​ទៅ​ក្នុង​អាជីវកម្ម​ខ្នាត​តូច និង​មធ្យម។ កម្មវិធី​តម្រូវ​ឲ្យ​បេក្ខជន​ចេះ​ធ្វើការ​ជា​ក្រុម ហើយ​ក៏​នឹង​មាន​ភ្ញៀវ​កិត្តិយស​មក​ពី​វិស័យ​ខុសៗ​គ្នា​ចូលរួម​និយាយ​ពី​បទ​ពិសោធន៍​ជីវិត​ពិត​ផង​ដែរ ខណៈ​បេក្ខជន​ទាំងអស់​ត្រូវ​ប្រឹង​បញ្ចេញ​សមត្ថភាព​ការងារ​ប្រកួត​ប្រជែង​គ្នា​ដើម្បី​ឆ្ពោះ​ទៅ​ឈ្នះ​រង្វាន់​ទឹក​ប្រាក់ ២០ លាន​រៀល។

 

ទស្សនា​វីដេអូ​ខ្លី​របស់​កម្មវិធី «មុខរបរ​ខ្ញុំ» រដូវ​កាល​ទី​២ សូម​ចូល​ផេក www.facebook.com/PNNMyPlace ៕

 

«មុខរបរ​ខ្ញុំ» រដូវ​កាល​ទី២ របស់ ភីអិនអិន ជម្រុះ​បេក្ខជន​ជា​លើក​ទី​២

 

«មុខរបរ​ខ្ញុំ» រដូវ​កាល​ទី២ របស់ ភីអិនអិន ជម្រុះ​បេក្ខជន​ជា​លើក​ទី​២

 

«មុខរបរ​ខ្ញុំ» រដូវ​កាល​ទី២ របស់ ភីអិនអិន ជម្រុះ​បេក្ខជន​ជា​លើក​ទី​២

 

អត្ថបទ៖ ពាណិជ្ជកម្ម