សាលា​​​​​​នៅ​​អង់គ្លេស​​​ជាង​៨០០០​​កន្លែង​ ​នឹង​បន្ថែម​​វិធី​ដោះ​ស្រាយ​​​​គណិតវិទ្យា​​បែប​ចិន

សាលាបឋមសិក្សាជាង៨០០០កន្លែង នៅប្រទេសអង់គ្លេស សម្រេចដាក់បង្រៀនវិធីដោះស្រាយលំហាត់គណិតវិទ្យាដល់កូនសិស្សទូទាំងប្រទេស ជាមួយទឹកប្រាក់មូលនិធិប្រមាណ ៥៤,៣លានដុល្លារអាមេរិក ដើម្បីប្រកួតប្រជែងជាមួយសិស្សអាស៊ី។

សាលា​​​​​​នៅ​​អង់គ្លេស​​​ជាង​៨០០០​​កន្លែង​ ​នឹង​បន្ថែម​​វិធី​ដោះ​ស្រាយ​​​​គណិតវិទ្យា​​បែប​ចិន

ការសម្រេចរបស់អង់គ្លេសពេលនេះធ្វើឡើង បន្ទាប់ពីការប្រលងសិស្សពូកែជាមួយសិស្សអន្តរជាតិជុំវិញពិភពលោក គេតែងតែរកឃើញសិស្សនៅទីក្រុងសៀងហៃជាប់លេខកំពូលគេខាងមុខវិជ្ជាគណិតវិទ្យាជានិច្ច ក្នុងកម្មវិធី  Program for International Student Assessment ឆ្នាំ ២០១២ ដល់ ២០១៥។

កូនសិស្សអាយុ ៥ឆ្នាំ ឡើងទៅនឹងតម្រូវឲ្យអនុវត្តវិធីបូក និងលំហាត់ផ្សេងៗបែបចិន ពីកម្រិតទាប ទៅខ្ពស់។

នៅឆ្នាំ ២០១២ សិស្សអង់គ្លេសស្ថិតនៅលេខរៀងទី២៦ ចាប់តាំងពីពេលនោះមក អង់គ្លេសបានអញ្ជើញគ្រូមកពីទីក្រុងសៀងហៃ ជាង១២០នាក់ ដើម្បីចែករំលែកល្បិចដោះស្រាយលំហាត់ ដើម្បីទទួលបានជោគជ័យទៀតផង៕

សាលា​​​​​​នៅ​​អង់គ្លេស​​​ជាង​៨០០០​​កន្លែង​ ​នឹង​បន្ថែម​​វិធី​ដោះ​ស្រាយ​​​​គណិតវិទ្យា​​បែប​ចិន

សាលា​​​​​​នៅ​​អង់គ្លេស​​​ជាង​៨០០០​​កន្លែង​ ​នឹង​បន្ថែម​​វិធី​ដោះ​ស្រាយ​​​​គណិតវិទ្យា​​បែប​ចិន

ប្រភព ៖ sabay

  • សាលា​​​​​​នៅ​​អង់គ្លេស​​​ជាង​៨០០០​​កន្លែង​ ​នឹង​បន្ថែម​​វិធី​ដោះ​ស្រាយ​​​​គណិតវិទ្យា​​បែប​ចិន已关闭评论
  • 1 views
  • Hide Sidebar
    A+
Publish on:2016/07/21  Category:កំសាន្ត
Tags: