កម្មការិនីរោងចក្រហ្រ្គែនអីស្តហ៊្វូតវែរ បន្តដួលសន្លប់នៅព្រឹកនេះជាង៦០នាក់

ខេត្តកណ្តាលៈ កម្មការិនីរោងចក្រហ្រ្គែនអីស្តហ៊្វូតវែរ ដែលមានទីតាំងស្ថិតនៅភូមិអង្គស្នួលទី១៣ ឃុំពើក ស្រុកអង្គស្នួល ខេត្តកណ្តាល បានបន្តដួលសន្លប់ជាបន្តបន្ទាប់រហូតដល់ទៅជាំង៦០នាក់ នៅព្រឹកថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៦ ។ គួរំឮកថា កាលពីព្រឹក ថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៦ មានកម្មការីនីបម្រើការងារនៅក្នុងទីតាំងរោងចក្រខាងលើនេះដួលសន្លប់ជាបន្តបន្ទាប់រហូតដល់ទៅ៨៨នាក់ ។

មន្ត្រីនគរបាលស្រុកអង្គស្នួលបានឲ្យដឹងថា រោងចក្រខាងលើនេះមានកម្មករ-កម្មការីនីបម្រើការងារសរុបចំនួន១១០០នាក់ ។ នៅមុនពេលកើតហេតុកម្មករ-កម្មការីនីមួយចំនួនធំបាននាំគ្នាចូលទៅធ្វើការងារតាមកន្លែងរៀងៗខ្លួន រីឯកម្មការីនីចំនួន៨៨នាក់ដែលដួលសន្លប់កាលពីថ្ងៃទី១៨ កន្លងទៅត្រូវបានខាងតំណាងរោងចក្រអញ្ជើញតាអាចារ្យមកស្រោចទឹករំដោះគ្រោះ ខណៈកំពុងស្រោចទឹកកម្មការីនីទាំងនោះបានដួលសន្លប់ជាបន្តបន្ទាប់រហូតដល់ទៅ៥២នាក់ បង្កឲ្យមានការភ្ញាក់ផ្អើលជាថ្មីម្តងទៀត ។

ពាក់ព័ន្ធករណីដួលសន្លប់នេះត្រូវបានកម្មការីនីរោងចក្រខាងលើនេះនាំគ្នាអះអាងថា បណ្តាលមកពីខ្មោចចូលទៅអុកឡុកក្នុងរោងចក្រ ទាមទារសំណែនផ្លែកឈើចំនួន៧មុខ ។ ដោយឡែកក្រុមគ្រូពេទ្យបញ្ជាក់ថា បណ្តាលមកពីកម្មការីនីហូបចុកមិនគ្រប់គ្រាន់ ទន់ខ្សោយ អស់កម្លាំងកំហែងទើបដួលសន្លប់តាមគ្នាយ៉ាងដូច្នេះ ៕ស្អាងជ័យ

កម្មការិនីរោងចក្រហ្រ្គែនអីស្តហ៊្វូតវែរ បន្តដួលសន្លប់នៅព្រឹកនេះជាង៦០នាក់កម្មការិនីរោងចក្រហ្រ្គែនអីស្តហ៊្វូតវែរ បន្តដួលសន្លប់នៅព្រឹកនេះជាង៦០នាក់កម្មការិនីរោងចក្រហ្រ្គែនអីស្តហ៊្វូតវែរ បន្តដួលសន្លប់នៅព្រឹកនេះជាង៦០នាក់កម្មការិនីរោងចក្រហ្រ្គែនអីស្តហ៊្វូតវែរ បន្តដួលសន្លប់នៅព្រឹកនេះជាង៦០នាក់កម្មការិនីរោងចក្រហ្រ្គែនអីស្តហ៊្វូតវែរ បន្តដួលសន្លប់នៅព្រឹកនេះជាង៦០នាក់កម្មការិនីរោងចក្រហ្រ្គែនអីស្តហ៊្វូតវែរ បន្តដួលសន្លប់នៅព្រឹកនេះជាង៦០នាក់

ប្រភព ៖ nokorwatnews.com

  • កម្មការិនីរោងចក្រហ្រ្គែនអីស្តហ៊្វូតវែរ បន្តដួលសន្លប់នៅព្រឹកនេះជាង៦០នាក់已关闭评论
  • 3 views
  • Hide Sidebar
    A+
Publish on:2016/07/21  Category:កំសាន្ត
Tags: