លោកតាផ្លុង មឿក អ្នកអាយ៉ៃជើងចាស់កំពុងដង្ហោយរកជំនួយពេលកំពុងជរាវង្វេងស្មារតី

ភ្នំពេញ ៖ លោកតា ផ្លុង មឿក ដែល គេស្គាល់ថាជាអ្នកចម្រៀងអាយ៉ៃជើង ចាស់១រូបក្នុងទស្សវត្ស៧០-៨០ដែលមកដល់ពេលនេះមានអាយុ៨៣ឆ្នាំទៅហើយនោះកំពុងជួបវិបត្តិក្នុងគ្រួសារដោយសារលោកតាមានវ័យជរាមិនអាចគ្រប់គ្រងកូនៗចំនួន១០នាក់បានព្រមទាំងរស់នៅយ៉ាងលំបាកវេទនាណាស់។

ស្ថិតក្នុងភាពរញីរញ័រវង្វេងមុខវង្វេងក្រោយនិងមានកាយសម្បទាស្គមស្គាំង សក់ស្កូវសំពោង មើលសឹងមិនស្គាល់និង កំពុងស្នាក់នៅផ្ទះជួលតូច១កន្លែងក្នុង សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន លោក តា ផ្លុង មឿក និយាយម្តងចង់យំម្តងចង់ សើចព្រមទាំងលើកដៃសំពះដល់អ្នកទៅសួរសុខទុក្ខថាជួយឲ្យខ្ញុំរស់ផងខ្ញុំគ្មានអ្វីជាទីពឹងទៀតទេព្រោះវ័យខ្ញុំជិតចូលរណ្តៅហើយ។

លោកតាយកដៃញីភ្នែកដែលមាន ដំណត់ទឹកភ្នែកសថ្លាផាត់ចេញពីថ្ពាល់រួចពោលទាំងក្តុកក្តួលទៀតថាកើតមកមួយ ជីវិតនេះបានត្រឹមតែល្អមើលមិនមានទ្រព្យអ្វីធំដុំសម្រាប់ចែកកូនចៅ១០នាក់ដែល រស់នៅក្នុងបន្ទុកនាពេលកន្លងមក ក្រៅពីបន្សល់ទុកស្នាដៃសិល្បៈបុរាណចម្រៀង អាយ៉ៃដល់ពួកគេនិងក្មួយៗឯទៀតនោះឡើយ។ ពេលនេះខ្ញុំហាក់ដូចជាមានវិប្បសារីពេលដែលខ្លួនចាស់ចង់ចូលរណ្តៅទៅហើយគ្មានបន្សល់ទុកកេរិ៍ដំណែលធំៗ ដល់ក្មេងជំនាន់ក្រោយនោះទេ។ មិនតែ ប៉ុណ្ណោះមកដល់ពេលនេះលោកតាកំពុង ខ្វះមុខខ្វះក្រោយគ្មានលទ្ធភាពព្យាបាល ជំងឺជរាបានទេមានតែលើកម្រាម១០សំពះអង្វរដល់សប្បុរសជនជាពិសេសសម្តេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិតិ្តព្រឹទ្ធបណ្ឌិតប៊ុន រ៉ានី ហ៊ុន សែន ដែលសម្តេចទាំង២មានមេត្តាករុណាដល់ប្រជាពលរដ្ឋដូចរូបគាត់សូមមេត្តាជួយ ដល់គ្រួសារគាត់ផង។

គួររំលឹកថា លោកតា ផ្លុង មឿក មាន វ័យ៨៣ឆ្នាំជាអ្នកអាយ៉ៃជើងចាស់ក្នុងទស វត្ស៧០-៨០ ហើយអ្វីដែលលោកតាសម្តែងល្បីជាងគេជាមួយលោកតា សា ឡាត់ អ្នកចម្រៀងអាយ៉ៃជើងចាស់ដូចគ្នាដែរនោះគឺអាយ៉ៃកំប្លែងរឿង “តាភោគ” ធ្វើឲ្យអ្នក ទស្សនាសើចសប្បាយស្ទើរចុកពោះ។ លោក តាក៏ជាអតីតអ្នកបង្ហាត់បង្រៀនសិល្បៈ អាយ៉ៃនៅក្រសួងវប្បធម៌និងវិចិត្រសិល្បៈ និងជាអតីតសមាជិកក្រុមប្រឹក្សាសង្កាត់ ទន្លេបាសាក់ផងដែរ៕ ប្រាថ្នា

លោកតាផ្លុង មឿក អ្នកអាយ៉ៃជើងចាស់កំពុងដង្ហោយរកជំនួយពេលកំពុងជរាវង្វេងស្មារតី

ប្រភព ៖ nokorwatnews

  • លោកតាផ្លុង មឿក អ្នកអាយ៉ៃជើងចាស់កំពុងដង្ហោយរកជំនួយពេលកំពុងជរាវង្វេងស្មារតី已关闭评论
  • 2 views
  • Hide Sidebar
    A+
Publish on:2016/07/21  Category:កំសាន្ត
Tags: