កង្ហារ​ខ្នាត​តូច​ថ្មី ប្រើ​កៀប​ដៃ​អាវ​ ផលិត​ពិសេស​សម្រាប់​អ្នក​បែក​ញើស​ក្លៀក

ក្រុមហ៊ុនជប៉ុនឈ្មោះ Thanko បានបង្ហាញផលិតថ្មីមួយដែលជាកង្ហារខ្នាតតូចអាចកៀបជាប់នឹងដៃអាវ ផលិតជាពិសេសសម្រាប់អ្នកបែកញើសក្លៀក។

កង្ហារ​ខ្នាត​តូច​ថ្មី ប្រើ​កៀប​ដៃ​អាវ​ ផលិត​ពិសេស​សម្រាប់​អ្នក​បែក​ញើស​ក្លៀក

កង្ហារខ្នាតតូចនេះអាចបង្កើតជាកម្លាំងខ្យល់មួយបាញ់ចូលទៅក្នុងអាវដើម្បីបញ្ចុះកម្ដៅរបស់អ្នកពាក់ និង កាត់បន្ថយញើសដែលបង្កើតចេញដោយខ្លួនប្រាណរបស់មនុស្ស។ ផលិតនេះមានទម្ងន់ត្រឹម ៣០ ក្រាម និងមានវិមាត្រ ៦,៥x៥x១,៥ ស.ម ហើយវាអាចបង្កើតចេញជាកម្លាំងខ្យល់ចំនួន ៣ កម្រិតខុសៗគ្នា។

កង្ហារ​ខ្នាត​តូច​ថ្មី ប្រើ​កៀប​ដៃ​អាវ​ ផលិត​ពិសេស​សម្រាប់​អ្នក​បែក​ញើស​ក្លៀក

កង្ហារនេះដំណើរការដោយថ្មប្រភេទ AAA ចំនួនពីរគ្រាប់ ឬ អាចសាកបញ្ចូលថាមពលតាមរយៈរន្ធ USB ដោយសាកម្ដងអាចប្រើប្រាស់បានចន្លោះពី ៥-៩ ម៉ោង។ បច្ចុប្បន្នផលិតនេះមានលក់នៅក្រុមហ៊ុន Thanko ដោយមួយគូមានតម្លៃ ៣៦ ដុល្លារ៕

កង្ហារ​ខ្នាត​តូច​ថ្មី ប្រើ​កៀប​ដៃ​អាវ​ ផលិត​ពិសេស​សម្រាប់​អ្នក​បែក​ញើស​ក្លៀក

កង្ហារ​ខ្នាត​តូច​ថ្មី ប្រើ​កៀប​ដៃ​អាវ​ ផលិត​ពិសេស​សម្រាប់​អ្នក​បែក​ញើស​ក្លៀក

ប្រភព ៖ sabay

 

  • កង្ហារ​ខ្នាត​តូច​ថ្មី ប្រើ​កៀប​ដៃ​អាវ​ ផលិត​ពិសេស​សម្រាប់​អ្នក​បែក​ញើស​ក្លៀក已关闭评论
  • 3 views
  • Hide Sidebar
    A+
Publish on:2016/07/21  Category:កំសាន្ត
Tags: