Stoke ត្រៀម​ ១៣លាន​ផោន​ឆក់​យក​ Joe Allen ពី​ Liverpool

ក្លឹប​នៃ​ក្របខ័ណ្ឌ​កំពូល​អង់គ្លេស​ Stoke City បាន​ត្រៀម​ ១៣​លាន​ផោន ដើម្បី​ទិញ​ខ្សែ​បម្រើ​ Joe Allen ពី​ Liverpool។

 

Stoke ត្រៀម​ ១៣លាន​ផោន​ឆក់​យក​ Joe Allen ពី​ LiverpoolJoe Allen

 

កីឡាករ​វ័យ​២៦​ឆ្នាំ​ សល់​កុងត្រា​ជាមួយ​ក្លឹប​ជើង​ឯក​លីគ​កំពូល​អង់គ្លេស​១៨សម័យ​កាល​តែ​១​ឆ្នាំ​ទៀត​ប៉ុណ្ណោះ ស្រប​ពេល​​មិន​សូវ​ជាប់​ជម្រើស​ដំបូង​ ធ្វើ​ឲ្យ​ Stoke ក្រោម​ការ​ដឹក​នាំ​របស់​លោក​ Mark Hughes ចាប់​អារម្មណ៍​នាំ​រូបគេ​មក​កាន់​ទឹក​ដី Bet365 Stadium។

 

Allen មក​កាន់​ Liverpool​ ពី​ Swanseaក្នុង​ឆ្នាំ ២០១២ បង្ហាញ​ខ្លួន​ជម្រើស​ដំបូង​នៅ Premier League បាន​តែ​៨​ដង​ប៉ុណ្ណោះ​កាល​ពី​រដូវកាល​ចាស់​។ យ៉ាងណា​ក៏ដោយ​ ខ្សែ​បម្រើ​កណ្ដាល​ដ៏​រឹង​មាំ​រូប​នេះ លេង​គ្រប់​ប្រកួត​ទាំងអស់​នៅ Euro ឲ្យ​ក្រុម​ជម្រើស​ជាតិ​វែល​ ហើយ​ជាប់​ឈ្មោះ​ក្នុង​ Team of the Tournament សម្រាប់​ព្រឹត្តិការណ៍​៤ឆ្នាំម្តង​ខាង​លើ​​៕​

 

Stoke ត្រៀម​ ១៣លាន​ផោន​ឆក់​យក​ Joe Allen ពី​ Liverpool

 

Stoke ត្រៀម​ ១៣លាន​ផោន​ឆក់​យក​ Joe Allen ពី​ Liverpool

 

Stoke ត្រៀម​ ១៣លាន​ផោន​ឆក់​យក​ Joe Allen ពី​ Liverpool

 

ប្រែ​សម្រួល៖ វីរ៉ុត
ប្រភព៖ BBC