កម្ពុជា​បញ្ជូន ៥​ប្រភេទ​កីឡា​ទៅ​ថៃ​​​ចូល​រួម​ប្រកួត​​សិស្ស​អាស៊ាន​លើក​ទី៨

កាលពី​ព្រឹក​មិញ​នេះ​កម្ពុជា​បាន​បញ្ជូន​កីឡា​ចំនួន​ ៥​ប្រភេទ​រួម​មាន ​កីឡា​វាយ​សី​​, កីឡា​វាយ​កូន​បាល់​ ,​ កីឡា​ហែល​ទឹក, អត្តពលកម្ម​ និង​​វាយ​កូន​ឃ្លី​លើ​តុ ​ទៅ​ចូល​រួម​ប្រកួត​​កីឡា​សិស្ស​​វិទ្យាល័យ​អាស៊ាន​​នៅ​ខេត្ត​ឈៀងម៉ៃ​​ប្រទេស​ថៃ ដែល​កម្មវិធី​​​នឹង​​ដំណើរ​ចន្លោះ​ពី​ថ្ងៃ​ទី២១ ដល់​ថ្ងៃ​ទី​២៩ ​ខែ​កក្កដា ឆ្នាំ​២០១៦​។

 

កម្ពុជា​បញ្ជូន ៥​ប្រភេទ​កីឡា​ទៅ​ថៃ​​​ចូល​រួម​ប្រកួត​​សិស្ស​អាស៊ាន​លើក​ទី៨សកម្ម​ភាព​ចេញ​​ដំណើរ​របស់​​ថ្នាក់​ដឹក​នាំ​កម្ពុជា និង​កីឡាករ​​-កីឡា​ការិនី​​កម្ពុជា​

​​ការ​ទៅ​ចូល​រួម​ប្រកួត​កីឡា​សិស្ស​អាស៊ាន​​​​នេះ​ដែរ ស្រដៀង​គ្នា​ទៅ​​នឹង​ការ​ចូលរួម​របស់​កម្ពុជា​ក្នុង​កម្មវិធី​សកល​វិទ្យាល័យ​អាស៊ាន​ ដែល​​ទើប​​បញ្ចប់​កាល​ពី​ពេល​ថ្មី​ៗ​នេះ ​នៅ​ប្រទេស​សិង្ហបុរី។ ​ក្នុង​កម្មវិធី​នោះ​កម្ពុជា​ដណ្ដើម​បាន​មេដាយ ​​​​៧​គ្រឿង​​រួម​មាន​មេដាយ​មាស៤​ ​ប្រាក់១ និង​សំរឹទ្ធ២។

 

​ក្រោយ​ចប់​ភារកិច្ច​របស់​សិស្ស​កម្រិត​ឧត្តម​ ពេល​នេះ​ដល់​ការ​ប្រកួត​របស់​សិស្ស​វិទ្យាល័យ​​​​​វិញ​ម្ដង​​។ ចាំ​មើល​ទាំង​អស់​គ្នា​​តើ​កម្ពុជា​អាច​ដណ្ដើម​បាន​មេដាយ​​ជូន​ជាតិ​ដែរ​ឬទេ​?​

 

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​
រូប​ថត​៖ អគ្គនាយកដ្ឋាន​កីឡា​​​