Manchester United និង Juventus ឈានដល់កិច្ចព្រមព្រៀង ក្នុងការផ្ទេរ Pogba ក្នុងតម្លៃថ្លៃជាងគេ ក្នុងប្រវត្តិសាស្រ្ត

បរទេស៖ ប្រិយមិត្តអ្នកស្នេហាកីឡាបាល់ទាត់ ច្បាស់ជាបានជ្រាបហើយពីព័ត៌មាន ដែលទាក់ទងនឹង កីឡាករ Paul Pogba ក្នុងការផ្ទេរទៅកាន់ក្លិបបិសាចក្រហម Manchester United ប៉ុន្តែមិនទាន់មានការឆ្លើយតបពីក្លិប Juventus និងការសម្រេចិត្តផ្ទាល់របស់ Pogba ។

រហូតមកដល់ពេលនេះ ទើបមានដំណឹងថ្មីមួយទៀតលេចលឺមកថា ក្លិបទាំង២ ពោលគឺ Juventus និង Manchester United បានឈានដល់កិច្ចព្រមព្រៀងផ្ទេរកីឡាកររូបនេះ មកកាន់កីឡដ្ឋាន Old Trafford ហើយក្នុងតម្លៃឯកត្តកម្មពិភពលោកទៀតផង គឺ ១១០ លានអឺរ៉ូ (១២១ លានដុល្លារអាមេរិក) ។ 

យោងតាមប្រភពបានបញ្ជាក់ថា ភ្នាក់ងាររបស់ក្លិប Manchester United បានពិភាក្សា ក្នុងការនាំយកកីឡាកររូបនេះ តាំងពីថ្ងៃពុធមកម្ល៉េះ ទើបរហូតដល់មានកិច្ចព្រមព្រៀងនាថ្មីៗនេះ ជាមួយនឹងតម្លៃក្នុងការផ្ទេរដ៏ច្រើនសន្ធឹក រហូតដល់ ១១០ លានអឺរ៉ូ បំបែកកំណត់ត្រាចាស់របស់ Gareth Bale ដែលផ្ទេរទៅកាន់ក្លិប Real Madrid ក្នុងតម្លៃ ១០០ លានអឺរ៉ូ កាលពីឆ្នាំ ២០១៣ ។

សូមបញ្ជាក់ផងដែរថា Pogba នឹងទទួលបានប្រាក់ឈ្នួល នៅ Manchester United ចំនួន ១៣លានអឺរ៉ូ (១៤.៣ លានដុល្លារ) ក្នុងមួយរដូវកាល ដែលជាតម្លៃមួយខ្ពស់ជាង កាលពីកីឡាកររូបនេះ នៅ Juventus ៣ដង ។

គួររំលឹកផងដែរថា Pogba ក៏ធ្លាប់ទទួលបានការចាប់អារម្មណ៍ពី ក្លិបយក្សអេស្ប៉ាញ Real Madrid ដែរ ប៉ុន្តែកំរិតតម្លៃនៃកីឡាកររូបនេះ ថ្លៃហួសពេក ទើបធ្វើឲ្យ Real បោះបង់ក្នុងការទិញយកកីឡាកររូបនេះវិញ ដូច្នេះហើយទើប Manchester United មានឱកាសច្រើនក្នុងការ នាំយកកីឡាកររូបនេះមកកាន់ក្លិប ។

ទាក់ទងនឹងកីឡាករដែលមានតម្លៃថ្លៃ Pogba នេះវិញ យើងឃើញថា កីឡាកររូបនេះនឹងក្លាយជា កីឡាដែលថ្លៃជាងគេបង្អស់ក្នុងប្រវត្តិសាស្រ្តបាល់ទាត់ ប្រសិនបើរូបគេផ្ទេរទៅកាន់ក្លិប Manchester United ជាផ្លូវការ ។ ចំនែកឯ Bale របស់ Real Madrid វិញ នឹងធ្លាក់មកលេខ២ វិញ ក្នុងនាមខ្លួនជាកីឡាករបាល់ទាត់ថ្លៃជាងគេ ក្នុងពិភពលោក ។

ដូច្នេះមុននឹង Pogba ផ្ទេរមកកាន់ Manchester United ជាផ្លូវការ  សូមទាញចំណាប់ប្រិយមិត្តក្រឡេក មកមើលកីឡាករថ្លៃៗទាំង១០ ក្នុងប្រវត្តិសាស្រ្តបាល់ទាត់វិញ ចង់ដឹងថាមាននរណាខ្លះអត់?

១. Gareth Bale ផ្ទេរពី Spur ទៅ Real Madrid ក្នុងតម្លៃ ១០០ លានអឺរ៉ូ កាលពីឆ្នាំ២០១៣

២. Cristiano Ronaldo ផ្ទេរពី Man Utd ទៅ Real Madrid ក្នុងតម្លៃ ៩៤ លានអឺរ៉ូ កាលពីឆ្នាំ២០០៩

៣. Neymar ផ្ទេរពី Santos ទៅ Barcelona ក្នុងតម្លៃ ៨៨.២ លានអឺរ៉ូ កាលពីឆ្នាំ២០១៣

៤. Luis Suarez ផ្ទេរពី Liverpool ទៅ Barcelona ក្នុងតម្លៃ ៨១.៧ លានអឺរ៉ូ កាលពីឆ្នាំ២០១៤

៥. James Rodriguez ផ្ទេរពី Monaco ទៅ Real Madrid ក្នុងតម្លៃ ៧៥ លានអឺរ៉ូ កាលពីឆ្នាំ ២០១៤

៥. Di Maria ផ្ទេរពី Real Madrid ទៅ Man Utd ក្នុងតម្លៃ ៧៥ លានអឺរ៉ូ កាលពីឆ្នាំ ២០១៤

៧. Kevin De Bruyne ផ្ទេរពី Wolfburg ទៅ Man City ក្នុងតម្លៃ ៧៤ លានអឺរ៉ូ កាលពីឆ្នាំ ២០១៥

៨. Zidane ផ្ទេរពី Juventus ទៅ Real Madrid ក្នុងតម្លៃ ៧៣.៥ លានអឺរ៉ូ កាលពីឆ្នាំ ២០០១

៩. Ibrahimovic ផ្ទេរពី Inter Milan ទៅ Barcelona ក្នុងតម្លៃ ៦៩.៥ លានអឺរ៉ូ កាលពីឆ្នាំ ២០០៩

១០. Kaka ផ្ទេរពី Ac Milan ទៅ Real Madrid ក្នុងតម្លៃ ៦៥ លានអឺរ៉ូ កាលពីឆ្នាំ ២០០៩  

ប្រភព ៖

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត

Manchester United និង Juventus ឈានដល់កិច្ចព្រមព្រៀង ក្នុងការផ្ទេរ Pogba ក្នុងតម្លៃថ្លៃជាងគេ ក្នុងប្រវត្តិសាស្រ្ត

Manchester United និង Juventus ឈានដល់កិច្ចព្រមព្រៀង ក្នុងការផ្ទេរ Pogba ក្នុងតម្លៃថ្លៃជាងគេ ក្នុងប្រវត្តិសាស្រ្ត

Manchester United និង Juventus ឈានដល់កិច្ចព្រមព្រៀង ក្នុងការផ្ទេរ Pogba ក្នុងតម្លៃថ្លៃជាងគេ ក្នុងប្រវត្តិសាស្រ្ត