សាន សុ​ម៉ាលី បើកមុខ​របរ​ថ្មី​

6 Videos


មួយរយៈកន្លងមកនេះ ការងារសិល្បៈរបស់ សាន សុម៉ាលី មិនសូវជាល្អប៉ុន្មានទេ រហូតធ្វើឲ្យនាងងាកមកចាប់មុខរបរថ្មីមួយ ដើម្បីបង្កើនប្រាក់ចំណូល ។ សាន សុម៉ាលី បានបើកកន្លែងលក់បុកល្ហុង ដ៏តូចមួយនៅតាមផ្លូវម្តុំសាលាបឹងកែងកង ដែលជាទូទៅគេច្រើនហៅថាបុកល្ហុងតាមចិញ្ចើមថ្នល់ ។ ថ្វីត្បិតតែជាអាហារតាមចិញ្ចើមថ្នល់ក៏ពិតមែន ប៉ុន្តែអាហារទាំងនេះ ពិតជាមានការពេញនិយមយ៉ាងខ្លាំងពីសំណាក់ប្រជាពលរដ្ឋខ្មែរ នាពេលបច្ចុប្បន្ន ។

សាន សុម៉ាលី បានបញ្ជាក់ប្រាប់ថា មុខរបរថ្មីនេះ នាងមិនដឹងថា ជោគជ័យឬយ៉ាងណានោះទេ ដែលបានបើកដំណើរការ កាលពីថ្ងៃពុធម្សិលម៉ិញនេះ ដែលមានទីតាំងនៅម្តុំងបឹងកេងកង ដោយនាងបានដាក់ឈ្មោះ ថា «បុកល្ហុងក្តាមប្រៃ »។

P9

សាន សុ​ម៉ាលី បើកមុខ​របរ​ថ្មី​

សាន សុ​ម៉ាលី បើកមុខ​របរ​ថ្មី​

សាន សុម៉ាលី បាននិយាយទៀតថា នេះជាមុខរបរថ្មីមួយសម្រាប់នាង ដែលចំណាយដើមទុនតិចតួចប៉ុណ្ណោះ មូលហេតុដែលនាងងាកមកចាប់អាជីពរកស៊ីបន្ថែមពីលើអាជីពសិល្បៈ ព្រោះចង់បង្កើនប្រាក់ចំណូលជួយ គ្រួសារខ្លះ បើពឹងតែលើអាជីពសិល្បៈច្បាស់ជាមិនរស់ទេ ។

សាន សុ​ម៉ាលី បើកមុខ​របរ​ថ្មី​

ថ្វីត្បិតតែមុខរបរបុកល្ហុងជាមុខរបរតូចតាចនិងសន្សំប្រាក់កាក់ល្អិត តែ សាន សុម៉ាលី ពិតជារីករាយជាមួយមុខរបររកស៊ីថ្មីនេះ បើដំណើរការល្អ នាងមានគម្រោងនឹងពង្រើកបន្ថែមទៀត ។

សាន សុ​ម៉ាលី បើកមុខ​របរ​ថ្មី​

ទោះបីជាត្អូញត្អែររកប្រាក់ចំណូលមិនសូវបានពីអាជីពសិល្បៈក្តី តែសាន សុម៉ាលី នៅបន្តអាជីពសិល្បៈដូចដើម ទោះបីជានាងមិនសូវមានឱកាសច្រើនក្នុងការថតរឿងក្តី ចុងក្រោយនេះ សាន សុម៉ាលី ទើបតែទទួលថតរឿងថ្មីមួយទៀត ប៉ុន្តែនាងពុំ បានចាំចំណងជើងរឿងនោះទេ យ៉ាងយូរនៅសប្តាហ៍ក្រោយរឿងនោះនឹងចាប់ផ្តើមថតហើយ ៕ អាលីណា

សាន សុ​ម៉ាលី បើកមុខ​របរ​ថ្មី​សាន សុ​ម៉ាលី បើកមុខ​របរ​ថ្មី​