ភ្ញៀវទេសចរ​ចិន​ដាក់​ចំណី​ឲ្យ​ក្រពើ​ក្បាល​ខាប់​ទឹក​នៅ​ថៃ ពីលើ​ក្បូន​ចាត់ទុក​ពុំ​មាំទាំ ធ្វើ​ឲ្យ​គ្រប់គ្នា​ព្រឺព្រួច​ជួស !

កម្រងរូបភាពមួយបានបង្ហាញឲ្យឃើញភ្ញៀវទេសចរចិន១ក្រុម បានឲ្យចំណីក្រពើខាប់ទឹក ជាមួយសាច់ដែលព្យួរពីដងឈើ ដោយឈរនៅលើក្បូន១ “ដែលមើលទៅហាក់ពុំមាំទាំ” ស្ថិតនៅឯសួន Elephant Kingdom ក្នុងខេត្ត Chonburi ប្រទេសថៃ បានកំពុងរីករាល និងធ្វើឲ្យអ្នកលេងបណ្តាញសង្គម ព្រឺខ្លួនជួស ។

ភ្ញៀវទេសចរចិនទាំងនោះដែលរួមមានទាំងក្មេងៗ ត្រូវបានឃើញបញ្ចេញស្នាមញញឹម និងបញ្ចេញភាពសប្បាយរីករាយ នៅលើក្បូនបណ្តែតក្នុងស្រះ, ដោយនាំគ្នារល្បូងសត្វក្រពើឲ្យហែលមកកៀក តាមរយៈជន្លសាច់ដែលព្យួរពីដងឈើទម្លាក់ចូលទឹក ។

ការតំឡើងក្បូននេះ ដោយធុងប្លាស្លីក, ដាក់របងដែក និងឈើមួយចំនួន ដើម្បីគាំទ្រ, ត្រូវបានអ្នកលេងអ៊ីនធើរណេតជាច្រើនគិតថា ក្បូននេះមើលទៅមិនមាំទាំ ។ យ៉ាងណាមិញ រូបភាពទាំងនេះក៏បានបង្កឲ្យមានការជជែកវែកញែកអំពីសុវត្ថិភាព និងទីបំផុត ដំណឹងនេះត្រូវបានបក់ដល់ពួកអាជ្ញាធរ ។

People’s Daily រាយការណ៍ថា សួន Elephant Kingdom ដែលសត្វក្រពើចំនួន ៤,០០០ ក្បាល នេះ ត្រូវបានបិទរយៈពេល ៩០ ថ្ងៃ ដើម្បីពួកអាជ្ញាធរ Chonburi អាចអនុវត្តការពិនិត្យមើលពីសុវត្ថិភាពនៅលើកសិដ្ឋានក្រពោះនោះ ៕


ភ្ញៀវទេសចរ​ចិន​ដាក់​ចំណី​ឲ្យ​ក្រពើ​ក្បាល​ខាប់​ទឹក​នៅ​ថៃ ពីលើ​ក្បូន​ចាត់ទុក​ពុំ​មាំទាំ ធ្វើ​ឲ្យ​គ្រប់គ្នា​ព្រឺព្រួច​ជួស !

ក្រៀល​ញី​១​ក្បាល​ត្រូវបាន​បំពាក់ “​ចំពុះ​សប្ប​និម្មិត​” ក្រោយ​បាក់​ខ្ទេចខ្ទីរ​ក្នុង​ប្រយុទ្ធ​គ្នា​មួយ​

ភ្ញៀវទេសចរ​ចិន​ដាក់​ចំណី​ឲ្យ​ក្រពើ​ក្បាល​ខាប់​ទឹក​នៅ​ថៃ ពីលើ​ក្បូន​ចាត់ទុក​ពុំ​មាំទាំ ធ្វើ​ឲ្យ​គ្រប់គ្នា​ព្រឺព្រួច​ជួស !

ចាប់​រថយន្តក្រុង​វៀតណាម លួច​ដឹកឈើ​គ្រញូង​ប្រុង​ឆ្លងដែន​