អ្នកធាត់ៗ ពេលអានអត្ថបទនេះហើយ នឹងសប្បាយចិត្ត ថារាងកាម៉ាប់ៗ ក៏មានគុណសម្បត្តិមិនណយដែរ!

ភាគច្រើន ប្រិយមិត្តធ្លាប់តែគិតថា នារីដែលមានរូបរាងស្លីមស្តើង គឺជានារីទាក់ទាញ និងស្រស់ស្អាតបំផុត។ ប៉ុន្តែចំពោះគំនិតនេះ គឺខុសស្រឡះ បើអ្នកសម្លឹងមើលឲ្យច្បាស់ ពីនារីដែលមានរាងធាត់នោះ អ្នកនឹងយល់ថា ពួកគេក៏មានភាពស្អាតជារបស់ខ្លួនម្យ៉ាងម្នាក់ ជាមួយនឹងនារីរាងស្គមដែរ ហើយជាពិសេស ក៏មានគុណសម្បត្តិមួយចំនួន របស់នារីៗកាម៉ាប់ ដែលអ្នកមិនដែលធ្លាប់ដឹងពីមុនមក៖

១) សាច់ល្អជាងឆ្អឹង៖ សាច់គឺពិតជាល្អជាងឆ្អឹង នេះសម្រាប់ការយល់ឃើញរបស់បុរសៗ។ ក្នុងនោះដែរ មនុស្សស្រីយើង គួរតែមានសាច់ឈាមខ្លះៗ ដើម្បីឲ្យមនុស្សប្រុស មានអារម្មណ៍ថា មានអ្វីម្យ៉ាងសម្រាប់ទប់ នៅពេលរូបគេចង់អោប។

២) ជាទ្រព្យដ៏អស្ចារ្យ៖ តើអ្នកដឹងទេថា ហេតុអ្វីបុរសៗ ស្រឡាញ់ស្រីធាត់? ព្រោះថា វាជាទ្រព្យសម្បត្តិ ដែលធ្វើឲ្យត្រេកត្រអាល គួរឲ្យចង់បានជាទីបំផុត។ ជាឧទាហរណ៍ ដូចតារាសម្តែងស្រី Kim Kardashian ជាតារាម្នាក់ដែលមានរាងស៊ិចស៊ីបំផុត លើពិភពលោក ហើយគ្រប់មនុស្សប្រុស តែងតែគិតទៅលើនាង។ ដូច្នេះការណាត់ជួបជាមួយនឹងមនុស្សស្រី រាងដូចជានាង គឺក្តីស្រមៃរបស់មនុស្សប្រុសទូទៅ។ 

៣) ពួកគេមានលក្ខណៈពិសេស៖ វាជាការពិតដែលថា មនុស្សស្រីធាត់គឺពិតជាទាក់ទាញ ទៅកាន់បុរសៗ ដោយសារតែពួកគេមានលក្ខណៈ ពិសេសល្អជាងនារីស្គមៗ។ គ្មានបុរសណាម្នាក់ ស្រលាញ់ស្រី មុខផតៗ រឺភ្នែកខូងៗនោះទេ ហើយនេះជាលក្ខណៈពិសេស ដែលនារីធាត់មាន បើប្រៀបធៀបនឹងតារាម៉ូដែលស្គមៗគឺគ្មាននោះទេ។

៤) ពួកគេជាមិត្តភក្តិអាហារ៖ មនុស្សស្រីធាត់ ចូលចិត្តញ៉ាំណាស់។ ប្រសិនបើអ្នកជាមនុស្សចូលចិត្តអាហារ នោះអ្នកគួរតែស្រលាញ់ មនុស្សស្រីធាត់ពិតជាមិនខុសបំណងទេ ព្រោះថាវាគ្មានផ្លូវណា ដែលនាងនឹងត្អូញត្អែរ និងធុញទ្រាន់នឹងអាហារនោះទេ។ មួយវិញទៀត នេះជាហេតុផលមួយ ក្នុងចំណោមហេតុផលជាច្រើន ថាហេតុអ្វីបានជាមនុស្សប្រុស ស្វែងរកមនុស្សស្រីធាត់នោះ។

៥) ដោយសារតែពួកគេមានរាងសមសួន៖ មនុស្សស្រីដែលធាត់ មានរាងសមសួន ហើយរាងរបស់ពួកគេនេះហើយ គឺមនុស្សប្រុសតែងប្រាថ្នាស្រឡាញ់។ ចំពោះចំនុចទាំង៣ នៅលើរាងកាយរបស់មនុស្សស្រីធាត់ គឺ៣៦ ២៤ ៣៦ បានធ្វើឲ្យមនុស្សប្រុស វីវក់លើពួកគេយ៉ាងខ្លាំង។ជាពិសេសទៀតនោះ គឺបុរសឥណ្ឌា ក៏តែងតែស្រលាញ់មនុស្សស្រីណា ដែលមានរាងបែបនេះផងដែរ។ 

៦) មនុស្សស្រីធាត់ចូលចិត្តរីករាយ និងចូលចិត្តនិយាយ៖ អ្នកមិនដែលអផ្សុកឡើយ នៅពេល បាននៅជាមួយមនុស្សស្រីធាត់ ព្រោះថាពួកគេសម្បូររឿងគួរចាប់អារម្មណ៍ជាច្រើន។ ក្នុងនោះដែរ មនុស្សស្រីធាត់ មិនដែលខ្វល់ថាពួកគេយ៉ាងណានោះទេ ហើយជួនកាលទៀតនោះ ពួកគេក៏ចូលចិត្តបង្ហោះរូបបែបអស់សំណើច កំប្លែងៗ ជាមួយនឹងអ្នកក៏មានផងដែរ។ មនុស្សស្រីធាត់ គឺតែងតែសប្បាយគ្រប់កន្លែងតែម្តង។

៧) មិនខ្លាចក្នុងការចេញក្រៅ៖ សម្រាប់មនុស្សស្រីស្គម តែងតែព្រួយបារម្ភ ពីសំបកក្រៅរបស់ពួកគេ ចាប់ពីស្បែក រហូតដល់ចុងក្រចករបស់ពួកគេ។ ប៉ុន្តែសម្រាប់នារីធាត់ៗវិញ គឺសុខចិត្តចេញទៅក្រៅជាមួយអ្នកគ្រប់ពេល។ វាមិនមានបញ្ហាសម្រាប់ពួកគេនោះទេ ថាតើអ្នកចង់ឡើងភ្នំ និងជិះកង់លើផ្លូវពិបាក រឺក៏កខ្វក់នោះ។ ជាពិសេស ពួកគេមិនសាញច្រើន ថាត្រូវបាក់ក្រចក រឺខ្ទេចនោះទេ សំខាន់គឺដើម្បីអ្នក។

៨) រីករាយជីវិតបែបធម្មជាតិ ជាមួយនឹងមិត្តស្រីរបស់អ្នក៖ មនុស្សស្រីដែលមានរាងកាម៉ាប់ គឺភាគច្រើន តែងសម្តែងភាពធម្មជាតិជាងមនុស្សស្រីស្គម ។ ចំពោះមនុស្សស្រីស្គម ចូលចិត្តដើរផ្សារ និងធ្វើអ្វីទាក់ទងនឹងសម្លៀកបំពាក់របស់ពួកគេ ជាងយកទុកចិត្តដាក់លើសម្រស់ធម្មជាតិពួកគេទៅទៀត។ រីឯនារីកាម៉ាប់ៗ តែងយកពេលទំនេរ ទៅឡើងភ្នំបែបសាមញ្ញៗទៅវិញ ។

៩) មិនប្រច័ណ្ឌ៖ ជាការពិត មនុស្សប្រុសភាគច្រើន តែងសំលឹងមើលគូស្នេហ៍ម៉ាប់ៗរបស់អ្នក តែមិនប្រាកដថា ពួកគេទាំងអស់នោះ សុទ្ធតែលង់នឹងនាងនោះទេ។ សម្រាប់មនុស្សស្រីដែលមានរាងស្តើងៗ គឺត្រូវបានមនុស្សប្រុសបាក់ចិត្ត សឹងតែគ្រប់ពេលតែម្តង។ ប៉ុន្តែនារីធាត់ៗវិញ គឺអ្នកមិនចាំបាច់ទៅបារម្ភច្រើន ខ្លាចត្រូវគេឆក់នាងទៅបាត់នោះទេ។

១០) អាចដើរជាមួយនាងគ្រប់កន្លែង៖ មនុស្សស្រីធាត់ គឺពិតជាងាយស្រួល ហើយអាចទៅគ្រប់ទីកន្លែង ដែលអ្នកស្នើសុំនាង។ ក្នុងនោះដែរ អ្នកអាចនាំនាងទៅដើរលេង នៅកន្លែងប្លែកៗ ហើយបើតាមការដឹងកន្លងមក សម្រាប់មនុស្សស្រីធាត់ គឺពិតជារំភើបពេល បានទៅឆ្នេរសមុទ្រ។

១១) សើចខ្លាំងៗ៖ មនុស្សស្រីធាត់ គឺពួកគេចូលចិត្តសើចសប្បាយខ្លាំងណាស់។ ប្រសិនបើអ្នកជ្រើសរើស មិត្តស្រីស្គមៗ អ្នកមិនអាចបង្ហាញពីអារម្មណ៍ពិត ចេញមកក្រៅបានឡើយ ដូច្នេះគួរតែសាកល្បងទាក់ទង មិត្តស្រីម៉ាប់ៗម្តងមើល។ មនុស្សស្រីដែលធាត់ តែងស្វែងរកឲ្យអ្នក នូវរឿងសប្បាយៗដាក់ខ្លួន និងពួកគេមិនសូវព្រួយបារម្ភច្រើន ដូចមនុស្សស្រីស្គមនោះទេ។ ជាពិសេស ពួកគេតែងបើកចិត្តទូលាយ និងសើចសប្បាយ ជាមួយនឹងរឿងកំប្លែងរបស់អ្នក៕

ទាំងនេះជាលក្ខណៈពិសេសរបស់មនុស្សស្រីធាត់ ដែលភាគច្រើនប្រិយមិត្តមិនដែលបានដឹង ហើយចំនុចអស់ទាំងនេះ ក៏មានមនុស្សស្រីស្គមមួយចំនួន កម្រធ្វើបានដូចគ្នាផងដែរ៕ 

ប្រភព៖&& 

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត

អ្នកធាត់ៗ ពេលអានអត្ថបទនេះហើយ នឹងសប្បាយចិត្ត ថារាងកាម៉ាប់ៗ ក៏មានគុណសម្បត្តិមិនណយដែរ!
រូបតំណាង