រកឃើញមូលហេតុ ដែលត្រីជាច្រើនពាន់ក្បាល ងាប់រាលក្រាលមាត់ច្រាំង (មានវីដេអូ)

សិង្ហបុរី៖ ថ្មីៗនេះ តំបន់មួយកន្លែង ក្នុងប្រទេសសិង្ហបុរី ត្រូវបានគេសង្កេតឃើញថា មានត្រី ជាច្រើនរាប់ពាន់ក្បាលបានងាប់ ជាបន្តបន្ទាប់ ពីមួយថ្ងៃទៅមួយថ្ងៃ ជាហេតុធ្វើឲ្យប្រជាជនជាច្រើន មានការព្រួយបារម្ភជាខ្លាំង ជាមួយនឹងបញ្ហាមួយនេះ។

នេះបើយោងតាមប្រភព សារព័ត៌មានបានឲ្យដឹងថា កាលពីព្រឹកថ្ងៃទី ១៩ ខែកក្កដា កន្លងទៅនេះ ក្បែរតំបន់អភិវឌ្ឍន៍ Lim Chu Kang ភាគខាងជើងប្រទេស សិង្ហបុរី ចំនួនត្រីជាច្រើនបានងាប់ ក្រាលពាសពេញមាត់ច្រាំង និងអណ្តែតព្រោងព្រាតលើផ្ទៃសមុទ្រ គឺមានការកើនឡើង គួរឲ្យកត់សម្គាល់ ខណៈដែលអ្នកនេសាទ និងម្ចាស់កសិដ្ឋានចិញ្ចឹមជាច្រើន ជឿជាក់ថា ការងាប់នេះដោយសារតែ បរិមាណអុកស៊ីហ្សែននៅក្នុងច្រកទឹកសមុទ្រ West Johor  ដែលបានហូរចូលមក មានកម្រិតទាប ដែលបណ្តាលឲ្យជួបរឿងអកុសលដូចនេះ។

តាមប្រសាសន៍របស់លោក Malcolm Ong វ័យ ៥២ឆ្នាំ ជាប្រធានគ្រប់គ្រងកសិដ្ឋានចិញ្ចឹមត្រី បានឲ្យដឹងថា «យោងតាមប្រព័ន្ធត្រួតពិនិត្យ តាមដានរបស់ខ្ញុំ រកឃើញថា កម្រិតអុកស៊ីហ្សែននៅក្នុងកសិដ្ឋាន ចិញ្ចឹមត្រីរបស់ខ្ញុំផ្ទាល់តែម្តង គឺមានការថយចុះ ចាប់តាំងពីថ្ងៃទី៨ ខែកក្កដា មកម៉្លេះ» ។

លោកបន្តទៀតថា «...កម្រិតអុកស៊ីហ្សែន ក្នុងទឹកសមុទ្រនេះ នៅតែបន្តការធ្លាក់ចុះ មកដល់ថ្ងៃទី១៨ ហើយមកទល់ពេលពេលនេះ វានៅតែបន្តការធ្លាក់ចុះដដែល ខណៈពេលនេះពួកយើង រួមជាមួយនឹងកម្មករទាំងអស់ ក៏បានត្រៀមខ្លួនជាស្រេច ដើម្បីតាមដានសភាពការណ៍មួយនេះ សឹងតែជាប់ ២៤ម៉ោងផងដែរ»

ស្របពេលជាមួយគ្នានេះដែរ លោក Timothy Ng ប្រធានសមាគមកសិដ្ឋានចិញ្ចឹមត្រី នៃប្រទេសសិង្ហបុរី មានប្រសាសន៍ថា «ការងាប់ត្រីបែបនេះ គឺកើតមានជាញឹកញាប់នៅតំបន់ Lim Chu Kang នេះ ហើយប្រសិនបើបរិយាកាស មានភាពប្រសើរឡើងវិញ ក្នុងលក្ខខណ្ឌនៃលំហូរទឹកសមុទ្រនេះ អ្វីៗនឹងផ្លាស់មកសភាពដើមវិញ តែខ្ញុំមិនប្រាកដ ថាហេតុការណ៍ដ៏អាក្រក់នេះ នឹងបញ្ឈប់បាននោះទេ»

យោងតាមឲ្យដឹងបន្ថែមពី លោក Ong ប្រធានគ្រប់គ្រងកសិដ្ឋានចិញ្ចឹមត្រី បានឲ្យដឹងទៀតដែរថា ខាងមន្ទីរកសិកម្មចំណីអាហារ និង អាជ្ញាធរពេទ្យសត្វ ឬហៅថា Agri-Food and Vaterinary Authority (AVA) បានចេញសេចក្តីជូនដំណឹងកាលពីថ្ងៃសុក្រមុននេះ ទាក់ទងជាមួយនឹងកម្រិតធ្លាក់ចុះនៃ អុកស៊ីហ្សែនក្នុងទឹកសមុទ្រនេះ នឹងក្រើនរំលឹកដល់ម្ចាស់កសិដ្ឋានចិញ្ចឹមទាំងអស់ ឲ្យមានការយកចិត្តទុកដាក់ និងប្រុងប្រយ័ត្នផងដែរ។

គូសបញ្ជាក់ដែរថា កាលពីខែកុម្ភៈ ឆ្នាំមុននេះ ប្លុងតុង នៅបាតសមុទ្រ បានបំពុលអុកស៊ីហ្សែននៅក្នុងទឹក ដែលសម្លាប់ត្រីអស់ប្រមាណជា ៥០០ ទៅ ៦០០តោន។ ដោយឡែក កាលពីក្នុងខែមីនា ឆ្នាំមុនទៀតសោត កសិដ្ឋានចិញ្ចឹមត្រី នៅតំបន់ Lim Chu Kang នេះ មួយកសិដ្ឋានបានងាប់ត្រីអស់ប្រមាណជា ៣៥តោនផងដែរ ៕   

ទស្សនាវីដេអូ៖

ប្រភព ៖

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត