ជិះម៉ូតូបត់ឆ្វេង​ចូលចាក់សាំង មិនមើលមុខ​ក្រោយ រថយន្ត ​រ៉ែងរ៉ូវើល មកដល់​ជាន់ហ្វ្រាំង​មិនទាន់​បុកស្លាប់​

(កំពង់ធំ)៖ បុរសជាអ្នកជិះម៉ូតូម្នាក់បានស្លាប់ នៅលើដងផ្លូវដោយសាររថយន្ត បុកពេញមួយទំហឹង ខណៈដែលរូបគេជិះម៉ូតូ នៅតាមផ្លូវហើយបត់ឆ្វេង ដើម្បីចូលចាក់សាំងដោយ មិនបានមើលរថយន្តមកពីមុខ។ ឧប្បត្តិហេតុគ្រោះថ្នាក់ចរាចរណ៏ ខាងលើនេះបានកើតឡើងកាលពី វេលាម៉ោង១៨៖00 នាទី ថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៦ នៅ លើកំណាត់ផ្លូវជាតិលេខ៦ (ផ្លូវអាស៊ានថ្មី) ស្ថិតភូមិវាំងខាងជើង ឃុំតាំងក្រសាំង ស្រុកសន្ទុកខេត្តកំពង់ធំ។   

លោក ស៊ីវ វណ្ណាអធិការរងទទួលបន្ទុកចរាចរណ៍ នៃអធិការដ្ឋាននគរបាលស្រុកសន្ទុក បានអោយអ្នកកាសែតដឹងថាមុន ពេលកើតហេតុគេឃើញរថយន្តរ៉ែងរ៉ូវើល ពាក់ស្លាកលេខខេមរភូមិន្ទ០៩ ២-៨៨៨៦ បើកក្នុងទិសដៅពីជើងទៅត្បូង គឺពីខេត្តកំពង់ធំមកស្គន់។ចំណែកអ្នកបើកម៉ូតូម៉ាកហុងដា C១២៥ ពណ៏ខ្មៅពាក់ស្លាកលេខកំពង់ធំ១T ០៨៩១ បើកក្នុងទិសដៅពីត្បូង ទៅជើងបញ្ច្រាសទិសគ្នា។ ពេលបើកមកដល់កន្លែងកើតហេតុ គេឃើញអ្នកជិ:ម៉ូតូបត់ឆ្វេងចូលការ៉ាស់សាំង ដោយមិនមើលឆ្វេងស្តាំ ក៏ត្រូវរថយន្តរ៉ែងរ៉ូវើល ដែលបើកលឿនជាន់ហ្វ្រាំង មិនទាន់បណ្តាលអោយបុកពេញទំហឹង តែម្ដងបណ្ដាលអោយអ្នកជិះម៉ូតូ បែកក្បាលធ្លាយខួរស្លាប់ នៅនឹងកន្លែងកើតហេតុភ្លាមៗតែម្ដង។

ជនរងគ្រោះជាអ្នកជិះម៉ូតូដែលស្លាប់មានឈ្មោះប៉ន ប៉ុន ភេទប្រុស អាយុ១៩ឆ្នាំ ជាសិស្សថ្នាក់ទី១១C នៃវិទ្យាល័យតាំងក្រសាំងមានទីលំនៅភូមិផ្លុង ឃុំប្រាសាទស្រុកសន្ទុក ខេត្តកំពង់ធំ។ ចំណែកម្ចាស់រថយន្ត មិនទាន់ត្រូវបានគេស្គាល់អត្តសញ្ញាណ នៅឡើយទេដោយគ្រាន់តែគេអះអាងថា ជាទាហាន នៅក្រសួងការពារជាតិឋានៈឧត្តមសេនីយ៏៕

ប្រភព ៖

កំណត់ហេតុខ្មែរឡូត៖ គួររំលឹកផងដែរថា រថយន្តដឹកឥដ្ឋ១គ្រឿង ផ្ទុកឥដ្ឋពេញមួយឡាន បានជួបគ្រោះថ្នាក់ចរាចរណ៍ ដោយសារដាច់ហ្វ្រាំង រេចង្កូតធ្លាក់ផ្លូវ បណ្ដាលឲ្យអ្នកបើកបរ និងព្រូឡាន រងរបួសធ្ងន់ធ្ងរ កាលពីព្រឹកថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៦ ថ្មីៗនេះ តាមបណ្ដោយផ្លូវជាតិលេខ៤៨ ស្ថិតនៅចំណោទតាតៃ ឃុំតាតែ ស្រុកកោះកុង ខេត្តកោះកុង។

មន្ដ្រីនគរបាលមូលដ្ឋាន បានឲ្យដឹងថា មុនពេលកើតគេឃើញរថយន្ដដឹកឥដ្ឋមួយគ្រឿង ម៉ាកហ៊ីយ៉ានដាយ ពាក់ស្លាកលេខភ្នំពេញ3A-2433 បើកបរក្នុងទិសដៅពីភ្នំពេញ ទៅខេត្តកោះកុង លុះមកដល់ចំណុចខាងជាផ្លូវឡើងចំណោត ដោយសាររថយន្ដដឹកធ្ងន់ផងនោះ ស្រាប់តែដាច់ហ្រ្វាំងបណ្ដាលឲ្យរថយន្ដរេចង្កូតធ្លាក់ផ្លូវតែម្ដង។ មន្ដ្រីដដែលបន្ដថា ពេលនោះអ្នកបើកបរ រួមជាមួយព្រូឡាន បានបើកទ្វាររថយន្ដលោតចុះ ក៏បណ្ដាលឲ្យបោកក្បាលនឹងថ្នល់ របួសធ្ងន់ធ្ងរទាំង២នាក់។

សមត្ថកិច្ចបានបញ្ជាក់ដែរថា ក្រោយពេលកើតហេតុ អ្នកបើកបរឈ្មោះ ទេស ព្រូន និងព្រូឡានឈ្មោះ ជន អ៊ូន ដែលរងរបួសនោះ ត្រូវបានដឹកយកទៅសង្គ្រោះ នៅមន្ទីរពេទ្យបង្អែកខេត្តកោះកុង។សមត្ថកិច្ចបានបន្ថែមថា សូមអ្នកបើកបរទាំងអស់មានការប្រុងប្រយ័ត្ន ឲ្យបានខ្ពស់ក្នុងការបើកបរ ហើយត្រូវគោរពស្លាកសញ្ញានៅតាមដងផ្លូវផង ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍៕

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត

ជិះម៉ូតូបត់ឆ្វេង​ចូលចាក់សាំង មិនមើលមុខ​ក្រោយ រថយន្ត ​រ៉ែងរ៉ូវើល មកដល់​ជាន់ហ្វ្រាំង​មិនទាន់​បុកស្លាប់​

ជិះម៉ូតូបត់ឆ្វេង​ចូលចាក់សាំង មិនមើលមុខ​ក្រោយ រថយន្ត ​រ៉ែងរ៉ូវើល មកដល់​ជាន់ហ្វ្រាំង​មិនទាន់​បុកស្លាប់​

ជិះម៉ូតូបត់ឆ្វេង​ចូលចាក់សាំង មិនមើលមុខ​ក្រោយ រថយន្ត ​រ៉ែងរ៉ូវើល មកដល់​ជាន់ហ្វ្រាំង​មិនទាន់​បុកស្លាប់​

ជិះម៉ូតូបត់ឆ្វេង​ចូលចាក់សាំង មិនមើលមុខ​ក្រោយ រថយន្ត ​រ៉ែងរ៉ូវើល មកដល់​ជាន់ហ្វ្រាំង​មិនទាន់​បុកស្លាប់​