ជនសង្ស័យម្នាក់ ត្រូវឪពុកក្មេងស្រីរងគ្រោះ ប្ដឹងនគរបាលឲ្យឃាត់ខ្លួន ខណៈកំពុងចាប់រំលោភ

កំពង់ស្ពឺ៖ ជនសង្ស័យម្នាក់ ត្រូវឪពុកក្មេងស្រីរងគ្រោះ ប្ដឹងឲ្យឃាត់ខ្លួន ខណៈទៅទាន់ឃើញជនសង្ស័យ កំពុងចាប់រំលោភ នៅលើផ្ទះ កាលពីម៉ោង ៩៖០០នាទី យប់ថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៦ ស្ថិតក្នុងភូមិបាក់ចិញ្ជៀន ឃុំត្រពាំងគង ស្រុកសំរោងទង ។

បើតាមមន្ត្រីនគរបាល បានឲ្យដឹងថា ជនសង្ស័យមានឈ្មោះ ចាន់ ភាព ភេទប្រុស អាយុ៥០ឆ្នាំ ។ ចំណែកជនរងគ្រោះមានឈ្មោះ ឌ សកខ ភេទស្រី អាយុ១៨ឆ្នាំ និងឪពុកឈ្មោះ យឹម ចាន់ឌី ភេទប្រុស អាយុ៤០ឆ្នាំ ៕

ប្រភព ៖

ការកត់សម្គាល់ខ្មែរឡូត៖

សម្រាប់ករណីចាប់រំលោភនេះ តែងតែកើតឡើងញឹកញាប់ដូចជា កាលពីព្រឹក​ថ្ងៃ​ទី​០៣ ខែកក្កដា ឆ្នាំ​២០១៦ ក៏មាននារី​វ័យក្មេង​ម្នាក់​បាន​មក​ដាក់​ពាក្យបណ្ដឹង​ចោទប្រកាន់​ នៅ​កាលពី​ម៉ោង​៤ និង​៣០​នាទីទៀប​ភ្លី​ ថ្ងៃ​ទី​០៣ ខែកក្កដា ឆ្នាំ​២០១៦ នៅ​ចំណុច​វាលស្មៅ ស្ថិត​ក្នុងភូមិ​ព្រៃ​គោល ឃុំ​ឈ្វាំង ស្រុក​ពញាឮ ខេត្តកណ្តាល ខណៈ​ពេល​ឌុ​ប​នាង​ ត្រឡប់​មក​ពី​ទិញ​ស្រា​បៀរ ។

លោក ដួង តេ​ង អធិការ​នគរបាល​ស្រុក​ពញាឮ បាន​ប្រាប់​ឱ្យ​ដឹង​ថា ជនសង្ស័យ​ដែល​ត្រូវ​បាន​ឃា​ត់​ខ្លួន​ឈ្មោះ ចេ​ង សា​ម៉េ​ត ភេទ​ប្រុស អាយុ​២៦​ឆ្នាំ ជនជាតិ​ខ្មែរ ជា​អ្នក​ប្រដាល់ នៅ​ក្លិប​ខ្លារខិន មាន​ទីលំនៅ​ភូមិ​ព្រៃ​គោល ឃុំ​ឈ្វាំង ស្រុក​ពញាឮ ខេត្តកណ្តាល ។ ចំណែក​នារី​រង​គ្រោះ អាយុ​២០​ឆ្នាំ ជនជាតិ​ខ្មែរ​មុខរបរ​នៅផ្ទះ មាន​ទីលំនៅ​ភូមិ​បាសិត ឃុំ​ម្កាក់ ស្រុក​អង្គស្នួល ខេត្តកណ្តាល ។

នារី​រង​គ្រោះ​បាន​រៀបរាប់​នៅ​ក្នុង​ពាក្យបណ្ដឹង​ថា កាល​ពី​​វេលា​ម៉ោងជាង​៨​យប់ ថ្ងៃ​ទី​០២ ខែកក្កដា ឆ្នាំ​២០១៦ នារី​រង​គ្រោះ​និង​ប្តី ព្រមទាំង​ជនសង្ស័យ​និង​សង្សារ​ជនសង្ស័យ បាន​នាំ​គ្នា​ទៅ​មើល​ល្ខោនបាសាក់​នៅ​វត្ត​សុ​ព​ណ៍ នៅ​ឃុំ​ម្កាក់ ស្រុក​អង្គស្នួល ខេត្តកណ្តាល ដោយនៅ​ទីនោះ​ផឹកស្រា​បៀរ​អស់​ចំនួន​៣​កញ្ច្រែង ហើយ​ក៏​នាំ​គ្នា​ត្រឡប់​មក​ផឹក​នៅផ្ទះ​របស់​នារី​រង​គ្រោះ​នៅ​ភូមិ​បាសិត ឃុំ​ម្កាក់​បន្ត​ទៀត ។ ពេល​កំពុង​ផឹកស៊ី​នៅផ្ទះ​នោះ ជនសង្ស័យ​បាន​មាន​ទំនាស់​ពាក្យ​សំដី​ជាមួយ​ឈ្មោះ ភក្តី ភេទ​ប្រុស ជា​សាច់ញាតិ​នារី​រង​គ្រោះ ដោយសារ​មាន​ទំនាស់​បែប​នេះ​នារី​រង​គ្រោះ​និង​ប្តី ក៏​នាំ​គ្នា​ជូន​ជនសង្ស័យ​ត្រឡប់​ទៅ​ផ្ទះ​នៅ​ភូមិ​ព្រៃ​គោល ឃុំ​ឈ្វាំង​វិញ ។

នារី​រង​គ្រោះ​បាន​រៀបរាប់​ទៀត​ថា ពេល​មក​ដល់​ផ្ទះ​ជនសង្ស័យ ជនសង្ស័យ​ក៏​នាំ​ផឹក​បន្ត​ទៀត ដោយ​ជនសង្ស័យ​បាន​ទៅ​ទិញ​ស្រា​បៀរ​កន្លះ​កេស​មក​ផឹក​ទាំងអស់​គ្នា ពេល​ផឹក​អស់​ស្រា​បៀរ នារី​រង​គ្រោះ​ក៏​បាន​ជិះ​ម៉ូតូ​ទៅ​ទិញ​ស្រា​បៀរ​ជាមួយ​ឈ្មោះ គឹ​ម លាង ដែល​ជា​ប្អូនស្រី​របស់​ជនសង្ស័យ​ ។ ដោយ​ទៅ​បាត់​យូរ​ពេក ជនសង្ស័យ​ក៏​ជិះ​ម៉ូតូ​ទៅ​តាម​នៅផ្ទះ​លក់​ស្រា​បៀរ ពេល​ទៅ​ដល់​ជនសង្ស័យ​បាន​ស្តីបន្ទោស​ឲ្យ​ប្អូនស្រី​ខ្លួន ធ្វើ​ឲ្យ​ប្អូនស្រី​ខឹង​ក៏​បាន​ជិះ​ម៉ូតូ​មក​ផ្ទះ​មុន ចំណែក​ជនសង្ស័យ​បាន​ឌុ​ប​នារី​រង​គ្រោះ​មក​តាម​ក្រោយ លុះដល់​ចំណុច​កើតហេតុ​ដែល​ជា​កន្លែង​ស្ងាត់ ជនសង្ស័យ​បាន​ឈប់​ម៉ូតូ​ហើយ​ធ្វើ​សកម្មភាព​អូស​នារី​រង​គ្រោះ​ទៅ​លើ​វាល​ស្មៅ​រួច​ចាប់រំលោភ​រហូត​បាន​សម្រេច ទើប​ឌុ​ប​ត្រឡប់​មក​ផ្ទះ​វិញ ។ លុះ​ព្រឹក​ឡើង​ថ្ងៃ​ទី​០៣ ខែកក្កដា ឆ្នាំ​២០១៦ ទើប​នារី​រង​គ្រោះ​មក​ប្ដឹង​ជនសង្ស័យ ហើយជន​សង្ស័យ​​ត្រូវ​នគរបាល​ចាប់​ឃាត់​ខ្លូ​ន​នៅ​រសៀល​ថ្ងៃ​ដដែល​មក​សាកសួរ ។

លោក ដួង តេ​ង បានឱ្យ​ដឹង​បន្ថែម​ថា ពេល​នគរបាល​ធ្វើការ​សាកសួរ តាំងពី​រសៀល​ថ្ងៃ​ទី​៣ រហូត​ដល់​ព្រឹក​ថ្ងៃ​ទី​៤ កក្កដា ជនសង្ស័យ​មិន​ឆ្លើយ​សារភាព​ឡើយ ហើយ​ក៏​មិន​ឆ្លើយ​ដោះសា​រដែរ គឺ​មិន​និយាយ​អ្វី​ទាំងអស់​តែ​ម្ដង ។ លោក​បញ្ជាក់​ថា ជនសង្ស័យ​ជាប់​ពាក់​ព័ន្ធ​ជា​មួយ​គ្រឿងញៀន​ទៀត​ផង ។

បើ​ទោះជា​បែប​ណា បច្ចុប្បន្ន​ផ្នែក​ជំនាញ​អធិការដ្ឋាន​នគរបាល​ស្រុក​ពញាឮ បាន​កសាង​សំណុំរឿង​បញ្ជូន​ជនសង្ស័យ​ទៅ​ចាត់ការ​តាម​និ​តិ​វិធី​បន្ត ៕

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត

ជនសង្ស័យម្នាក់ ត្រូវឪពុកក្មេងស្រីរងគ្រោះ ប្ដឹងនគរបាលឲ្យឃាត់ខ្លួន ខណៈកំពុងចាប់រំលោភ

ជនសង្ស័យម្នាក់ ត្រូវឪពុកក្មេងស្រីរងគ្រោះ ប្ដឹងនគរបាលឲ្យឃាត់ខ្លួន ខណៈកំពុងចាប់រំលោភ