ទីបំផុត​អាជ្ញាធរ​រាជធានី​ភ្នំពេញ បាន​ឯកភាព​យក​តម្រាយ​ផ្លូវ​តាម​គ្រួសារ​សពលោក​បណ្ឌិត កែម ឡី

6 Videos


បន្ទាប់ពីមានការជួបពិភាក្សាគ្នារវាងអាជ្ញាធររាជធានីភ្នំពេញនិងក្រុមគ្រួសារសព លោក បណ្ឌិត កែម ឡី រួចមក អាជ្ញាធររាជធានីភ្នំពេញ បានឯកភាព យកតម្រាយផ្លូវ តាមគ្រួសារនៃសព លោកបណ្ឌិត កែម ឡី តែមិនតម្រូវឲ្យដង្ហែរ ដោយថ្មើជើង និងស្រែកឬលើកបដាពាក់ពន្ធ័ ជាមួយនយោបាយឡើយ ។

លោក ម៉េត មាសភក្តី អ្នកនាំពាក្យ រដ្ឋបាលរាជធានីភ្នំពេញ បានឲ្យដឹងថា បន្ទាប់ពីជួបប្រជុំនិងពិភាក្សាគ្នារយៈពេលពីរថ្ងៃរវាងអាជ្ញាធររាជធានីភ្នំពេញ ជាមួយក្រុមគ្រួសារសពលោកបណ្ឌិត កែម ឡី ដែលត្រូវដង្ហែរយកទៅបញ្ចុះនៅខេត្តតាកែវ នៅថ្ងៃទី២៤ ខែកក្តដានេះ ជាលទ្ធផល ចុងក្រោយ អាជ្ញាធររាជធានីភ្នំពេញ បានឯកភាពយកតម្រាយផ្លូវតាមគ្រួសារសពវិញហើយ គឺហែរចេញពីវត្តចាស់ ឆ្លងកាត់ស្ពានជ្រោយចង្វារ បត់តាមមហាវិថីព្រះមុនីវង្ស ដល់ស្តុបបេកាសេ រួចបត់ស្តាំ តាមបណ្ដោយមហាវិថីសហព័ន្ធរស្ស៊ី ដល់រង្វង់មូលចោមចៅ រួចតម្រង់ឆ្ពោះទៅកាន់ផ្លូវជាតិលេខ៣ ដើម្បីបន្តដំណើរទៅកាន់ភូមិអង្គតាកុប ឃុំលាយបូ ស្រុកត្រាំកក់ ខេត្តតាកែវតែម្តង ។ ប៉ុន្តែអាជ្ញាធរ មិនតម្រូវឲ្យមានការដង្ហែរដោយថ្មើជើង និងស្រែកកជ័យឃោសឬលើកបដា ដែលពាក់ពន្ធ័ជាមួយនយោបាយនោះឡើយ ។

P9

ទីបំផុត​អាជ្ញាធរ​រាជធានី​ភ្នំពេញ បាន​ឯកភាព​យក​តម្រាយ​ផ្លូវ​តាម​គ្រួសារ​សពលោក​បណ្ឌិត កែម ឡី

ទីបំផុត​អាជ្ញាធរ​រាជធានី​ភ្នំពេញ បាន​ឯកភាព​យក​តម្រាយ​ផ្លូវ​តាម​គ្រួសារ​សពលោក​បណ្ឌិត កែម ឡី

សូមបញ្ជាក់ផងដែរថា លោកបណ្ឌិត កែម ឡី ត្រូវបានឃាតកដៃដល់បាញ់សម្លាប់ នៅក្នុងស្តាម៉ាត ស្ថានីយ៍ប្រេងឥន្ធនៈកាល់តិច ស្តុបបូកគោ នៅវេលាម៉ោងជា ៩ ព្រឹក ថ្ងៃទី ១០ ខែកក្កដា ឆ្នាំ ២០១៦ នេះ។បន្ទាប់ពីមានការបាញ់សម្លាប់ លោកបណ្ឌិតកែម ឡី ឃាតក ត្រូវបានសមត្ថកិច្ចប៉ូលីសចាប់ខ្លួនបានភ្លាមៗផងដែរ ។ ហើយនៅរសៀលថ្ងៃដដែលនោះ សព លោកបណ្ឌិត កែម ឡី ត្រូវដង្ហែរចេញពីស្តាម៉ាតកាល់តិច ស្តុបបូកគោ យកទៅតម្កល់ទុក នៅវត្ត ចាស់ ក្នុងសង្កាត់ជ្រោយចង្វារ ខណ្ឌ ជ្រោយចង្វារ បើគិតត្រឹមថ្ងៃទី ២១ ខែកក្កដា នេះគឺមានរយពេល ១២ ថ្ងៃហើយ ឥឡូវនេះសមត្ថកិច្ចប៉ូលីស កំពុងធ្វើការស្រាវជ្រាវរកអ្នកនៅពីក្រោយខ្នងនៃការបាញ់សម្លាប់លោកបណ្ឌិត កែម ឡី នេះ ៕ ចំណូល

ទីបំផុត​អាជ្ញាធរ​រាជធានី​ភ្នំពេញ បាន​ឯកភាព​យក​តម្រាយ​ផ្លូវ​តាម​គ្រួសារ​សពលោក​បណ្ឌិត កែម ឡីទីបំផុត​អាជ្ញាធរ​រាជធានី​ភ្នំពេញ បាន​ឯកភាព​យក​តម្រាយ​ផ្លូវ​តាម​គ្រួសារ​សពលោក​បណ្ឌិត កែម ឡីទីបំផុត​អាជ្ញាធរ​រាជធានី​ភ្នំពេញ បាន​ឯកភាព​យក​តម្រាយ​ផ្លូវ​តាម​គ្រួសារ​សពលោក​បណ្ឌិត កែម ឡីទីបំផុត​អាជ្ញាធរ​រាជធានី​ភ្នំពេញ បាន​ឯកភាព​យក​តម្រាយ​ផ្លូវ​តាម​គ្រួសារ​សពលោក​បណ្ឌិត កែម ឡី