F&N ចែក​ខ្សែក​មាស​១​តម្លឹង ១៩​រង្វាន់​ទូទាំង​ប្រទេស ​វគ្គ​ផ្តាច់​ព្រ័ត្រ

សូម​អបអរសាទរ​ដល់​អតិថិជន​ដែល​បាន​ឈ្នះ​រង្វាន់​ខ្សែ​ក​មាស​១​តម្លឹង ចំនួន​១៩​ខ្សែ ពី​កម្មវិធី F&N គម្រប់​ខួប​៩​ឆ្នាំ ចែក​មាស​ទូទាំង​ប្រទេស។

 

កាល​ពី​រាត្រី​ថ្ងៃ​សៅរ៍ ទី​១៦ កក្កដា កន្លង​ទៅ ក្រុមហ៊ុន F&N បាន​ប្រគល់​រង្វាន់​ជូន​ដល់​អ្នក​ឈ្នះ​រង្វាន់​ទាំង​អស់​ដែល​មកពី​បណ្តា​ខេត្ត​ផ្សេងៗ​គ្នា ដូចជា សៀមរាប កំពង់ឆ្នាំង កំពង់ចាម កំពង់ធំ ព្រៃវែង បាត់ដំបង តាកែវ កំពត ភ្នំពេញ កណ្តាល និង​ព្រះសីហនុ នៅ​ក្នុង​កម្មវិធី​រាត្រី​កម្សាន្ត ស៊ីធីអិន។ រង្វាន់​ទាំង​១៩​រង្វាន់​នេះ​ ត្រូវ​បាន​ចាប់​រង្វាន់​ដោយ F&N ក្នុង​កម្មវិធី​ផ្សាយ​បន្ត​ផ្ទាល់​រាត្រី​កម្សាន្ត ស៊ីធីអិន ម៉ោង ៧ ល្ងាច កាលពី​រាត្រី​ថ្ងៃ​សៅរ៍ ទី​៩ កក្កដា ដែល​សម្បក​ផលិត​ផល​ទាំង​អស់​ត្រូវ​បាន​ប្រមូល​មក​ពី​គ្រប់​ខេត្ត-ក្រុង។

 

F&N ចែក​ខ្សែក​មាស​១​តម្លឹង ១៩​រង្វាន់​ទូទាំង​ប្រទេស ​វគ្គ​ផ្តាច់​ព្រ័ត្រ

 

ក្រៅ​ពី​រង្វាន់​ធំ​នេះ F &N ក៏​បាន​ប្រគល់​រង្វាន់​ខ្សែ​ក​មាស​ទម្ងន់​១​ជី ចំនួន​១៥០​ខ្សែ ទូទាំង​ខេត្ត-ក្រុង ដែល​ធ្វើការ​ចាប់​រង្វាន់ និង​ប្រគល់​រង្វាន់​ភ្លាមៗ​នៅ​តាម​តំបន់​នី​មួយៗ ចំនួន ៥ តំបន់​ផ្សេងគ្នា​ផង​ដែរ។

 

F &N ជា​ក្រុមហ៊ុន​ដែល​ផលិត និង​ផ្គត់ផ្គង់​ផលិត​ផល​ទឹក​ដោះ​គោ​ខាប់ Tea Pot ទឹក​ដោះ​គោ​ស្រស់ Tea Pot Extra ទឹក​ដោះ​គោ​ខាណេសិន និង​ទឹក​ដោះ​គោ​ឆៅ​ម៉េកណូលា គីងកុ ភ្លឹស ដែល​មាន​ ក្រុមហ៊ុន​គៀង​ហ៊ួត ជា​តំណាង​ចែកចាយ​ផ្ដាច់​មុខ​សម្រាប់​ទីផ្សារ​កម្ពុជា។ ទឹក​ដោះ​គោ​ខាប់ Tea Pot មាន​រសជាតិ​ផ្អែម​ត្រជាក់​ស័ក្តិសម​សម្រាប់​ភេសជ្ជៈ និង​បង្អែម​គ្រប់​មុខ ទឹក​ដោះ​គោ​ស្រស់ Tea Pot Extra ជួយ​បន្ថែម​ក្លិន​ឈ្ងុយ ផ្តល់​រសជាតិ​រឹត​តែ​ឆ្ងាញ់។ ឯ​ទឹក​ដោះ​គោ​ឆៅ​ម៉េកណូលា គីងកុ ភ្លឹស ត្រូវ​បាន​ចម្រាញ់​ចេញ​ពី​ស្លឹក​គីងកុ និង​មាន​វីតាមីន​B12 ជួយ​បង្កើន​ការ​ចងចាំ​បាន​ល្អ ឈ្លាស​វៃ៕

 

F&N ចែក​ខ្សែក​មាស​១​តម្លឹង ១៩​រង្វាន់​ទូទាំង​ប្រទេស ​វគ្គ​ផ្តាច់​ព្រ័ត្រ

 

F&N ចែក​ខ្សែក​មាស​១​តម្លឹង ១៩​រង្វាន់​ទូទាំង​ប្រទេស ​វគ្គ​ផ្តាច់​ព្រ័ត្រ

 

អត្ថបទ៖ ពាណិជ្ជកម្ម