ចាប់ពីចុងខែនេះ ក្រុមហ៊ុនផលិតនិងនាំចូលបារី តម្រូវឲ្យបោះ​ពុម្ពសារព្រ​មានសុខ​ភាព៥៥% លើកញ្ចប់បារី​ជារូប​ភាព និង​អក្សរខ្មែរ

(ភ្នំពេញ)៖ ចាប់ពីចុងខែកក្កដា ឆ្នាំ២០១៦នេះ រាជរដ្ឋាភិបាលកម្ពុជា បានកំណត់យ៉ាងម៉ឺងម៉ាត់ឲ្យគ្រប់ក្រុមហ៊ុនផលិត និងនាំចូលបារី ក្នុងប្រទេសកម្ពុជា ទាំងអស់ត្រូវបោះពុម្ភកញ្ចប់បារី ដាក់នូវសារព្រមានសុខភាពទំហំ ៥៥ភាគរយ ជារូបភាព និងអក្សខ្មែរ នៅផ្នែកខាងលើនៃកញ្ចប់ផលិតផលថ្នាំជក់ទាំងអស់ នេះបើតាមអនុក្រឹត្យរបស់រាជរដ្ឋាភិបាលកម្ពុជា។

ជាមួយគ្នានេះ ក្រុមហ៊ុនហួតត្រាកូ អ៊ីនធើណេសិនណល លីមីតធីត ដែលជាក្រុមហ៊ុនមួយ មានការទទួលខុសត្រូវខ្ពស់ បានខិតខំគ្រប់មធ្យោបាយ ក្នុងការគាំទ្រនូវស្មារតី នៃអនុក្រឹត្យរបស់រាជរដ្ឋាភិបាល ក៏ដូចជាប្រកាសរបស់ក្រសួងសុខភិបាល ក្នុងការអនុវត្តសារព្រមាន សុខភាពជាអក្សរខ្មែរ និងជារូបភាពនេះតាមកាលកំណត់។

ក្រុមហ៊ុនបានបន្តទៀតថា នេះគឺគ្រាន់តែជាការផ្លាស់ប្តូរសំបកកញ្ចប់ផលិតផលថ្នាំជក់ ដែលតម្រូវដោយច្បាប់តែប៉ុណ្ណោះ ដោយឡែកគុណភាពរសជាតិ និងតម្លៃផលិតផល របស់ក្រុមហ៊ុនហួតត្រាកូ អ៊ីនធើណេសិនណល លីមីតធីត មិនមានអ្វីប្រែប្រួលទេ៕
ចាប់ពីចុងខែនេះ ក្រុមហ៊ុនផលិតនិងនាំចូលបារី តម្រូវឲ្យបោះ​ពុម្ពសារព្រ​មានសុខ​ភាព៥៥% លើកញ្ចប់បារី​ជារូប​ភាព និង​អក្សរខ្មែរ

ចាប់ពីចុងខែនេះ ក្រុមហ៊ុនផលិតនិងនាំចូលបារី តម្រូវឲ្យបោះ​ពុម្ពសារព្រ​មានសុខ​ភាព៥៥% លើកញ្ចប់បារី​ជារូប​ភាព និង​អក្សរខ្មែរ

ប្រភព៖ Fresh News

  • ចាប់ពីចុងខែនេះ ក្រុមហ៊ុនផលិតនិងនាំចូលបារី តម្រូវឲ្យបោះ​ពុម្ពសារព្រ​មានសុខ​ភាព៥៥% លើកញ្ចប់បារី​ជារូប​ភាព និង​អក្សរខ្មែរ已关闭评论
  • 5 views
  • Hide Sidebar
    A+
Publish on:2016/07/21  Category:ជីវិតនិងសង្គម
Tags: