ប្រតិភូ​កម្ពុជា​គោរព​វិញ្ញាណក្ខន្ធ​ជន​រង​គ្រោះ​​ នៅ​ប្រទេស​បារាំង

ប្រទេស​បារាំង ​៖ កម្ពុជា​បាន​ដឹកនាំ​គណៈប្រតិភូ​ ចូលរួម​គោរព​វិញ្ញាណក្ខន្ធ​ជន​រង​គ្រោះ​ ដោយសារ​ក្រុម​ភេរវ​ករ​វាយប្រហារ នៅ​ទី​ក្រុង ​Nice ប្រទេស​បារាំង ។ ការ​គោរព​វិញ្ញាណក្ខន្ធ​នេះ ​ដឹកនាំ​ដោយ​ឯកអគ្គរាជទូត​កម្ពុជា លោក​ចែ​ម វិ​ឌ្យ៉ា ប្រចាំ​សាធារណៈរដ្ឋ​បារាំង និង​ប្រធាន​ក្រុមការងារ​យុវជន​ប្រចាំ​ទ្វីបអឺរ៉ុប លោក​ហួត ហាក់ ។

គួរ​បញ្ជាក់​​ថា មនុស្ស១០៤​នាក់​បាន​ស្លាប់ និង​របួសធ្ងន់​ស្រាល ជាង​១០០​នាក់​​ថែម​ទៀត ដោយសារ​ការ​វាយប្រហារ​មួយ ដោយ​ក្រុម​ភេរវ​ករ​ ក្នុង​ទីក្រុង​ Nice ប្រទេស​បារាំង ។ បន្ទាប់​មក គណៈប្រតិភូ​ បាន​ទទួល​ការ​អនុញ្ញាត​​ឲ្យ​ចូល​ជួប​សម្តែង​ការ​គួរសម​ជាមួយ​អភិបាលក្រុង Saint-Avold  ប្រទេស​បារាំង ។

ក្នុង​ជំនួប​នោះ​ លោក​អភិបាលក្រុង Saint-Avold បាន​ស្តាប់​អំពី​ស្ថាន​ការ​ណ៍​​ពិតប្រាកដ​នៅ​កម្ពុជា​ និង​បាន​កោតសរសើរ​កម្ពុជា​អំពី​ការ​រីក​ចម្រើន​ឆាប់រហ័ស ។ អភិបាលក្រុង​ដដែល បាន​ជម្រុញ​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​ជាមួយ​កម្ពុជា ។

លោក​ហួត ​ហាក់ បាន​ឱ្យ​ដឹង​ថា​ លោក​បាន​ស្នើ​សុំ​ឲ្យ​បារាំង​បន្ត​ជួយ​កម្ពុជា​​លើ​ការ​វិនិយោគ និង​ផ្លាស់​ប្តូរ​បទ​ពិសោធន៍​ និង​ទស្សន​កិច្ច រវាង​យុវជន​នៃ​ប្រទេស​ទាំង​២ ភាគី​បារាំង​បាន​ឯកភាព​តាម​សំណើ​​នេះ ។

គួរ​បញ្ជាក់​ថា ​ការ​ខិតខំ​ស្វែង​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​រវាង​កម្ពុជា​ ង​បារាំង​នេះ ធ្វើ​ឡើង​ក្នុង​គ្រា​ដែល​គណបក្សប្រឆាំង​ កំពុង​តែ​ដើរ​ Lobby បរទេស និយាយ​កុហក​បរទេស​​ពី​រឿង​អាក្រក់​ៗ​​នៅ​កម្ពុជា ​ក្នុង​ការ​កេង​ចំណេញ​នយោបាយ និង​ទាមទារ​ឲ្យ​ផ្តាច់ជំនួយ និង​បិទ​​ទំនិញ​ពី​កម្ពុជា ​ទៅ​ទីផ្សារ​អឺរ៉ុប​នោះ​វិញ  ៕