មួយ​ក្ដារ​ស្គី​បែក​កញ្ចក់​ដើម្បី​ធ្វើ​ឲ្យ​រថយន្ត​សម​នឹង​អ្នក​បើក​

វីដេអូថតដោយចៃដន្យមួយត្រូវបានបង្ហោះចូលទៅក្នុងបណ្ដាញសង្គម Youtube ដែលបង្កើតឲ្យមានការជជែកវែកញែកគ្នាមិនដាច់ស្រេចតាមរយៈការ Comment។

តាមរយៈវីដេអូបានបង្ហាញថារថយន្តស្ព័រដ៏ទំនើបម៉ាល McLaren មួយគ្រឿងត្រូវបានរងការវាយបំបែកកញ្ចក់ ដោយក្មេងប្រុសម្នាក់ ដោយនៅក្នុងវីដេអូនោះក៏បានបង្ហាញពីសកម្មភាពអ្នកជិះនៅក្នុងរថយន្តនោះបានដេញចាប់ក្មេងប្រុសម្នាក់ក្រោយពីសំឡេងវាយបំបែកកញ្ចក់បន្លឺឡើង។

បើតាមអ្នកដែលឃើញហេតុការណ៍ជាក់សម្ដែងបានប្រាប់ឲ្យដឹងថា រឿងហេតុនេះកើតឡើងដោយសារអ្នកបើកបរថយន្ត McLaren បានបើកបំពានភ្លើងក្រហម ហើយទៅបុកក្មេងប្រុសម្នាក់ដែលកំពុងឆ្លងថ្នល់ មិនត្រឹមតែប៉ុណ្ណោះម្ចាស់រថយន្តក៏បានស៊ីផ្លេរដាក់ក្មេងប្រុសរងគ្រោះនោះទៀតផង។ ដោយសារកំហឹងមួយឆាវ ក្មេងប្រុសនោះក៏បានយកក្ដារស្គីរបស់ខ្លួនវាយបំបែកកញ្ចក់ រួចរត់គេចខ្លួនតែម្ដង ដោយមានបុរសម្នាក់ដែលគេដែលរួមដំណើរនៅក្នុងរថយន្តនោះបើកទ្វារដេញចាប់ផងដែរ។

ដោយសាររងការអាម៉ាស់អ្នកបើករថយន្តទំនើបនោះក៏បានបើកចេញពីកន្លែងកើតហេតុ ចំណែករឿងរ៉ាវយ៉ាងណាបន្តទៀត ក៏ដូចជាតើក្មេងប្រុសម្នាក់នោះត្រូវចាប់បានដែរឬទេ ? ប្រភពមិនបានបញ្ជាក់ឡើង។

ងាកមកមើលការបញ្ចេញមតិរបស់អ្នកដែលបានទស្សនាវិញភាគច្រើនបានដាក់កំហុសទៅលើបុរសអ្នកបើករថយន្ត ដោយមានបុរសម្នាក់បានបញ្ចេញមតិថា ការដែរជិះរថយន្តថ្លៃ តែចរិតមិនសមនឹងរថយន្ត គួរតែធ្វើបែបនេះដើម្បីឲ្យរថយន្តនឹងម្ចាស់វាសមគ្នា។ ក្នុងនោះបុរសម្នាក់បានបញ្ចេញមតិបែបមិនកាន់ជើងខាងណាថា “ពួកគេទាំង ២ សុទ្ធតែខុស អ្នកបើកបរគួរតែគោរពច្បាប់ ឯក្មេងប្រុសម្នាក់នោះក៏មិនគួរធ្វើបែបនេះនោះដែរ” ៕

 

  • មួយ​ក្ដារ​ស្គី​បែក​កញ្ចក់​ដើម្បី​ធ្វើ​ឲ្យ​រថយន្ត​សម​នឹង​អ្នក​បើក​已关闭评论
  • 14 views
  • Hide Sidebar
    A+
Publish on:2016/07/21  Category:ជីវិតនិងសង្គម
Tags: