​ចង់បាន​ភ្នែក​ភ្លឺ​ច្បាស់ គួរតែ​ញ៉ាំ​ផ្លែ​ឈើ​ទាំង​៧​មុខ​

​ចង់បាន​ភ្នែក​ភ្លឺ​ច្បាស់ គួរតែ​ញ៉ាំ​ផ្លែ​ឈើ​ទាំង​៧​មុខ​


​ចង់បាន​ភ្នែក​ភ្លឺ​ច្បាស់ គួរតែ​ញ៉ាំ​ផ្លែ​ឈើ​ទាំង​៧​មុខ​

​បើ​និយាយ​ដល់​ភ្នែក វា​គឺ​សំខាន់​ណាស់ ព្រោះ​បើ​វា​ខូច ឬ​មើល​មិន​ច្បាស់ ធ្វើឲ្យ​អ្នក​ពិបាក​ក្នុង​ការ​ធ្វើ​អ្វី​ទាំងអស់​។ ដូចនេះ​ខាងក្រោម​នេះ​យើងខ្ញុំ​នឹង​ប្រាប់​អ្នក​ពី​ផ្លែ​ឈើ​ទាំង​៧​មុខ​ដែល​អ្នក​គួរតែ​ញ៉ាំ​ដើម្បី​ធ្វើឲ្យ​ភ្នែក​អ្នក​មាន​សុខភាព​ល្អ​។ តើ​មាន​អ្វី​ខ្លះ​ទៅ​?

ប្លូ​ប៊ឺ​រី​
នៅក្នុង​ផ្លែឈើ​នេះ​មាន​សារធាតុ​ជាច្រើន​នៅក្នុង​នោះ​ដែល​អាច​ជួយ​ធ្វើឲ្យ​ឈាម​នៅ​ត្រង់​ភ្នែក​របស់​អ្នកដើរ​ស្រួល​។ ដូចនេះ​អ្នក​ដែល​ធ្វើការ​នៅមុខ​កុំព្យូទ័រ​រាល់​ថ្ងៃ​អាច​ញ៉ាំ​បាន ព្រោះ​វា​អាច​ជួយ​ធ្វើឲ្យ​ភ្នែក​អ្នក​ពុំ​សូវ​នឿយហត់​ពេល​សម្លឹង​មើល​កុំព្យូទ័រ​យូរ ថែម​ទាំង​អាច​ធ្វើឲ្យ​វា​មិនខូច ហើយ​អាច​ធ្វើឲ្យ​អ្នក​មាន​ការចងចាំ​ល្អ​ដូច​គ្នា​។​

​ប៉េង​ប៉ោះ
នៅក្នុង​ប៉េងប៉ោះ​នេះ​មាន​វីតាមីន​A, C និង​P ដែល​អាច​ជួយ​ការពារ​ភ្នែក​អ្នកផង និង​អាច​ជួយ​បង្កើន​សម្រស់​អ្នកផង​។ ដូចនេះ​អ្នក​គួរតែ​ពិសារ​ឲ្យបាន​ច្រើន​។​

ផ្លែ​គី​វី​
នៅក្នុង​ផ្លែ​គី​វី​នេះ​មាន​វីតាមីន​សេ​ច្រើនជាង​ផ្លែឈើ​ដទៃ​ជាច្រើន​។ ដូចនេះ​នៅក្រោយពេល​ដែល​អ្នក​ញ៉ាំ​រួច វា​នឹង​ជួយ​ការពារ​ភ្នែក​អ្នក​មិន​ឲ្យ​ខូច​ដោយ​សារ​តែ​ពន្លឺ​ចាំង​ត្រូវ​នោះទេ ម្យ៉ាងទៀត​វា​ក៏​អាច​ជួយ​ការពារ​ភ្នែក​អ្នក​មិន​ឲ្យ​ឡើងបាយ​ដូចគ្នា​។​

ផ្លែ​ប៉ោម​
ចំពោះ​អ្នក​ដែល​មើល​របស់​មិន​ច្បាស់ ហើយ​ព្រិលៗ អ្នក​អាច​ពិសារ​ផ្លែ​ប៉ោម​បាន ព្រោះ​វា​មាន​វីតាមីន​អេដែល​អាច​ជួយ​ធ្វើឲ្យ​ភ្នែក​អ្នកមើល​ច្បាស់​វិញ​។​

ក្រូច​ឃ្វិច​
នៅក្នុង​ក្រូចឃ្វិច​នេះ​មាន​វីតាមីន​សេ​ជាង​៨០% ដែល​អាច​ជួយ​បញ្ចេញ​ជាតិពុល​ពី​ថ្លើម​អ្នក ថែម​ទាំង​អាច​ជួយ​ការពារ​ភ្នែក និង​ប្រព័ន្ធ​ការពារ​រាងកាយ​អ្នក​ឲ្យមាន​សុខភាព​ល្អ​។​

អំពៅ​
នៅក្នុង​អំពៅ​មាន​សារធាតុចិញ្ចឹម​ដែល​អាច​ជួយ​ទ្រទ្រង់​រាងកាយ​អ្នក​។ ម្យ៉ាងទៀត​ក្រោយពេល​ដែល​អ្នក​ញ៉ាំ​ទឹកអំពៅ​រួច វា​នឹង​ជួយ​ធ្វើឲ្យ​អ្នក​ត្រជាក់​ក្នុង មិន​មាន​អា​ការៈស្ងួ​តមាត់ ថែម​ទាំង​អាច​ជួយ​រំលាយ​អាហារ​ទៀតផង​។​

ផ្លែ​ចេក​
នៅពេល​ដែល​អ្នក​ញ៉ាំ​ប្រៃ​ច្រើន វា​នឹង​អាច​ធ្វើឲ្យ​ភ្នែក​អ្នកឡើង​ក្រហម ដូចនេះ​អ្នក​អាច​ញ៉ាំ​ចេក​បាន​ព្រោះ​វា​មាន​ប៉ូ​តា​ស្យូម​ដែល​អាច​ជួយ​ធ្វើឲ្យ​ភ្នែក​អ្នក​មាន​អា​ការៈធូរ​។ នៅពេល​ដែល​អ្នក​ប្រើ​ភ្នែក​ច្រើន អ្នក​គួរតែ​ញ៉ាំ​ចេក ទើប​វា​អាច​ជួយ​ការពារ​ភ្នែក​អ្នក​មិន​ខូច​៕

ប្រែ​សម្រួល​ដោយ ៖ កញ្ញា Tina
​ប្រភព ៖ buzzlife.com.tw

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ៖ www.health.com.kh ថ្ងៃទី21 
កក្កដា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។

  • ​ចង់បាន​ភ្នែក​ភ្លឺ​ច្បាស់ គួរតែ​ញ៉ាំ​ផ្លែ​ឈើ​ទាំង​៧​មុខ​已关闭评论
  • 4 views
  • Hide Sidebar
    A+
Publish on:2016/07/21  Category:ជំងឺទូទៅ