ក្រសួង​អភិវឌ្ឍន៍​ជនបទ​ជ្រើស​រើស​មន្ត្រី​រាជការ​ស៊ីវិល ១០៤​នាក់

ក្រសួង​អភិវឌ្ឍន៍​ជនបទ​ ត្រូវ​ការ​ជ្រើសរើស​មន្ត្រី​ប្រភេទ​ “ក” ចំនួន​១០៤​រូប​ ក្នុង​នោះ​ នៅ​ទីស្ដីការ​ចំនួន​២៩​រូប​ និង​តាម​មន្ទីរ​៧៥​រូប។

 

ក្រសួង​អភិវឌ្ឍន៍​ជនបទ​ជ្រើស​រើស​មន្ត្រី​រាជការ​ស៊ីវិល ១០៤​នាក់

 

លក្ខខណ្ឌ៖

១. ត្រូវ​មាន​សញ្ជាតិ​ខ្មែរ
២. ត្រូវ​មាន​អាយុ​ចន្លោះ​ពី​១៨​ឆ្នាំ ដល់​ ៣០​ឆ្នាំ
៣. ត្រូវ​មាន​សញ្ញាប័ត្រ​បរិញ្ញាបត្រ​ ឬ​សញ្ញាប័ត្រ​សមមូល

សំណុំ​លិខិត​នៃ​ការ​ដាក់​ពាក្យ៖

១. ពាក្យ​សុំ​ចុះ​ឈ្មោះ​ប្រឡង​ (១ ច្បាប់)
២. សេចក្ដី​ចម្លង​សញ្ញាប័ត្រ​ដោយ​មាន​ការ​បញ្ជាក់​ពី​អាជ្ញាធរ​មាន​សមត្ថកិច្ច (១ ច្បាប់)
៣. ជីវប្រវត្តិ​រូប​សង្ខេប​មាន​បិទ​រូបថត​ (៤ គុណ ៦) (២ ច្បាប់)
៤. សេចក្ដី​ចម្លង​សំបុត្រ​កំណើត​ ឬ​សេចក្ដី​ចម្លង​សំបុត្រ​បញ្ជាក់​កំណើត​ (១ ច្បាប់)
៥. សលាកបត្រ​ឯកត្តជន (៣ ច្បាប់)
៦. កិច្ច​សន្យា​បម្រើ​ការងារ​ក្រសួង​ (៣ ច្បាប់)
៧. បង្កាន់​ដៃ​បង់​ប្រាក់​សុំ​សិទ្ធិ​ប្រឡង​ (២ ច្បាប់)
៨. រូបថត​ថ្មី​ ៤ គុណ ៦ ថត​ចំ​ពី​មុខ​ (២​ សន្លឹក)

 

ទីកន្លែង​ និង​កាល​បរិច្ឆេទ​ ឈប់​ទទួល​ពាក្យ៖

បេក្ខជន​ទាំង​អស់​អាច​មក​ទិញ​ និង​ដាក់​ពាក្យ​ចាប់​ពី​ថ្ងៃ​នេះ​ត​ទៅ​ រហូត​ដល់ ថ្ងៃ​សុក្រ ទី​១៥ ខែ​កញ្ញា ឆ្នាំ​២០១៦ នៅ​នាយកដ្ឋាន​រដ្ឋបាល​ និង​បុគ្គលិក​ នៃ​ក្រសួង​អភិវឌ្ឍន៍​ជនបទ​។

 

ព័ត៌មាន​លម្អិត​ សូម​អាន​សេចក្ដី​ជូន​ដំណឹង​ខាងក្រោម​៖
ក្រសួង​អភិវឌ្ឍន៍​ជនបទ​ជ្រើស​រើស​មន្ត្រី​រាជការ​ស៊ីវិល ១០៤​នាក់

 

អត្ថបទ៖ នួន ចាន់លីហួត