ផេ​ត នុប​ប៉ៈ​ផា ប្រកាស​ចង់បាន​កូន​ទាំង​ដែល​មិនទាន់​រៀបការ​

6 Videos


នាង ផេត បានផ្តល់សម្ភាសជាមួយអ្នកកាសែតនៅ Studio កាន់តាណា ថាពេលនេះ នាងចង់បានកូនហើយ ព្រោះចង់ឱ្យអ្នកម្តាយបានឃើញមុខចៅ ក្រោយពីបាត់បង់ឪពុកជាទីស្រឡាញ់ កាលពីថ្ងៃទី ២០ ខេកក្កដាមក ដោយខ្លួនមិនទាន់រៀបចំគ្រួសារ ។

ផេ​ត នុប​ប៉ៈ​ផា ប្រកាស​ចង់បាន​កូន​ទាំង​ដែល​មិនទាន់​រៀបការ​

P9

ផេ​ត នុប​ប៉ៈ​ផា ប្រកាស​ចង់បាន​កូន​ទាំង​ដែល​មិនទាន់​រៀបការ​

នាងពោលថា «ខ្ញុំបានតាំងចិត្តទៅរកគ្រូពេទ្យ ព្រោះខ្ញុំមានពិបាកមានកូន អាយុចន្លោះ ៣១-៣៣ ឆ្នាំប្រសិនជាមានកូន ទាន់ម្តាយនៅមានជីវិត, ខ្ញុំបានជជែកជាមួយបង បេនស៍ (Benz) គាត់ក៏ប៉ងដូច្នេះដែរ គាត់ក៏មានអាយុស្មើនឹងខ្ញុំដែរ គួរនឹងមានហើយ ។ អាយុប៉ុណ្ណឹង មិនមែនមានន័យថា នាងខ្ញុំចាស់ទេណា៎! (សើច) ។

ផេ​ត នុប​ប៉ៈ​ផា ប្រកាស​ចង់បាន​កូន​ទាំង​ដែល​មិនទាន់​រៀបការ​

«ផេត និយាយពិតត្រង់ៗ ខាងប្រុសក៏ចង់រៀបការ ព្រោះយើងទាំងពីរបានស្គាល់គ្នា ជាយូរហើយដែរ ប៉ុន្តែ ផេត មិនចង់រៀបការទេ នាំតែខ្ជះខ្ជាយប្រាក់ បើយកប្រាក់មកឱ្យ ផេត វាល្អជាង ផេត នឹងយកទៅទិញថ្នាំជូនម្តាយ ម្យ៉ាង ផេត ចង់ឱ្យគាត់មកក្រាបគោរពសំពះឪពុកម្តាយយើង, កន្លងមកបង បេនស៍ បានធ្វើរួចទៅហើយ គាត់សំណាងហើយដែលបានជួបឪពុករបស់ ផេត កន្លងមក…» ។

ផេ​ត នុប​ប៉ៈ​ផា ប្រកាស​ចង់បាន​កូន​ទាំង​ដែល​មិនទាន់​រៀបការ​

«ខ្ញុំមិនចង់នៅម្នាក់ឯង យើងចង់មានកូន នេះជាផែនការរបស់ ផេត ប្រសិនបើបង បេនស៍ យល់គ្នាគឺអាចទៅរួច បើមិនយល់គ្នាទេក៏មិនថ្វីដែរ ឥឡូវយល់គ្នាបានខ្លះហើយ, អ្នកផ្ទះរបស់ ផេត សុទ្ធតែមិនបានរៀបការ ដូចយ៉ាងម្តាយ និង បងស្រី គាត់បានប្រាប់ថា មិនចាំបាច់រៀបការទេ ការរៀបការមិនមានន័យថាជីវិតវាអាក្រក់នោះទេ ការមកបង្ហាញខ្លួនគោរពសំពះនៅឯផ្ទះ ក៏ជាការល្អ…» ។ «គ្រូពេទ្យបានប្រាប់ថា ខ្ញុំជាមនុស្សមានកូនពិបាក, ខ្ញុំញាំថ្នាំតាំងពីអាយុ ២០ ឆ្នាំ គឺជាង ១០ ឆ្នាំមកហើយ ព្រោះត្រូវព្យាបាល Cysts មិនឱ្យធំ និង បង្កើនអ័រម៉ូន បើ ផេត ឈប់ញ៉ាំថ្នាំវានឹងពិបាកបង្កើតអ័រម៉ូន…» ៕ សូរ្យកាន្ត (ខាវស៊ុត)

ផេ​ត នុប​ប៉ៈ​ផា ប្រកាស​ចង់បាន​កូន​ទាំង​ដែល​មិនទាន់​រៀបការ​