ស៊ិន យ៉ូប៊ីន​ ប្រថុយ​លោត​កណ្តាល​សមុទ្រ​ទាំង​មិន​ចេះ​ហែល​ទឹក

ឆ្លង​កាត់​ការ​សម្ដែង​រឿង​ជា​ច្រើន​អតីត​​ Freshieលេខ​១​ ស៊ិន​ យ៉ូប៊ីន ប្រាប់​ថា​ មាន​អនុស្សាវរីយ៍រាប់​មិន​អស់​ប៉ុន្តែ​ក្នុង​នោះ​ មាន​​មួយ ​ដែលនាង​មិន​អាច​បំភ្លេច​បាន​ក្នុង​ពេល​សម្ដែង​ គឺ​ត្រង់​ឈុត​មួយ​ដែល​តម្រូវ​ឲ្យនាង​លោត​កណ្តាល​​សមុទ្រ ​ទាំង​មិន​ចេះ​ហែល​ទឹក​នៅ​ក្នុង​រឿង​ “តម្លៃ​ស្នេហ៍”។

 

យ៉ូប៊ីន ថ្លែង៖ “ពេល​នោះ ​គឺ​ប្រថុយ​ខ្លាំង​មែន​ទែន ក្នុង​ឈុត​ឆាក​មួយ​ដែល​អ្នក​ដឹកនាំ​​តម្រូវ​ឲ្យ​ខ្ញុំ​លោត​នៅ​កណ្ដាល​សមុទ្រ​ ទាំង​មិន​ចេះ​ហែល​ទឹក​ពេល​ហ្នឹង​បង​។ តាម​ពិត​ឈុត​ហ្នឹង​មាន​តួ​ជំនួស​ ប៉ុន្តែ​ដោយសារ​តែ​គាត់​ឈឺ​ ទើប​ឈុត​ហ្នឹង​ខ្ញុំ​សម្រេច​ថា​ត្រូវ​តែ​ធ្វើ​ខ្លួន​ឯង”។

 

ស៊ិន យ៉ូប៊ីន​ ប្រថុយ​លោត​កណ្តាល​សមុទ្រ​ទាំង​មិន​ចេះ​ហែល​ទឹក

 

យ៉ូប៊ីន ​ថា​ មុន​នឹង​នាង​សម្រេច​ថត​ឈុត​លោត​ទឹក​កណ្ដាល​សមុទ្រ​ នាង​គិត​ច្រើន​ដង​ដែរ​ យ៉ាង​ណា​មិញ​ ដោយសារ​ចង់​បាន​ប្លង់​រឿង​ស្អាត​ និង​ធ្វើ​ឲ្យ​សាច់​រឿង​កាន់​តែ​មាន​ភាព​​រស់​រវើក នាង​ត្រូវ​តែ​ក្លា​ហានថត​ប្លង់​មួយ​នេះខ្លួន​ឯង​​។

ទស្សនា​វីដេអូ​ យ៉ូប៊ីន រៀប​រាប់​ឈុត​លោត​ទឹក​សមុទ្រ​ក្នុង​វីដេអូ​ខាង​ក្រោម៖

 

 

អត្ថបទ៖ ថា ម៉ាលីដា​​