Selena Gomez បង្ហោះ​​រូប Instagram មួយ​សន្លឹកៗ​រក​លុយ​បាន​ច្រើន​មិន​ធម្មតា

ក្នុង​នាម​ជា​តារា​ដែល​មាន​អ្នក​គាំទ្រ​ច្រើន​ជាង​គេ​លើ​បណ្ដាញ​សង្គម​ Instagram តារា​ចម្រៀង Selena Gomez អាច​រក​លុយ​បាន​ច្រើន​លើស​លុប​ដោយ​គ្រាន់​តែ​បង្ហោះ​រូប​មួយ​សន្លឹក។

 

Selena Gomez បង្ហោះ​​រូប Instagram មួយ​សន្លឹកៗ​រក​លុយ​បាន​ច្រើន​មិន​ធម្មតា

 

បើ​ផ្អែក​តាម​ការ​វាស់​ស្ទង់​របស់​ក្រុមហ៊ុន D’Marie Analytics តារា​ចម្រៀង​រូប​ស្រស់ Selena Gomez គឺ​ជា​សិល្បករ​ដែល​មាន​ឥទ្ធិពល​ខ្លាំង​ជាង​គេ​នៅ​បណ្ដាញ​សង្គម។ វ៉ា​មុខ​កំពូល​តារា​ដទៃ​ដូច​ជា Taylor Swift, Beyonce និង Rihanna ម្ចាស់​បទ “Love You Like A Love Song” អាច​រក​ចំណូល​បាន ៥៥​ម៉ឺន​ដុល្លារ​សម្រាប់​ការ​បង្ហោះ​រូប​ផ្សាយ​ពាណិជ្ជកម្ម​ឲ្យ​ផលិតផល​ណា​មួយ​នៅ​លើ​បណ្ដាញ​សង្គម Instagram, Facebook និង Twitter របស់​ខ្លួន។ តារា​កើត​ឆ្នាំ ១៩៩៣ រូប​នេះ​មាន​អ្នក​គាំទ្រ​ប្រមាណ ២០០​លាន​នាក់​បើ​បូក​បណ្ដាញ​សង្គម​ទាំង​៣​នេះ​ចូល​គ្នា។

 

បណ្ដាញ​ព័ត៌មាន AdWeek បាន​រាយការណ៍​ថា តម្លៃ​ផ្សាយ​ពាណិជ្ជកម្ម​អនឡាញ​របស់​តួ​រឿង “Spring Breakers” បាន​កើន​ឡើង​គួរ​ឲ្យ​កត់​សម្គាល់​បើ​គិត​ចាប់​ពី​ចុង​ឆ្នាំ​មុន។ D’Marie ធ្លាប់​បាន​សន្និដ្ឋាន​ថា អតីត​តារា​របស់ Disney រក​បាន​តែ ២៣​ម៉ឺន​ដុល្លារ​តែ​ប៉ុណ្ណោះ​សម្រាប់​រូប​ផ្សាយ​ពាណិជ្ជកម្ម​មួយ​សន្លឹក​លើ Instagram របស់​ខ្លួន។ គួរ​បញ្ជាក់​ផង​ដែរ​ថា Selena Gomez គឺ​ជា​អ្នក​តំណាង​របស់​ម៉ាក​យីហោ​ធំ​ៗ​ដូច​ជា សាប៊ូ​កក់​សក់ Pantene និង​ទឹក​ក្រូច Coca-Cola ជា​ដើម៕

 

Selena Gomez បង្ហោះ​​រូប Instagram មួយ​សន្លឹកៗ​រក​លុយ​បាន​ច្រើន​មិន​ធម្មតា

 

ចុចអាន៖Selena វ៉ា​ដាច់ Justin សម្រាប់​​រូប​ថត​មាន​អ្នក​ Like ច្រើន​បំផុត​លើ Instagram

 

ប្រែ​សម្រួល៖ សុវណ្ណផៃ
ប្រភព៖usmagazine