ស្ដ្រីម្នាក់ដែលតាំងខ្លួនជាមហេសីស្ដេចព្រះថោង និងជ័យវរ្មនទី៧ ត្រូវព្រះសង្ឃនិងពលរដ្ឋ ស្នើឲ្យអាជ្ញាធរបណ្ដេញចេញពីតំបន់អង្គរ

ខេត្តសៀមរាប៖ ព្រះសង្ឃ និងពលរដ្ឋរាប់រយនាក់ ស្នើឲ្យអាជ្ញាធរជាតិអប្សរា និងស្ថាប័នពាក់ព័ន្ធជាច្រើនទៀត បណ្ដេញស្ដ្រីម្នាក់ ចេញពីវត្ដ ព្រោះស្ដ្រីរូបនោះបានតាំងខ្លួនជាអគ្គមហេសីស្ដេចជ័យវរ្មនទី៧ និងព្រះថោង កាលពីជាតិដែលព្រះសង្ឃថាធ្វើប៉ះពាល់ដល់តម្លៃព្រះពុទ្ធសាសនា និងព្រលឹងបុព្វបុរសខ្មែរ។

លិខិតស្នើសុំអន្ដរាគមន៍ដែលមានស្នាមព្រះហស្ថព្រះសង្ឃនិងមេដៃពុទ្ធបរិសទ្ធផង គ្រោងដាក់ជូនអាជ្ញាធរជាតិអប្សរាដែលទទួលបានកាលពីថ្ងៃទី២០ខែកក្កដានេះ បង្ហាញថា ស្ដ្រីម្នាក់វ័យ៦០ឆ្នាំបានធ្វើខ្ទមរស់នៅក្នុងវត្ដ ហើយភូតកុហកថាខ្លួនជាអ្នកមានបុណ្យ ក្នុងចេតនាទទួលលាភសក្ការៈពីពលរដ្ឋ ដែលទៅបូជាបច្ច័យ និងអុចធូបទាន នៅលើប្រាសាទព្រះវិហារ៧ល្វែងក្បែវត្ដក្នុងតំបន់អង្គរ ។លិខិតដដែលបានសរសេរថា ពេលខ្លះស្ដ្រីរូបនោះ បានតាំងខ្លួនជាអគ្គមហេសីព្រះថោង និងព្រះនាងឥន្ទ្រទេវី អគ្គមហេសីស្ដេចជ័យវរ្ម័នទី៧ ពីជាតិមុនផងដែរ ដែលធ្វើឲ្យប៉ះពាល់ដល់កិតិយសព្រឹលឹងបុព្វបុរស់ខ្មែរពីសម័យមុន និងប៉ះពាល់ដល់ព្រះពុទ្ធសាសនាផងដែរ។ព្រះចៅអធិការវត្ដព្រះនាម ឌី សុវណ្ណ ប្រាសាទប្រាំពីរល្វែង ស្ថិតក្នុងបរិវេណប្រាសាទអង្គរធំ ក្រុងសៀមរាប ព្រះតេជគុណ មានថេរៈដីការបន្ថែមថា ព្រះអង្គបានស្នើទៅអាជ្ញាធរជាតិអប្សរា និងសមត្ថកិច្ចបេតិកភណ្ឌ ជាច្រើនលើក ប៉ុន្ដែគ្មានវិធានការណ៍លើស្ដ្រីរូបនោះទេ ដែលព្រះអង្គថា ស្ដ្រីរូបនោះមានអ្នកមានបុណ្យសក្ដិផ្កាយបីនៅពីក្រោយខ្នង។ព្រះអង្គបានបន្ដថា ស្ដ្រីវ័យចំណាស់រូបនោះ បានស្លៀកសំលៀកបំពាក់ ផ្លាស់ប្ដូរពណ៌រាល់ថ្ងៃ ពោលក្នុងថ្ងៃនិមួយៗមានពណ៌ខុសៗគ្នាឲ្យគ្រប់៧ពណ៌ និងយកឈ្មោះវត្ដអង្គាស់បច្ច័យ ដើម្បីជាប្រយោជន៍ខ្លួនផងដែរ។ជាមួយគ្នានោះ ក៍បានយកសមាជិកគ្រួសារជាច្រើននាក់រស់នៅក្នុងវត្ដ និងប្រើប្រាស់គ្រឿងញៀនផងដែរ ដែលបណ្ដាលឲ្យខូចកេរឈ្មោះវត្ដ និងព្រះពុទ្ធសាសនា។ព្រះអង្គស្នើឲ្យរដ្ឋាភិបាលនិងអាជ្ញាធរជាតិអប្សរា បណ្ដេញស្រី្ដរូបនោះចេញពីវត្ដដើម្បីរក្សាសណ្ដាប់ធ្នាប់ក្នុងតំបន់ទេសចរណ៍។ព្រះអង្គបន្ដថា៖បំផ្លាស់ទីឲ្យគាត់ទៅណាផ្សែង ពីមុខវត្ដអីចឹទៅព្រោះអនាធិបតេ្យណាស់សាងសង់ផ្ទះគ្មានផ្ទះគ្មានច្បាប់គ្មានទម្លាប់ហើយវាស្មោគរោគតំាងខ្លួនជាច្រើនតាំងខ្លួនភូតកុហកបោកប្រាស់ថា គាត់ហ្នឹងព្រះនាងកែវប្រាំពីរពណ៌ ថា ឋានលើហ្នឹងគេចាត់ឲ្យមកប្រោសសត្វ ថាសត្វហ្នឹងកំពុងវិលវl’នៅក្នុងវដ្ឋសង្សាហ្នឹងហើយតាំងខ្លួនហ្នឹងជាប្រពន្ធជ័យវ័រ្មនទី៧ ចឹងអគ្គមហេសី ហើយគាត់អ្នកមានបុណ្យចុះមកប្រោសសត្វអីចឹងទៅ ។

ស្ដ្រីម្នាក់ ក្នុងសំលៀកបំពាក់ពណ៌ត្រួយចេក ដែលរងការចោទប្រកាន់នោះ អះអាងថា រូបគាត់ឈ្មោះ តយ មានស្រុកកំណើតភូមិពាមជីកង ស្រុកកងមាស ខេត្ដកំពុងចាម និងបានមករស់នៅតំបន់អង្គរធំនោះជាង២០ឆ្នាំមកហើយ។ស្ដ្រីរូបនោះបន្ដថា ការធ្វើតូបក្នុងវត្ដនោះដោយមានការអនុញ្ញាតពីរដ្ឋអំណាច និងមានការឧបត្ថម្ភម៉ាស៊ីនភ្លើងពីកងអង្គរក្សលោកនាយករដ្ឋមន្ដ្រីផងដែរ ដែលអ្នកស្រីប្រាប់ថា ឈ្មោះឯកឧត្ដមដា។ស្ដ្រីរូបនោះបន្ដថា ចំណែកបច្ច័យដែលបានមកពីអបិយជំនឿផ្សេងៗ ចំណាយលើមន្ដ្រីអប្សរា និងការទិញវត្ថុដាក់ឲ្យពលរដ្ឋគោរពបូជាថែមទៀតផង។ស្ដ្រីរូបនោះបន្ដថា៖បានបច្ច័យទៅខ្ញុំជូយទៅអប្សរាបើមានទៅខ្ញុំឲ្យទៅបើគ្មានក៍អត់ទៅអប្សរាក៍គាត់មានជំនួយដែរប៉ុន្ដែលុយខ្ញុំអត់មានច្រើនទេមានចឹងឯង ខ្ញុំសន្សំដល់ពេលខ្ញុំធ្វើកុដ្ឋឲ្យអប្សរារួចទៅខ្ញុំសន្សំទិញសំពុតម្ដង១០ម៉ឺនម្ដង២០ម៉ឺន ៣០ម៉ឺន២០ម៉ឺនទៅ៦០ម៉ឺនទៅប៉ុន្ដែខ្ញុំអត់លុយឲ្យគេទាំងដុលទេ ឲ្យម្ដង៥ម៉ឺន៤ម៉ឺន៣ម៉ឺនឲ្យតែខ្ញុំឡើងសល់ខ្ញុំឲ្យហើយ៥ម៉ឺន។

ករណីនេះ លោក ឡុង កុសល ប្រធាននាយកដ្ឋាន នៃអាជ្ញាធរជាតិអប្សរា ពីវិធានការណ៍ដែលព្រះសង្ឃស្នើសុំអន្ដរាគមន៍ បណ្ដេញស្ដ្រីរូបនោះចេញពីវត្ដ ប៉ុន្ដែលោកមានប្រសាសន៍ខ្លីថា លោកមិនដឹង។

ទោះជាយ៉ាងណា ខិលិតសុំអន្ដរាគមន៍របស់ព្រះសង្ឃ បានឲ្យដឹងថា ស្ដ្រីតាំងខ្លួនជាអ្នកមានបុណ្យវ័យ៦៥ឆ្នាំរូបនោះ បានគ្រប់គ្រង និងធ្វើអាជីវកម្មលើការសមាធិអុចធូបទាន នៅប្រាសាទព្រះវិហារប្រាំពីរល្វែង ក្នុងតំបន់អង្គរធំនោះ រយៈពេលជាង១០ឆ្នាំមកហើយ ខណៈដូនជីរូបនោះគ្មានឈ្មោះស្ថិតិនៅក្នុងវត្ដនោះផងដែរ ៕ ជានិរន្ដរ៍

ស្ដ្រីម្នាក់ដែលតាំងខ្លួនជាមហេសីស្ដេចព្រះថោង និងជ័យវរ្មនទី៧ ត្រូវព្រះសង្ឃនិងពលរដ្ឋ ស្នើឲ្យអាជ្ញាធរបណ្ដេញចេញពីតំបន់អង្គរ

ស្ដ្រីម្នាក់ដែលតាំងខ្លួនជាមហេសីស្ដេចព្រះថោង និងជ័យវរ្មនទី៧ ត្រូវព្រះសង្ឃនិងពលរដ្ឋ ស្នើឲ្យអាជ្ញាធរបណ្ដេញចេញពីតំបន់អង្គរ

ស្ដ្រីម្នាក់ដែលតាំងខ្លួនជាមហេសីស្ដេចព្រះថោង និងជ័យវរ្មនទី៧ ត្រូវព្រះសង្ឃនិងពលរដ្ឋ ស្នើឲ្យអាជ្ញាធរបណ្ដេញចេញពីតំបន់អង្គរ

ស្ដ្រីម្នាក់ដែលតាំងខ្លួនជាមហេសីស្ដេចព្រះថោង និងជ័យវរ្មនទី៧ ត្រូវព្រះសង្ឃនិងពលរដ្ឋ ស្នើឲ្យអាជ្ញាធរបណ្ដេញចេញពីតំបន់អង្គរ

ស្ដ្រីម្នាក់ដែលតាំងខ្លួនជាមហេសីស្ដេចព្រះថោង និងជ័យវរ្មនទី៧ ត្រូវព្រះសង្ឃនិងពលរដ្ឋ ស្នើឲ្យអាជ្ញាធរបណ្ដេញចេញពីតំបន់អង្គរ

ប្រភព ៖ nokorwatnews

  • ស្ដ្រីម្នាក់ដែលតាំងខ្លួនជាមហេសីស្ដេចព្រះថោង និងជ័យវរ្មនទី៧ ត្រូវព្រះសង្ឃនិងពលរដ្ឋ ស្នើឲ្យអាជ្ញាធរបណ្ដេញចេញពីតំបន់អង្គរ已关闭评论
  • 4 views
  • Hide Sidebar
    A+
Publish on:2016/07/21  Category:ជីវិតនិងសង្គម
Tags: