ហួសចិត្ត ! កូនកំលោះជិះម៉ូតូ Scooter ដឹកកូនក្រមុំ ទៅវិហារ​រៀបការ ធ្លាក់តាមផ្លូវ​ទាំងមិន​ដឹងខ្លួន

(ចិន)៖ រូបភាពវីដេអូមួយ ដែលត្រូវបានបង្ហោះ លើប្រព័ន្ធអ៉ីនធឺណេត បានបង្ហាញពីសកម្មភាពកូនកំលោះ និងកូនក្រមុំមួយគូ នៅប្រទេសចិន កំពុងតែជិះម៉ូតូ Scooter ទៅកាន់កន្លែងប្រារព្ធពិធី ក្នុងឈុតរៀបការតែម្តង។

ស្ទីលនៃមធ្យោបាយធ្វើដំណើរ ទៅកាន់កន្លែងរៀបការ របស់គូស្នេហ៍ទាំងពីរនេះ ពិតជាគិតស្មានមិនដល់មែន ដែលពួកគេបែរជាជ្រើសរើស ម៉ូតូ Scooter ដែលក្មេងនិយមជិះលេង មកធ្វើជាមធ្យោបាយធ្វើដំណើរ ទៅវិហាររៀបការទៅវិញ តែអកុសលកូនកំលោះ ភ្លេចមើល ក៏ធ្លាក់នារីជាកូនក្រមុំ ដោយមិនដឹងខ្លួន។

នៅថ្ងៃកើតហេតុ បុរសជាកូនកំលោះ គ្មានអ្វីជិះធ្វើដំណើរទៅកន្លែង ប្រារព្ធពិធីរៀបការទេ ទើបគេទាញម៉ូតូ Scooter ដ៏តូចមួយក ជិះដោយឲ្យកូនក្រមុំ តោងអង្គុយពីក្រោយ ក្នុងឈុតរៀបការដោយក្នុងដៃ មានកាន់បាច់ផ្កាទៀតផង តែពេលនោះដោយសារ ផ្លូវរលាក់ធ្វើឲ្យធ្លាក់កូនក្រមុំ តាមផ្លូវ រីឯបុរសជាកូនកំលោះ មិនដឹងឡើយ គេនៅតែបន្តដំណើរទៅមុខទៀត ចំណែកកូនក្រមុំត្រូវបានអ្នកដំណើរ ប្រទះឃើញទើបនាងត្រូវបានគេ ជួយសង្គ្រោះ៕

ប្រភព ៖ khmertalking

  • ហួសចិត្ត ! កូនកំលោះជិះម៉ូតូ Scooter ដឹកកូនក្រមុំ ទៅវិហារ​រៀបការ ធ្លាក់តាមផ្លូវ​ទាំងមិន​ដឹងខ្លួន已关闭评论
  • 1 views
  • Hide Sidebar
    A+
Publish on:2016/07/21  Category:ជីវិតនិងសង្គម
Tags: