វាគ្មិន​សំខាន់ៗ​៥​រូប​ចែក​រំលែក​យុទ្ធសាស្រ្ត​ទីផ្សារ​ថ្មីៗ​ក្នុង​វេទិកា Inspire ASEAN


វេទិកាពាណិជ្ជកម្មក្នុងតំបន់ដែលប្រារព្វឡើងលើកទី១នៅកម្ពុជានេះ មានអ្នកជំនាញលើវិស័យពាណិជ្ជកម្មដែលមានឥទ្ធិពលបំផុតក្នុងតំបន់អាស៊ីអាគ្នេយ៍៥រូប ចូលរួមចែករំលែកការយល់ដឹងលើនិន្នាការវិស័យពាណិជ្ជកម្មទីផ្សារថ្មីៗ និងចុងក្រោយបំផុត។

វាគ្មិន​សំខាន់ៗ​៥​រូប​ចែក​រំលែក​យុទ្ធសាស្រ្ត​ទីផ្សារ​ថ្មីៗ​ក្នុង​វេទិកា Inspire ASEAN

ថ្លែងក្នុងសន្និសីទកាសែត មុនឈានដល់ការធ្វើបទបង្ហាញនិងចែករំលែកយុទ្ធសាស្រ្តដល់អ្នកចូលរួម លោក Paul D.Weinert នាយកប្រតិបត្តិនៃទស្សនាវដ្ដី Focus Asean បានឲ្យដឹងថា តាមរយៈវេទិកានេះអ្នកជំនួញវ័យក្មេង អ្នកគ្រប់គ្រងថ្នាក់កំពូល នឹងបង្កើនការអភិវឌ្ឍខ្លួន និងក្រុមហ៊ុនរបស់ពួកគេ ដោយបន្ថែមផ្នែកយុទ្ធសាស្រ្តទីផ្សារ គន្លឹះក្នុងការធ្វើអាជីវកម្មថ្មី ព្រមទាំងទទួលបានព័ត៌មាន និងវិធីសាស្រ្តក្នុងការគ្រប់គ្រងលើទីផ្សារសម័យទំនើប។

វាគ្មិន​សំខាន់ៗ​៥​រូប​ចែក​រំលែក​យុទ្ធសាស្រ្ត​ទីផ្សារ​ថ្មីៗ​ក្នុង​វេទិកា Inspire ASEAN

«ខ្ញុំគិតថាពន្លកសេដ្ឋកិច្ចរបស់កម្ពុជាកំពុងតែលូតលាស់លឿនដោយសារតែប្រទេសនេះមានប្រជាជនវ័យក្មេងច្រើនដែលអាចឲ្យយើងប្រើនូវសក្តានុពលនេះសម្រាប់ជំរុញសេដ្ឋកិច្ច»។ នេះជាការលើកឡើងរបស់លោក Zoran Vasiljev ជាវាគ្មិន និងជាប្រធានផ្នែកយុទ្ធសាស្រ្តរបស់ក្រុមហ៊ុន Axiata ឌីជីថល។

Zoran-Chief-Strategy-officer-at-Axiataលោក Zoran Vasiljev ប្រធានផ្នែកយុទ្ធសាស្រ្តរបស់ក្រុមហ៊ុន Axiata ឌីជីថល
ចំណែកលោក Vishnu Mohan ជាវាគ្មិនជំនាញក្នុងវិស័យពាណិជ្ជកម្ម និងជានាយកប្រតិបត្តិ ប្រព័ន្ធផ្សព្វផ្សាយប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក Havas ក៏បានលើកឡើងថា កម្ពុជាបច្ចុប្បន្ននេះមានការលូតលាស់ខ្លាំងលើប្រព័ន្ធ social media ដែលអាចចូលរួមចំណែកពង្រឹងទីផ្សារផលិតផលថែមមួយកម្រិតទៀត។

វីដេអូខាងក្រោមនឹងបង្ហាញពីសកម្មភាពនៃការធ្វើបទបង្ហាញនិងការចែករំលែកយុទ្ធសាស្រ្តទីផ្សារថ្មីៗរបស់ថ្នាក់ដឹកនាំវិស័យពាណិជ្ជជុំវិញពិភពលោក ក្នុងវេទិកា Inspire ASEAN កាលពីម្សិលមិញ។Inspire ASEAN ជាវេទិកាចែកចាយការយល់ដឹងលើនិន្នាការវិស័យពាណិជ្ជកម្មទីផ្សារថ្មីៗ និងចុងក្រោយបំផុត ដោយមានអ្នកជំនាញផ្នែកពាណិជ្ជកម្មជាច្រើនរូបទាំងថ្នាក់តំបន់ និងសាកល ចូលរួមចែករំលែកបទពិសោធន៍ ព្រមទាំងការយល់ដឹងរបស់ខ្លួន។ ព្រឹត្តិការណ៏នេះរៀបចំដោយទស្សនាវដ្តី Focus Asean និងគាំទ្រដោយសភាពាណិជ្ជកម្មអន្តរជាតិប្រចាំនៅកម្ពុជាIBC៕

វាគ្មិន​សំខាន់ៗ​៥​រូប​ចែក​រំលែក​យុទ្ធសាស្រ្ត​ទីផ្សារ​ថ្មីៗ​ក្នុង​វេទិកា Inspire ASEAN
លោក Zoran Vasiljev ប្រធានផ្នែកយុទ្ធសាស្រ្តរបស់ក្រុមហ៊ុន Axiata ឌីជីថល
វាគ្មិន​សំខាន់ៗ​៥​រូប​ចែក​រំលែក​យុទ្ធសាស្រ្ត​ទីផ្សារ​ថ្មីៗ​ក្នុង​វេទិកា Inspire ASEAN
លោក Vishnu Mohan នាយកប្រតិបត្តិ ប្រព័ន្ធផ្សព្វផ្សាយប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក Havas

 អត្ថបទៈ យ៉ារិទ្ធ
ប្រភព៖ sabay

  • វាគ្មិន​សំខាន់ៗ​៥​រូប​ចែក​រំលែក​យុទ្ធសាស្រ្ត​ទីផ្សារ​ថ្មីៗ​ក្នុង​វេទិកា Inspire ASEAN已关闭评论
  • 4 views
  • Hide Sidebar
    A+
Publish on:2016/07/21  Category:ជីវិតនិងសង្គម
Tags: