ក្រុមហ៊ុន​ចិន​ហាម​បុគ្គលិក​មិន​ឲ្យ​ប្រើ​ iPhone ក្រោយ​ចាញ់​ក្ដី​សមុទ្រ​ចិន​ខាង​ត្បូង​

ក្រុមហ៊ុនបច្ចេកវិទ្យាតូចមួយរបស់ចិនឈ្មោះ Bina Technology បានសម្រេចហាមបុគ្គលិកខ្លួន មិនឲ្យប្រើប្រាស់ iPhone ដើម្បីបង្ហាញការមិនពេញចិត្តបន្ទាប់ពីការសម្រេចចិត្តរបស់តុលាការក្រុងឡាអេ ដែលកាត់ឲ្យចិនចាញ់លើរឿងក្ដីសមុទ្រចិនខាងត្បូង។

ក្រុមហ៊ុន​ចិន​ហាម​បុគ្គលិក​មិន​ឲ្យ​ប្រើ​ iPhone ក្រោយ​ចាញ់​ក្ដី​សមុទ្រ​ចិន​ខាង​ត្បូង​

ប្រជាជនចិនជាច្រើននាក់យល់ឃើញថា ការសម្រេចចិត្តរបស់តុលាការក្រុងឡាអេ ដោយសារជះឥទ្ធិពលពីសហរដ្ឋអាមេរិក ដែលនេះជាមូលហេតុមួយនាំឲ្យក្រុមហ៊ុន Bina Technology សម្រេចហាមឃាត់បុគ្គលិករបស់ខ្លួនមិនឲ្យប្រើ iPhone ដែលជាផលិតផលក្រុមហ៊ុនបច្ចេកវិទ្យាដែលមានមូលដ្ឋាននៅអាមេរិក។

ក្រៅពីបានធ្វើការហាមឃាត់ ក្រុមហ៊ុននេះថែមទាំងបានសន្យាថា នឹងសងជំងឺចិត្តបុគ្គលិកប្រមាណ ៣៧៤ ដុល្លារ ប្រសិនបើពួកគេប្ដូរពី iPhone 6 ទៅប្រើទូរសព្ទផ្សេង។ សម្រាប់ iPhone 5 នឹងសងជំងឺចិត្ត ២២៥ ដុល្លារ ហើយ iPhone 4 វិញ សងជំងឺចិត្ត ១៥០ ដុល្លារ។

ក្រៅពី Apple គេឃើញថាសូម្បីតែ KFC ដែលជាហាងលក់អាហារដ៏ល្បីល្បាញរបស់អាមេរិកក៏បានរងការវាយប្រហារពីប្រជាជនចិន។ គេបាននាំគ្នាព្យួរស្លាកពីមុខហាងដោយសរសេរថា ៖ “ញ៉ាំ KFC ប្រៀបដូចជាបំបាក់មុនដូនតាយើងអ៊ីចឹង”៕

ប្រភព៖ sabay

  • ក្រុមហ៊ុន​ចិន​ហាម​បុគ្គលិក​មិន​ឲ្យ​ប្រើ​ iPhone ក្រោយ​ចាញ់​ក្ដី​សមុទ្រ​ចិន​ខាង​ត្បូង​已关闭评论
  • 3 views
  • Hide Sidebar
    A+
Publish on:2016/07/21  Category:ជីវិតនិងសង្គម
Tags: