អតីត​សង្សារ វ៉ានី នីឡា ត្រូវ​បាន​គេ​ប្ដឹង​​​ ទៅ​សាលា​ដំបូង​​រាជ​ធានី​​ភ្នំ​ពេញ ​រឿង​​បោ​ក​លុយ​​លក់​​រថយន្ត ៨​ពាន់​ដុល្លារ​ (មានវីដេអូ)

(ភ្នំពេញ)៖ ជារឿងដ៏រសើប និងភ្ញាក់ផ្អើលបំផុត ខណៈដែលអតីតសង្សារតារាចម្រៀង​ វ៉ាន់ នី​ឡា គឺលោក គុយ សិទ្ធិស័ក្តិ មិនទាន់កន្លងផុត បានមួយថ្ងៃស្រួលផង ក៏ស្រាប់តែត្រូវ​បាន គេ​បក​អាក្រាត ទម្លាយអាថ៌កំបាំងរឿងជំពាក់លុយ ៣០០ដុល្លារ និង​រឿងបោកប្រាស់រថយន្តគេមួយ​គ្រឿង​ទៀត​ ស្រ​បពេលលោក គុយ សិទ្ធិសក្តិ បានលក់ឲ្យភាគីម្ខាងទៀត តែបែរជាប្រែក្រឡា​ស់​ យករថ​យន្ត​ទៅវិញ ថែមទាំងមិនប្រគល់ប្រាក់ថ្លៃទិញរថយន្ត មកឲ្យម្ចាស់ដើមគេវិញឡើយ។

នៅលើ Account Facebook បុរសម្នាក់ដែលមានឈ្មោះថា «Sim Sotheara» បានសរសេរបង្ហោះ​ភា្ជប់ជាមួយរូបថត​ថា «គុយ សិទ្ធិស័ក្តិ នេះបានលក់រថយន្តម៉ាក Hummer ឲ្យខ្ញុំក្នុងតម្លៃ៨ពាន់​ដុ​ល្លារ ក្រោយពីលក់រថយន្តឲ្យបានខ្ញុំ ចំនួន១០ថ្ងៃ បន្ទាប់មក គុយ សិទ្ធិស័ក្តិ បានប្រាប់ថា ម្តាយវាសុំលោះយកឡានទៅវិញ»

ប្រភពខាងលើបានបន្តថា «បន្ទាប់មក ខ្ញុំក៏យល់ព្រមហើយបើកឡាន យកទៅឲ្យវាដល់ផ្ទះ​រួចក៏ជួបម្តាយវា ហើយម្តាយវាក៏សុំខ្ញុំឲ្យយក​ឡានចូលផ្ទះ ប្រាប់ថា កុំឲ្យអ្នកជិតខាងដឹង​ខ្មាស់គេ ហើយ​ភ្លាមនោះ គុយ សិទ្ធិស័ក្តិ បានគេចខ្លួនចេញពីផ្ទះ ហើយម្តាយគេក៏បិទទ្វារមិន​បានប្រគ​ល់​លុយឲ្យខ្ញុំទេ។ នេះប្រហែលវាអាងឪពុកវាឧត្តមសេនីយ៍ នៅក្រសួងមហាផ្ទៃ បានជាហ៊ានដើរបោកប្រាស់គេ គ្រប់គ្នាបែបនេះ។ សំណុំរឿងនេះ ខ្ញុំបានប្តឹងទៅសាលាដំបូងរាជធានី​ភ្នំពេញ​ហើយ!»

ជុំវិញរឿងរ៉ាវចោទប្រកាន់ខាងលើនេះ គេហទំព័រ Khmertalking នៅរសៀលថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៦នេះ មិនទាន់អាចស្វែងការបកស្រាយ ពីសំណាក់លោកមន្រ្តីស័ក្តិ៤កន្លះ គុយ សិទ្ធិសក្តិ បាននៅឡើយទេ​ ខណៈរឿងជំពាក់លុយគេ៣០០ដុល្លារ ក៏កំពុតែក្លាយជាប្រធានបទក្តៅ ​នៃការនិយាយជជែកវែក ពីសំណាកទស្សនិកជន​ផ​ងដែរ​ថា ហេតុអ្វី​មាន​តួនាទីធំប៉ុណ្ណឹងហើ​យ ​បែ​រ​ជាដើរជំពាក់លុយគេ មិនសង រហូតត្រូវបានគេទម្លាយ បង្កជាក្តីអាម៉ាស់បែបនេះ៕

ប្រភព ៖
Khmertalking

កំណត់ហេតុខ្មែរឡូត៖ គួររំលឹកព័ត៌មានពាក់ព័ន្ធ កាលពីលើកមុនផងដែរថា អតីត​សង្សារ​ វ៉ាន់ នីឡា ត្រូវ​បុរស​ម្នាក់​បក​អា​ក្រាត តាម​​ Facebook ថា ជំ​ពាក់​លុយ​៣០០​ដុល្លារ អត់សង គួររំលឹកផងដែរថា មានការភ្ញាក់ផ្អើល​ កាលពីពេលថ្មីៗនេះ បន្ទាប់ពីមាន Account Facebook មួយ​ដែលមានឈ្មោះថា Vandy Prum បានចេញមុខបកអាក្រាតចំៗ ទៅលើអតីតសង្សារ​របស់តារាចម្រៀង វ៉ាន់ នីឡា គឺលោក កុយ សិទ្ធិសក្តិ ដែលមានឋានៈជាមន្ត្រី ប៉ូលីសពាក់ស័ក្តិ៤កន្លះ បំរើការងារនៅអគ្គនាយកដ្ឋាន ពន្ធនាគារក្រសួងមហាផ្ទៃ ថាបានជំពាក់ប្រាក់ចំនួន៣រយ ដុល្លារ មិនព្រមសង ដោយបុគ្គលរូបនេះ បានគេចវេសរហូត ធ្វើឲ្យម្ចាស់ Facebook ខាងលើទ្រាំលែងបាន ក៏ទម្លាយចេញតែម្ដង។

ម្ចាស់ Facebook ឈ្មោះ Vandy Prum បានសរសេរថា «លោក គុយ សិទ្ធិសិក្តិ ( fb name Sitthisak Sky ) មន្ត្រី ប៉ូលិសពាក់ស័ក្តិ៤កន្លះ បំរើការងារនៅអគ្គនាយកដ្ឋាន ពន្ធនាគារក្រសួងមហាផ្ទៃ ដែលត្រូវជាកូនលោក ឧត្តមសេនីយឯក គុយ ប៊ុនសន អតីតអគ្គពន្ធនាគារ ហើយគ្រប់គ្នា​ក៏ស្គាល់ថា ជាអតីតសង្សារ កញ្ញា វ៉ាន់ នីឡា កំពុងមានបញ្ហារឿងបង្ហោះរូបអាក្រាត រកមុខអ្នកបង្ហោះមិនទាន់ឃើញ! បានខ្ចីលុយពីខ្ញុំ ចំនួន៣០០ដុល្លារ តាំងពីថ្ងៃទី២៣ ខែវិច្ឆិកាឆ្នាំ២០១៥ ហើយសន្យាថា ស​ង ម្តងថ្ងៃ​នេះ​​ម្តងថ្ងៃនោះ ដោយគេចវេសមិនចង់សង រហូតដល់ឥឡូវ ហើយក៏មានមនុស្សជាច្រើននាក់ ប្រាប់មកខ្ញុំថា លោក គុយ សិទ្ធិសក្តិ ក៏បានខ្ចីលុយពីពួកគាត់ ហើយបានសន្យា សងម្តងថ្ងៃនេះម្តងថ្ងៃនោះ ដូចគ្នាដែរ!»

​ម្ចាស់Facebook ដដែល បានសរសេរបន្ថែមទៀតថា «ដោយការយោគយល់ ទើបខ្ញុំចេះតែពន្យាពេលឲ្យរហូត តែពេលនេះ គឺទ្រាំនឹងការកុហក​លែងបានហើ​យ​.. វាពិតជា​គួរឲ្យ​អស់​សំណើចណាស់ ដែល​ថ្នាក់ដល់ទៅកូនលោកឧត្តមសេនីយ ហើយ មើលទៅរស់នៅក្នុងភាពហ៊ឺហារ ប៉ុន្តែបែរជារកលុយ៣០០ដុល្លារ សងមិនបាន ដល់ថ្នាក់ប្រាប់ថា ដើប្រមូលលុយ និងចងការប្រាក់គេមិនទាន់បាន។ សូម Share ឲ្យបានគ្រប់គ្នា ដើម្បីឲ្យភ្ញាក់ខ្លួន ឆាប់យកលុយមកសង និងឈប់ធ្វើបែបនេះទៀត !!! Please share it !»

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload