ឪពុក​ Neymar ប្រាប់​ពី​ក្លឹប​ដែល​​ចង់​ឲ្យ​កូន​បញ្ចប់​អាជីព

Neymar Jr ធ្លាប់​និយាយ​ក្រោយ​មក​កាន់​អេស្ប៉ាញ​ថា​ តាំង​ពី​តូច​មក​ខ្លួន​មាន​ក្ដី​ស្រមៃ​ចង់​លេង​ឲ្យ FC Barcelona ហើយ​ការ​ឈាន​ជើង​ជាន់​ស្មៅ​កីឡដ្ឋាន ​Camp Nou គឺ​ជា​ក្ដី​ស្រមៃ​ក្លាយ​ជា​ការ​ពិត។

 

ឪពុក​ Neymar ប្រាប់​ពី​ក្លឹប​ដែល​​ចង់​ឲ្យ​កូន​បញ្ចប់​អាជីពNeymar Jr

 

ទោះ​ជា​បច្ចុប្បន្ន​តារា​ឆ្នើម​សញ្ជាតិ​ប្រេស៊ីល​មិន​ចាក​ចេញ ពី​ក្លឹប​ជើង​ឯក​របស់​អេស្ប៉ាញ​ក៏​ពិត​មែន​តែ​ ឪពុក​បង្កើត​របស់​ Neymar ​មាន​ផែនការ​ សម្រាប់​អនាគត​រួច​ហើយ​គឺ​មុន​ចូល​និវត្តន៍​គាត់​ចង់​ឲ្យ​កូន​លេង​ឲ្យ​ក្លឹប​មួយ​ក្នុង​ប្រទេស​ប្រេស៊ីល។

 

យោង​តាម​បុរសជា​អ្នក​កាសែត​ឈ្មោះ Mauro Beting បាន​បង្ហើប​ប្រាប់​ទូរទស្សន៍​ Fox Sports ថា លោក Neymar Santos Sr ឪពុកបង្កើត​របស់​ Neymar ចង់​ឲ្យ​ Neymar បញ្ចប់​អាជីព​នៅ​ក្លឹប Flamengo នៃ​ក្របខ័ណ្ឌ​កំពូល​របស់​ប្រេស៊ីល។ កីឡាករ​ Neymar ទើប​តែ​បន្ត​កុងត្រា​ថ្មី​ជាមួយ Barcelona កាល​ពី​អតីត​មុន​ដែល​អាច​រក្សា​ទុក​អតីត​ខ្សែ​បម្រើ​ប្រយុទ្ធ​ Santos រូប​នេះ​រហូតដល់​ថ្ងៃ​ទី​៣០ មិថុនា ឆ្នាំ ២០២១​៕

 

ប្រែសម្រួល៖ វីរ៉ុត
ប្រភព​៖ Sport English