ហែល​ទឹក​ប្រហែល​1​គីឡូម៉ែត្រ​ទៅ​ជួប​Messi​នៅ​លើ​នាវា​នៃ​កោះ​Ibiza ប្រទេស​អេ​ស្ប៉ា​ញ

លោក Suli អ្នកក្រុង Ceuta ប្រទេស​អេ​ស្ប៉ា​ញ នៅ​ពេល​ឃើញ​កីឡាករ​Messi​ដែល​ជា​Idol​របស់​ខ្លួន​កំពុង​លំហែកាយ​ជាមួយ​ក្រុម​គ្រួសារ​លើ​នាវា​នៅ​កោះ​Ibiza ក៏​សម្រេចចិត្ត​ហែល​ទឹក​ឆ្ពោះទៅ​កាន់​នាវា​ដែល​មាន​ចម្ងាយ​ប្រហែល​១​គីឡូម៉ែត្រ ដោយ​ចំណាយពេល​ប្រហែល​២០​នាទី​រហូត​បាន​ជួប​ជជែក​លេង​ជាមួយ​អតីត​ប្រធាន​ក្រុម​ជម្រើសជាតិ​អា​ហ្ស​ង់​ទី​នរូ​ប​នេះ​ក្នុង​ភាព​ស្និទ្ធស្នាល​ព្រមទាំង​បាន​ថតរូប​ទុកជា​អនុស្សាវរីយ៍​ទៀត​ផង ។

លោក Suli បាន​បញ្ជាក់​ថា នេះ​គឺជា​បទ​ពិសោធន៍​មួយ​គ្មាន​ថ្ងៃ​បំភ្លេច​បាន ព្រោះ​លោក​មានសំណាង​បាន​ជួប​ស្ដេច​បាល់ទាត់​បច្ចុប្បន្ន​ដែល​មិន​ប្រកាន់ខ្លួន​ចេញ​មក​ស្វាគមន៍​លោក​ដូច​មិត្តភក្តិ ថែម​ទាំង​បាន​ថតរូប​ទុកជា​អនុស្សាវរីយ៍​ទៀត​ផង ៕